Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រូបមន្ត​សម្អាត​សារធាតុ​ខ្លាញ់​នៅក្នុង​សរសៃឈាម​តាមរយៈ​ឱសថ​បុរាណ​មួយ​នេះ​

spot_img

​ខ្លាញ់​ក្នុង​ឈាម (colesterol) កើន​ខ្ពស់​វា​នឹង​បង្ក​ជា​ជំងឺ​គ្រោះថ្នាក់ ជាអាទិ៍ ៖ សរសៃឈាម​រឹង​ធ្វើឲ្យ​សម្ពាធ​ឈាម​ខ្ពស់​ស្ទះ​សរសៃឈាម មាន​បញ្ហា​បេះដូង ស្ត្រូប ។​ល​។​

​ឱសថ​បុរាណ​ក្នុងការ​កម្ចាត់​សារធាតុ​ខ្លាញ់​ក្នុង​សរសៃឈាម ត្រូវបាន​អនុវត្ត​ឃើញ​មាន​ប្រសិទ្ធភាព​ខ្ពស់​គឺ ៖

​វត្ថុធាតុដើម​រួមមាន ៖

-​អំពិល​ប្រក់ផ្លែ (​មាន​បន្លារ​)

-​ម្នាស់​សម្បក​ខៀវ

-​ថ្លើម​ជ្រូក​

​ត្រូវ​ចាំ​ថា របស់​ទាំងនេះ​ជា​ផល​ធម្មជាតិ​សុទ្ធសាធ​។​

របៀប​អនុវត្ត ៖

-​យក​ដើម​អម្ពិលប្រក់ផ្លែ ៣០​ក្រាម
-​ផ្លែ​ម្នាស់​មួយ​ចំហៀង​ចិត​សំបក​ឲ្យ​ស្អាត និង​ថ្លើម​១​ខាំ យក​វត្ថុ​ទាំង ៣ មក​ដាក់​ក្នុង​ឆ្នាំង ចាក់ទឹក​ឲ្យ​លិច រួច​ដាំ​ឲ្យ​ពុះ​រំ​ងាស់ ១៥​នាទី ដាក់ចុះ​សម្រិត​យក​ទឹក​របស់​វា​មក​បរិភោគ​មួយថ្ងៃ ពីរលើក ។ ត្រូវ​បរិភោគ​ទឹក​នេះ​មុន​ពេល​បាយ​ព្រឹក និង​ល្ងាច​រយៈពេល​កន្លះ​ម៉ោង ។​

​ចំណែក​ថ្លើម​ជ្រូក​អាច​យក​ទៅ​បរិភោគ​ជាមួយ​បាយ​បាន ។​

​បណ្តាំ ៖ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​នារី​មាន​គភ៌ ឬ រាគរូស​ពិសារ​ឡើយ ។​

​អនុវត្ត​បែប​នេះ​ឲ្យបាន​ជាប់លាប់​អំឡុង​ពីរ​សប្តាហ៍ នោះ​សរសៃឈាម​របស់​អ្នកនឹង​សម្អាត​អស់​ជាតិ​ខ្លាញ់ ៕ លី​សា​

spot_img
×