Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ជាង​ពួក​ភេរ​វករ​ទៅទៀត ខណៈពេល​កណ្តុរ​ធំៗ​ប៉ុន​ឆ្មា ធ្វើការ​វាយប្រហារ​លើ​ទីប្រជុំជន​មួយ ធ្វើឲ្យ​ពលរ​ដ្ឋលែង​ដេ​កពួន​បាន​

spot_img

​ហ្វូង​កណ្តុរ​ធំៗ​ខុស​ធម្មតា បានធ្វើការ “​ឈ្លានពាន​” ទីប្រជុំជន​មួយ​នៅ​ប្រទេស​ស៊ុយអែត ហើយ​ពួក​វា​បាន​បង្កើត​កូនចៅ​ដ៏​ច្រើន​កុះករ សម្លុត​គំរាម​ស្មារតី​ពលរដ្ឋ​រហូតដល់​ថ្នាក់​សមត្ថកិច្ច​នៅ​ទីនោះ បាន​បង្ខំ​ចិត្ត​មិន​ឲ្យ​សិស្ស​តូចៗ​ចេញ​មក​លេង​ក្រៅ​ថ្នាក់ នៅពេល​សម្រាក ។​

​ពួក​កណ្តុរ​ធំៗ​ដូច​ឆ្មា​ធ្វើឲ្យ​ពលរដ្ឋ​រស់នៅក្នុង​ក្តីបារម្ភ​រហូត តាម​ស្ថានីយ៍​ជាតិ SVT ផ្សាយ​ព័ត៌មាន​ឲ្យដឹងថា ៖ “​នេះ​ពុំមែន​ជា​ប្រភេទ​កណ្តុរ​ធម្មតា​នោះឡើយ ពួក​វា​មាន​ទំហំ​ធំ​ដូច​ឆ្មា ហើយ​បាន​ឆ្លៀត​ចូល​មក​រស់នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រជុំ​ជននេះ ។ អាស្រ័យ​ដូច​បាន​ជូន​ព័ត៌មាន​ខាងលើ​សំណូម​ដល់​ពលរដ្ឋ​នៅ​ប្រជុំជន Sundsvall ភាគ​ខាងជើង​ស៊ុយអែត ត្រូវ​បិទទ្វារ​បង្អួច​ដើម្បី​បង្ការ​ពួក​កណ្តុរ​ទាំង​នេះ​ចូល​អុកឡុក​ក្នុង​ផ្ទះបាយ ។​

​តាមរយៈ​សា្ថ​នី​យ៍​ទូរទស្សន៍​នេះ បាន​សំណូមពរ​មិន​ត្រូវ​ទុក​ឲ្យ​ក្មេងៗ​នៅ​សាលា​មិន​ត្រូវ​រត់​លេង​នៅ​ទីធ្លា​ខាងក្រៅ​ថ្នាក់រៀន​ឡើយ ។​

​កណ្តុរ​អុកឡុក​គ្រប់​ទីកន្លែង ។​

​ទន្ទឹម​នោះ​ពេលនេះ​សមត្ថកិច្ច​កំពុង​បង្កើត​តំបន់​រស់នៅ​មួយ​បំណង​អូសទាញ​កូនកណ្តុរ​នេះ​ឲ្យ​ចាកចេញ​ទៅ​កាន់​ទីនោះ ហើយ​ក៏​ដូចជា​ងាយស្រួល​សម្រាប់​ការគ្រប់គ្រង​និង​កម្ទេច​សត្វ​ចង្រៃ​ទាំងនេះ ។​

​សូម្បី​អន្ទាក់​កណ្តុរ​ដ៏​ច្រើន​ក៏​ពុំ​អាច​ដោះស្រាយ​បាន​បញ្ហា ។ មុន​នោះ​កាលពីដើម​សប្តាហ៍​នេះ​ក្រុមហ៊ុន​ត្រួតពិនិត្យ​រោគរាតត្បាត​បានធ្វើការ​រាយ​អន្ទាក់​នៅ​គ្រប់​ទីកន្លែង​ក្នុង​ទីប្រជុំជន ប៉ុន្តែ​លទ្ធផល​ពុំ​មាន​ផ្លែផ្កា​ប៉ុន្មាន​ឡើយ ទើប​ពួកគេ​មាន​វិធានការ​ដូច​ពោល​ខាងលើ ៕ ចន្ទ្រា​

spot_img
×