Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​ម្ចាស់​កុងស៊ីបញ្ចាំ​វៀតណាម​និយាយ​រឿង​ភ្នាល់​បាល់ World Cup ពិតជា​…​ញាក់សាច់ !!

spot_img

​ម្ចាស់​ហាង​បញ្ចាំ​មួយ​នៅ​វៀតណាម បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ហាង​បញ្ចាំ​របស់ខ្ញុំ​រៀងរាល់​រដូវ World Cup ឃើញ​មាន​អ្នក​មក​បញ្ចាំ​លើសពី​ថ្ងៃ​ធម្មតា ២០ ដង ក្នុងនោះ​របស់​យកមក​បញ្ចាំ គឺ​ភាគច្រើន​គឺ ទូរស័ព្ទ​, Laptop, ម៉ូតូ​… ។​ល​។

​ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ក្រុម​អា​ហ្ស​ង់​ទីន​ទាត់​ចាញ់ ក្រូ​អាត ៣-០ ស្រាប់តែ​ក្រោយពេល​អា​ប៊ីត​ផ្លុំ​កញ្ចែ​បញ្ចប់​ក្រ​កួត​មិនបាន ១៥ នាទី ផង ស្រាប់តែ​ក្រុម «​ខ្មោច​ភ្នាល់​បាល់​» មិនដឹង​មកពីណា​ទេ បាន​ពពាក់​ព​ពួន​ប្រជ្រៀត​គ្នា​ពេញមុខ​ហាង​បញ្ចាំ​របស់ខ្ញុំ ។ ខ្ញុំ​មាន​ហាង​បញ្ចាំ​២​ជាប់​គ្នា ហើយ​បុគ្គលិក​របស់ខ្ញុំ​ត្រូវ​បន្តការងារ​រហូតទល់​ភ្លឺ​ទើប​រួចរាល់ ។​

​លោក​ដឹង​ទេ​ថា គ្រាន់តែ​ប្រមាណ​២​ម៉ោង​សោះ ហាង​ទាំងពីរ​របស់ខ្ញុំ​បានទទួល​បញ្ចាំ​ទូរស័ព្ទ ៥០០ គ្រឿង​, Laptop, ម៉ូតូ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត ។​ល​។ លុយ​បំរុង​របស់ខ្ញុំ​ក៏បាន​អស់ពី​ទូដែក​ផងដែរ ។ ខ្ញុំ​បាន​សាកល្បង​សួរ​ទើប​ដឹងថា ក្រុម​អ្នក​ទាំងនោះ បាន​ចាក់​កៅអី​លើ​ក្រុម​អា​ហ្ស​ង់​ទីន ក្នុង​ចំនួន​ទឹក​លុយ «​ក្រាស់​» ហេតុនេះ​ពេល​ចាញ់ ក៏​ពិតជា​ដល់ក​ដែរ ។ តាម​អ្នកកាសែត vn.net ទោះបីជា​ការប្រាក់​ដល់​ទៅ ១% ក្នុង​១​ថ្ងៃ​ក្តី ប៉ុន្តែ ក្នុង​រដូវ Wold Cup នេះ ពួក​ហាង​បញ្ចាំ​មានច្បាប់ ត្រូវ​ធ្វើការ ២៤​ម៉ោង​/២៤ ម៉ោង ក៏​ហាក់ដូចជា​ពុំ​គ្រប់គ្រាន់​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពួក «​ខ្មោច​ភ្នាល់​បាល់​» ដែរ ។

​ពិតជា​សាហាវ​មែន​! ពួក​អ្នក​ភ្នាល់​បាល់​នៅ​វៀតណាម ចុះ​ខ្មែរ​យើង​វិញ ៕ សុ​បិ​ន្ត​

  

 

spot_img
×