Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​ជួបប្រទះ​ឧបសគ្គ​ច្រើន​ត្រូវ​ប្រឹងប្រែង តាំងស្មារតី ទើប​អាច​សម្រួល​ដោះស្រាយបាន​។ ប្រាក់ចំណូល​ទៀតសោត​ពុំ​សមប្រកប ត្រូវ​ប្រយ័ត្ន​រឿងរ៉ាវ​ទាក់ទង​លុយកាក់​។ មនោសញ្ចេតនា ៖ ទំនាក់ទំនង​មនោសញ្ចេតនា​ក៏​ពុំ​រលូន​ល្អ ត្រូវ​ប្រយ័ត្ន​ស្មារតី​ក្នុងការ​ទំនាក់ទំនង​ដៃគូ​។ ទិស​នាំ​លាភ​៖ លិច តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង​៖ ស​។ ឆ្នាំ​យកអាសា ៖ ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម ។ ការងារ​សព្វ​មុខ ប្រែជា​លំបាក តម្រូវ​ឲ្យ​អ្នក​ប្រយ័ត្នប្រយែង​ក្នុងការ​ដោះស្រាយ​។ មានរឿង​ចៃដន្យ​ដែល​អ្នក​ត្រូវ​ចំណាយ​ខ្ទង់​ប្រាក់​ច្រើន​មួយ​។ មនោសញ្ចេតនា​គួរ​គប្បី​សំឡឹង​ដៃគូ​ប្រាស្រ័យ​ទាក់ទង​ក្នុង​កែវភ្នែក​មេត្តា​ខន្តី​។ ទិស​នាំ​លាភ​៖ ជើង តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ ឆ្នាំ​យកអាសា ៖ ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ ។ ប្រយ័ត្ន​ខាតបង់​ខុសឆ្គង​ព្រោះតែ​អំនួត ចូរ​ប្រយ័ត្ន​គប្បី​ស្តាប់​យោបល់​អ្នកដទៃ ដើម្បី​សាង​បាន​កិច្ចសហប្រតិបត្តិការ​ល្អ​មួយ​។ មានការ​លូត​សាល់​ខ្លះ​ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា តែ​ត្រូវ​ប្រយ័ត្ន​កុំ​ចាយវាយ​លើ​ពី​ចំណូល​របស់ខ្លួន​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ លិច​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំថោះ ៖ រាសី​ឡើង​ខ្ពស់ ។ គ្រប់​ការងារ​មាន​អ្នក​ជួយ​យកអាសា នាំ​ឲ្យ​សម្រេចបាន​ដូច​បំណងប្រាថ្នា​។ ប្រាក់ចំណូល​មានការ​កើនឡើង ជា​ឱកាសល្អ​សម្រាប់​ទាក់​រកស៊ី​ល្អ​។ ទិស​នាំ​លាភ ៖​និរតី តំណម ៖ ជើង ។ ពណ៌​នាំ​សំណាង​៖​ទឹកដោះគោ​។ អ្នកយក​អាសា ៖ ឆ្នាំមមែ ៕

​ឆ្នាំរោង​៖ រាសី​ល្អ​មធ្យម​។ ថ្ងៃនេះ​អ្នក​ត្រូវ​ត្រៀម​ស្មារតី​ប្រឈម​នឹង​ការប្រែប្រួល​ច្រើន​។ គប្បី​ធ្វើការ​ដោយ​អំណត់ ម៉ឺងម៉ាត់ ទើបបាន​ទទួលផល​ល្អ​។ វា​ពុំមែន​ជា​ពេលវេលា​អ្នក​ត្រូវ​រងចាំ​អ្វីៗ​បាន​ផល​ល្អ​ទេ​។ ក្នុង​ទ​ទំនាក់ទំនង​អ្នក​អាច​ស្វែង​រកបាន​នូវ​ការ​ឯកភាពគ្នា​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំវក​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ មាន​ព័ត៌មាន​រីករាយ​ច្រើន​សម្រាប់​អ្នក តែ​ពុំមែន​ជា​វេលា​ល្អ​សម្រាប់​ការដាក់ទុន​រកស៊ី​ទេ​។ អ្នក​អាច​ពិចារណា​ឡើងវិញ​ពី​ខ្លួនឯង ដើម្បី​មាន​ជម្រើស​ល្អ​។ ទិស​នាំ​លាភ ៖ លិច តំណម​ទិស ៖ ឦសាន​។ ពណ៌​នាំ​សំណាង ៖ លឿង​។ ឆ្នាំ​យកអាសា ៖ ឆ្នាំឆ្លូវ ៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​របស់​អ្នក​កំពុង​បោះជំហាន​ទៅមុខ​យ៉ាងរឹងមាំ ហើយក៏​ជា​ឱកាស​សម្រាប់​ស្វែងរក​ចំណូល ពុំ​ត្រូវ​អល់ឯក​ទេ​។ ជា​ទិវា​មួយ​ពោរពេញ​ដោយ​ក្តី​រីករាយ​សុភមង្គល​។ ទិស​នាំ​លាភ ៖ ឦសាន តំណម​ទិស ៖ លិច​។ ពណ៌​នាំ​សំណាង ៖ បៃតង​។ អ្នកយក​អាសា ៖ ឆ្នាំខាល ៕

​ឆ្នាំមមែ ៖ រាសី​ល្អ​មធ្យម ។ ការងារ​ថ្វី​ត្បិត​រលូន​ទៅមុខ តែ​កុំ​ប្រហែស​ប្រយ័ត្ន​ជួប​ឧបសគ្គ​។ ចំណូល​ពិបាក​រក ហេតុនេះ​កុំ​ខ្ជះខ្ជាយ​ឲ្យ​សោះ​។ វា​ជា​វេលា​ដែល​អ្នកមាន​កត្តា​ទាក់ទាញ សម្រាប់​ពង្រីក​ចំណងទាក់ទង​។ ទិស​នាំ​លាភ ៖ ពាយ័ព្យ តំណម​ទិស ៖​និរតី​។ ពណ៌​នាំ​សំណាង ៖ ខ្មៅ ខៀវ​។ អ្នកយក​អាសា ៖ ឆ្នាំកុរ ៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម​។ ប្រាក់ចំណូល​ថ្វី​ពុំ​ដូច​ប្រាថ្នា តែ​វា​ពុំមែន​ជា​វេលា​សមស្រប​សម្រាប់​អ្នក​ប្តូរ​របរ​ឡើយ​។ មនោសញ្ចេតនា ៖ ជា​ឱកាសល្អ​សម្រាប់​រក​គូ​ចំពោះ​អ្នក​នៅ​លីវ​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖ និរតី​។ ពណ៌​នាំ​សំណាង ៖ លឿង ។ ឆ្នាំ​យកអាសា ៖ ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ ។ ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​រក្សា​អារម្មណ៍​នឹងនរ កុំ​តក់ក្រហល់​ឲ្យ​សោះ ព្រោះ​អាច​នាំ​ឲ្យ​ខុសឆ្គង​។ ចំណូល​តិច​ត្រូវ​ប្រិត​សំចៃ​។ មនោសញ្ចេតនា ៖ រាសី​កំពុង​ធ្លាក់ចុះ​ត្រូវ​ប្រែង​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បាន​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ តំណម​ទិស ៖ ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ៖ ស ។ អ្នកយក​អាសា ៖ ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ជា​ឱកាស​ដែល​អ្នក​បាន​ប្រាស្រ័យ​នឹង​មនុស្ស​មានអំណាច ធ្វើ​ឲ្យ​ការលំបាក​ទាំងឡាយ​ត្រូវបាន​ដោះស្រាយ​។ វា​ជា​ឱកាសល្អ​សម្រាប់​ដាក់ទុន​រកស៊ី​។ អ្នក​នឹងមាន​ព័ត៌មាន​សប្បាយ​ដែល​ស្មាន​ពុំ​ដល់​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ ជើង ។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់ ។ កិច្ចការ​ទាំងឡាយ​ត្រូវ​សម្រេចបាន​ដោយ​ពឹងពាក់​ខ្លួនឯង តែ​វា​ជា​ឱកាស​សម្រាប់​អ្នកទទួល​រ៉ាប់រង​កិច្ចការ​ធំៗ​លំបាក​ជាង​មុន​។ មនោសញ្ចេតនា ៖ ត្រូវមាន​ការគោរព​គ្នា​ទៅវិញទៅមក កុំ​បង្ខំ​គេ​ឲ្យ​តាម​ខ្លួន​ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា​។ ទិស​នាំ​លាភ ៖ លិច តំណម​ទិស ៖ ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំមមែ​៕

 

 

 

 

 

 

spot_img
×