Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាទី​ដែល Messi ឱនក្បាល​ចាកចេញ​ពី​ទីលាន​ប្រកួត បន្ទាប់​ពី​ចាញ់ 0-3 ក៏​ជា​ពេល​ដែល​អ្នកគាំទ្រ​ចាប់ផ្តើម​កម្ទេច​ទូរទស្សន៍​ចោល ប៉ុន​តែ​ពេល​ដែល​ដឹង​ថា Nigeria ឈ្នះ ទើប Messi មានទឹក​មុខស្រស់​បន្តិច​ឡើងវិញ (មានវីដេអូ)

spot_img

Messi បាន​ធ្លាក់​ក្នុង​ស្ថានភាព​តានតឹង​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​ត្រូវ​ប្រឈម​នឹង​ការវិលត្រឡប់​ទៅ​ស្រុក​វិញ ចាប់ពី​ជុំ​ដំបូង​នៃ​ការ ប្រកួត។​

​បន្ទាប់​ពី​ស្នូរ​កញ្ចែ​បញ្ចប់​ការប្រកួត​ភ្លាម Messi ឈប់​និយាយស្តី​ដើរចេញ​ពី​តារាង​ដោយ​ពុំ​ចាប់​ដៃ​អ្នកណា និង​វិល​ទៅកាន់​សណ្ឋាគារ​តែម្តង ។ លោក​បាន​ដើរ​ឡើង​ត្រង់​បន្ទប់​លេខ ២២១​របស់ខ្លួន រួច​បិទទ្វារ​មិន​ចេញមកក្រៅ ។​

​គួរកត់សម្គាល់​ថា ទន្ទឹម​គ្នា​នោះ​ដែរ​អ្នកគាំទ្រ​របស់​លោក​បាន​ចាប់ផ្តើម​វាយកម្ទេច​ទូរទស្សន៍​ចោល។

រហូត​ពេល​ថ្ងៃត្រង់ ស្អែក​ឡើង​ក្រោយ​ពេល​ដឹង​ព័ត៌មាន​ថា Nigeria បានឈ្នះ​គូប្រកួត​ដល់​ទៅ 2-0 ដែល​បើកផ្លូវ​អា​ហ្សង់​ទីន នៅ​មាន​ក្តីសង្ឃឹម ទោះបីជា​គេ​ត្រូវ​ជួប​ជាមួយ​ក្រុម​ជើង​ខ្លាំង​បារាំង​ក៏ដោយ ។​

​ពេល​ដឹង​ព័ត៌មាន​ថា Negeria ឈ្នះ Iceland ពិន្ទុ 2-0 ទើប Messi មាន​ស្នាមញញឹម​យ៉ាង​ស្រស់ ទោះ​យ៉ាងណា​ក៏​គេ​នៅ​មាន​សង្ឃឹមថា នឹង​អាច​បន្ត​ដំណើរ​ចូល​ជុំ​ទី​២​បាន ៕​សូ​យ​ន​

spot_img
×