Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​នឹកស្មានថា កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ច្រៀង​ពិ​រោះ​ដល់​ថ្នាក់​នេះ ដូចគ្នា​ជាមួយ​ម្ចាស់​បទ​ដើម​អ៊ីចឹង (​វីដេអូ​)

spot_img

​ក្រៅពី​អាជីព​ជា​ពិធី​ការិនី ដ៏​មាន​ប្រជាប្រិយភាព​នៅក្នុង​ស្ថានីយទូរទស្សន៍​បាយ័ន កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ក៏​ជា​តារា​សម្ដែង​ដ៏​មាន​សមត្ថ​ភាពខ្លាំង​ម្នាក់​ផងដែរ ខណៈដែល​បច្ចុប្បន្ន​កញ្ញា កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ។

​ជាមួយគ្នានេះ​ផងដែរ ជារឿយៗ​គេ​ក៏​បានឃើញ​កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន បង្ហើរ​សំនៀង ក៏ដូចជា​លេង​ឧបករណ៍​តន្ត្រីសម័យ ផងដែរ ជា​លក្ខណៈ​កម្សាន្ត​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា ហើយ​ជាក់ស្ដែង​កាលពីពេល​ថ្មីៗ​នេះ​តួឯក​ស្រី​នៅ​រឿង «​ធ្មប់​» បាន​ច្រៀង Cover ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «love បង​» ជា​សំនៀង​ដើម​របស់​អ្នកនាង ហង្ស សុជាតា ។

​គេ​សង្កេតឃើញថា សម្រាប់​ការបកស្រាយ​ចម្រៀង​មួយ​បទ​ខាងលើនេះ កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ធ្វើបាន​យ៉ាង​ល្អ រហូត​មាន​អ្នកគាំទ្រ​ជាច្រើន​សរសើរ​មិន​ដាច់​ពី​មាត់​ឡើយ ៕ សាវុធ​

spot_img
×