Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត​បាល់ទាត់ World Cup ថ្ងៃ​សៅរ៍ ទី ២៤ មិថុនា ២០១៨

spot_img

គូប្រកួត​

(19:00) England vs Panama

(22:00) Japan vs Senegal

(01:00) Poland vs Colombia

​វិភាគ

England Vs Panama


​អ្នកគាំទ្រ​England​ច្រើន​ជួប​រឿង​បុក​ពោះ​ក្នុង​ការគាំទ្រ​ក្រុម​ជម្រើសជាតិ​ខ្លួន ជាការ​ពិត​ពេល​ពួកគេ​ប្រកួត​បើកឆាក​ក្នុង​ពូ​ល​។ វា​ហាក់ដូចជា​គ្មានអ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ទេ នៅពេល​ខ្សែប្រយុទ្ធ Harry Kane បាន​ជួយ​ឲ្យ​ក្រុម​England​នាំមុខ ។

​ក្រុម​England​ហាក់ដូច​ជាមាន​បញ្ហា​ប្រព័ន្ធ​ការពារ ហើយ​ថា ចំណុចខ្សោយ​នេះ​នឹង​បង្កបញ្ហា​ដល់​ពួកគេ​នៅពេល​បន្ទាប់​ក្នុង​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​ពួកគេ​គួរតែ​អាច​យកឈ្នះ​ក្រុម​Panama ដើម្បី​បាន​៦​ពិន្ទុ​។

​ពួកគេ​នឹងមាន​ឱកាស​គ្រប់គ្រង​បាល់​បាន​ច្រើន ហើយ​ល្បឿន​របស់​ពួកគេ​នឹង​បង្ក​ការឈឺ​ក្បាល​ចំពោះ​ក្រុម​Panama ។ ទោះបីជា​យ៉ាងណា វា​គឺជា​រឿង​ល្អ​ប្រសិនបើ​កីឡាករ Raheem Sterling និង (Marcus Rashford) ចាប់ផ្តើម​ការប្រកួត​ពីដំបូង​។

​ក្រុម​Panama​អាច​ទប់​ជាមួយ​ក្រុម​បែលហ្ស៊ិក​បាន​ពេញ​មួយតង់​ដោយ​មិន​របូត​គ្រាប់​បាល់​ទេ គ្រូបង្វឹក​របស់​ក្រុម​Panama​សារភាពថា ក្រុម​របស់លោក​មិនទាន់មាន​លទ្ធភាព​ពេញលេញ​ដូច​ក្រុម​នៅ​អឺរ៉ុប​ទេ​។​

​ពួកគេ​ឈ្នះ​ត្រឹម​មួយ​លើក​ប៉ុណ្ណោះ​ក្នុងចំណោម​៨​ប្រកួត​ចុងក្រោយ ហើយ​សម្រាប់​ក្រុម​England​ពិតជា​មានសង្ឃឹម​ខ្លាំង​។ ក្រុម​អ្នកគាំទ្រ​England​អាចមាន​អារម្មណ៍​ធូរ​បន្តិច​នៅ​យប់​នេះ​។​

​ទស្សន​: England 2-0 Panama

Japan Vs Senegal

​សម្រាប់​ក្រុម​Senegal វា​គឺ​ជាការ​បង្ហាញមុខ​លើក​ទី​២​របស់​ពួកគេ​នៅ​World Cup ខណៈ​ពួកគេ​វិលត្រឡប់​មកវិញ​ជា​លើក​ទី​២​ចាប់តាំងពី​ការបង្ហាញ​មុខ​លើកដំបូង​នៅ​World Cup​កាលពី​ឆ្នាំ​២០០២ ។ ពួកគេ​គឺជា​ក្រុម​អាហ្វ្រិក​តែមួយគត់​ដែល​ទទួលបាន​ជ័យជម្នះ​នៅក្នុង​ការប្រកួត​នេះ​។

​ចំណែក​ក្រុម​Japan វិញ​បាន​បង្ហាញមុខ​នៅ​World Cup​ច្រើនលើក​មកហើយ​។ Japan​ធ្លាប់​លេង​១៨​ប្រកួត​នៅ​វើ​ល​ខាប់​និង​ឈ្នះ​៥​ប្រកួត ចំណែក​ក្រុម​សេ​ណេ​ហ្គា​ល់​ធ្លាប់​លេង​៦​ប្រកួត​នៅ​World Cup ហើយ​ឈ្នះ​៣ ចាញ់​មួយ​និង​រកបាន​៥​គ្រាប់​ក្នុង​៦​ប្រកួត​។

​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ក្រុម​Japan​ធ្លាប់​ឈ្នះ​២​និង​ចាញ់​៣​ក្នុង​៥​ប្រកួត​ចុងក្រោយ ។ ប៉ុន្តែ​ពួកគេ​អាច​រកបាន​គ្រាប់​បាល់​ក្នុង​៧​ប្រកួត​ចំណោម​១០​ប្រកួត​ចុងក្រោយ​។

​ការប្រកួត​នេះ​នឹង​ក្លាយជា​ជំនួប​លើកដំបូង​រវាង​ក្រុម​ទាំងពីរ ប៉ុន្តែ​Japan​ធ្លាប់​ចាញ់​ក្រុម​ហ្គា​ណា​២-០ ក្នុងជំនួប​កម្តៅ​សាច់ដុំ​នៅ​World Cup​ស្របពេល​ក្រុម​Senegal​យកឈ្នះ​ក្រុម​កូរ៉េខាងត្បូង​ទាំង​ក្នុងជំនួប​មិត្តភាព​មុន​ការប្រកួត​World Cup៕
​ទស្សន​: Japan 1-1 Senegal

Poland Vs Colombia

​ប្រព័ន្ធ​ការពារ​ទន់ជ្រាយ​ក្រុម​Poland បានផ្តល់​ឱកាស​ឲ្យ​ក្រុម​Senegal​រកបាន​២​គ្រាប់​នៅ​តង់​ទី​១ ។ ប្រាកដ​ណាស់ គ្រូបង្វឹក​ទាំងពីរ​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងនេះ ហើយ​គេ​នឹង​មើលឃើញ​ការកែប្រែ​ចំណុច​ខ្លះ ។
​ទោះបីជា​យ៉ាងណា Poland​នឹងមាន​អាទិភាព​ច្រើន ដោយសារ​បួន​ប្រកួត​ចុងក្រោយ ពួកគេ​អាច​រកបាន​គ្រាប់​បាល់ ប៉ុន្តែ​ការបង្ហាញ​មុខ​ពីរលើក​ចុងក្រោយ​នៅ​World Cup​មិន​ដូច​ការរំពឹងទុក​ទេ​។
​ក្រុម​Poland​ឈ្នះ​៥​ក្នុង​១០​ប្រកួត​ចុងក្រោយ ហើយ​រកបាន​គ្រាប់​បាល់​ក្នុង​៧​ប្រកួត​ចំណោម​១០​ប្រកួត​ចុងក្រោយ​។ ក្នុង​៥​ប្រកួត​ចុងក្រោយ ក្រុម​Poland​អាច​រកបាន​ជ័យជម្នះ​២​លើក ចាញ់​២​លើក​និង​ស្មើ​១​លើក ដោយ​រកបាន​១០​គ្រាប់​និង​របូត​៧​គ្រាប់​។

១០​ប្រកួត​ចុងក្រោយ​នៅ​World ក្រុម​Poland​រកបាន​ជ័យជម្នះ​៣​លើក​និង​ចាញ់​៧​លើក​។ ចំណែក​ក្រុម​កូ​ឡុំ​ប៊ី​វិញ លេង​បី​ប្រកួត​មិនដែល​ឈ្នះ និង​ស្មើ​២​ប្រកួត​ក្នុងការ​បង្ហាញមុខ​បី​លើកចុងក្រោយ​។ ក្នុង​៥​ប្រកួត​កន្លងមក ពួកគេ​រកបាន​៨​គ្រាប់​និង​របូត​៤​គ្រាប់​។

ការប្រកួត​នេះ​នឹង​ក្លាយជា​ជំនួប​World Cup លើកដំបូង​រវាង​ក្រុម​ទាំងពីរ ជា​ជំនួប​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​។ ជំនួប​មិត្តភាព​កាល​ឆ្នាំ​២០០៦ Colombia ឈ្នះ​ក្រុម​Poland 2-1 ៕

​ទស្សន​: Poland 2-1 Colombia​

spot_img
×