Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែក​កង់​រ៉េ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារ​ជើ​ងំ​ឡើងលើ បង្ក​ការភ្ញាក់ផ្អើល​

spot_img

​ភ្នំពេញ​៖ ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​មាន​គ្រោះថ្នាក់​ចរាចរ ដោយសារតែ​រថយន្ត មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ បាន​បែក​កង់​ខាងឆ្វេង​រ៉េ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​នោះ តែ​មិន​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​នោះទេ​។​

ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​៣៥៥ ជិត​អង់​តែ​ន​ទួលគោក ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ឲ្យដឹង​ថា នៅ​មុន​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់ បើករថយន្ត កា​ម៉ា​រី​ហាយ​ព្រឺ​ត ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6699 ដោយ​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈពេល​បើក​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បាន​បែក​កង់​ផ្នែក​ខាងឆ្វេង រួច​ក៏​រ៉េ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រថយន្តក្រឡា​ប់​ផ្ងារ​ជើង តែ​មិន​បណ្តាលឲ្យ​មាន​អ្នករងរបួស​នោះទេ​។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង និង​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ រង់ចាំ​ធ្វើ​ការដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×