Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ក្រុម​ឧក្រិដ្ឋជន ៦​នាក់ ដែល​ប្រើ​ឧបាយកល​ទុច្ចរិត យកឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន ដើរ​ប្រមូល​មនុស្ស​ឲ្យ​ចូលធ្វើ​អាវុធហត្ថ​ដោយ​ខុសច្បាប់​

spot_img

​ភ្នំពេញ ​៖ ក្រុម​ឧក្រិដ្ឋជន​ចំនួន ៦​នាក់ ដែល​ប្រើ​ឧបាយកល​ទុច្ចរិត យកឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន មេបញ្ជាការរង និង​ជា​នាយសេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើរ​ប្រមូល​មនុស្ស​ឲ្យ​ចូលធ្វើ​អាវុធហត្ថ​ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ ៨៩B ផ្លូវ​២០៤ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​

​ការឃាត់ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក បាន​ចូលរួម​សហការ​ជាមួយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ស្នងការ​យុត្តិធម៌ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ដឹកនាំ​ប្រតិបត្តិការ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន ហុង ស្ថិតក្រោម​ការសម្របសម្រួល​ពី ព្រះរាជអាជ្ញារង អម​អយ្យការ​តុលាការយោធា​។​

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ បុគ្គល​ទាំង ០៦​នាក់​នោះ រួមមាន​ទី​១៖​ឈ្មោះ ចក់ ស៊ា​ង​លី ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ តាំងខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្នាក់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង​, ទី​២៖​ឈ្មោះ អ៊ូ ផល្លី ភេទ​ប្រុស អាយុ ៥០​ឆ្នាំ តាំងខ្លួន​ជា​វរសេនីយ៍ឯក ស្នាក់​នៅផ្ទះ ៨៩​បេ ផ្លូវ ២០៤​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​, ទី​៣៖​ឈ្មោះ ច្រឹង វីរៈ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ តាំងខ្លួន​ជា​វរសេនីយ៍ត្រី​, ទី​៤៖​ឈ្មោះ គុំ សំណាង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ តាំងខ្លួន​ជា​វរសេនីយ៍ទោ​, ទី​៥៖​ឈ្មោះ ជន សំ​រ៉ុង ភេទ​ប្រុស អាយុ ៤០​ឆ្នាំ តាំង​ជា​វរសេនីយ៍ទោ ស្នាក់នៅ​ភូមិ កណ្តឹង​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ និង​ទី​៦៖​ឈ្មោះ ឡៅ ប៉ោ​ឃាង ភេទ​ប្រុស អាយុ ៤៧ តាំងខ្លួន​ជា​វរសេនីយ៍ទោ​។​

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​បាន ឯកសណ្ឋាន​អាវុធហត្ថ​ចំនួន ២៤​កំ​ប្លេ​រ​, សក្ដិ​វរសេនីយ៍​ចំនួន ១៣​គូ​, មេដាយ​ការងារ ១៣​គ្រឿង​, ស៊ិ​ញ​រូប​ស្វា ១៥​គ្រឿង​, ស៊ិ​ញ​អគ្គបញ្ជាការ ១៦​គ្រឿង​, ស៊ិ​ញ​អាវុធហត្ថ​កអាវ ១០​គូ​, ផ្លាកឈ្មោះ​ចំនួន ៧​ផ្លាក​, ម៉ា​ស៊ី​ព្រី​ន ១​គ្រឿង កុំព្យូទ័រ​យូ​ដៃ​១, ត្រា​ឈ្មោះ និង​ត្រា​ផ្សេងៗ ១១​ត្រា និង​ម៉ូតូ​ចំនួន​៣​គ្រឿង​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×