Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​យោធា ជិះ​ម៉ូតូ​បញ្ច្រាស រង្វង់​មូល​វិមានឯករាជ្យ មក​សម្លុត​អ្នក​អនុវត្តន៍​ច្បាប់​ទៀត​

spot_img

​​ភ្នំពេញ​៖មន្ត្រី​យោធា​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាសទិស​រង្វង់​មូល​វិមានឯករាជ្យ ហើយ​ចាក់​សោក​ម៉ូតូ​របស់ខ្លួន មិន​ឲ្យ​សមត្ថកិច្ច​លើកដាក់​រថយន្ត​។ លុះ​មកដល់​នៅវេលា​ម៉ោង​៤​ និង​១០​នាទី​រសៀល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨​មន្ត្រី​យោធា​រូបនេះ​បាន​ជិះ​រថយន្ត​១​គ្រឿង ម៉ាក​ស៊ីណា ពាក់​ស្លាក​លេខ ខ​.​ម ចូលដល់​ក្នុង​បន្ទប់​លោក​អភិបាលខណ្ឌ​ចំការមន និយាយថា​៖ «​គ្រាន់តែ​ខ្លួន​ជិះ​បញ្ច្រាស​ផ្លូវ​សោះ នាំគ្នា​ព័ទ្ធចាប់​ដូច​ចាប់ចោរ​។ ម៉េច​? ធ្វើ​ចឹ​ង​ចង់បាន​លុយដុំ​មែន​ទេ​? ស៊ីប្រាក់ខែ​រាស្ត្រ ធ្វើបាប​រាស្ត្រ អញ​ក៏​ជា​មន្ត្រីរាជការ​ដែរ ឯង​កុំ​ភ្លើ​ជាមួយ​អញ​»​។​

​មន្ត្រី​យោធា​រូបនោះ​ឈ្មោះ សូ​យ ចាន់​សឿន ឋានន្ត​ស័ក្តិ​ឧត្ដមសេនីយ៍ទោ និង​តួនាទី នាយករង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន បាន ប្រឆាំង​បទបញ្ជា​សម្ដេច​តេ​ជោ ហ៊ុន សែន ? ជិះ​បញ្ច្រាស​រង្វង់​មូល​វិមានឯករាជ្យ មក​សម្លុត​អ្នក​អនុវត្តន៍​ច្បាប់​។​

​នៅ​យប់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ មាន​បុរស ២​នាក់ ជិះ​ម៉ូតូ​ម៉ាក Honda Dream 125 ពាក់​ស្លាក​លេខ ភ្នំពេញ 1GT-4290 បាន​បើកបរ​បញ្ច្រាសទិស​ចរាច​រណ៍​នៅ​ចំណុច​វិមានឯករាជ្យ ដែលជា​គោលដៅ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ និង​អនុវត្តតាម​បទបញ្ជា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​ប៉ះ​សំដី​គ្នា​ជាមួយ​កម្លាំង​ដែល​កំពុង​អនុវត្ត​ច្បាប់ ព្រមទាំង​ចាក់សោ​រក​ម៉ូតូ​របស់ខ្លួន មិន​ឲ្យ​សមត្ថកិច្ច​លើកដាក់​រថយន្ត​ទៀតផង ។​

​បន្ទាប់មក នៅវេលា​ម៉ោង ១៦ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ មន្ត្រី​យោធា​រូបនេះ បាន​ជិះ​រថយន្ត​ម៉ាក​Sienna ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-8779 បាន​ឡើងមក​បន្ទប់ លោក អភិបាលខណ្ឌ មក​សួរនាំ បញ្ហា ករណី​នគរបាល​ចរាចរ និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ឃាត់​ម៉ូតូ​របស់ខ្លួន ដែល​ជិះ​បញ្ច្រាសទិស​នៅ​វិមានឯករាជ្យ ដោយ ម្នាក់​ក្នុងចំណោម ២​នាក់​នោះ បាន​និយាយថា​៖ គ្រាន់តែ​ជិះ​បញ្ច្រាស​សោះ នាំគ្នា​ព័ទ្ធចាប់​ដូច​ចាប់ចោរ ។ ម៉េច​! ធ្វើ​ចឹ​ង​ចង់បាន​លុយដុំ​មែន​?​។ ស៊ីប្រាក់ខែ​រាស្ត្រ​ធ្វើបាប​រាស្ត្រ អញ​ក៏​ជា​មន្ត្រីរាជការ​ដែរ ។ ឯង​កុំ​ភ្លើ​ជាមួយ​អញ អា​ភ្លើ​!​។​

​ខ្លួន​ជាម​ន្ត្រី​យោធា តែ​មិន​គោរព​ច្បាប់​ចរាចរណ៍ ជាពិសេស មិន​គោរព​បទបញ្ជា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​ទង្វើ​នេះ​ជា​គំរូ​មិនល្អ ហើយ​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​របស់​កម្លាំងប្រដាប់អាវុធ​ជាតិ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×