Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ក្រុម​ស្ត្រី​ស៊ីឈ្នួល​ពពោះ​ជំនួស ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ និង​រំដោះ​នារី​រងគ្រោះ​៣៣​នាក់​

spot_img

ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន និង​បទ​ធ្វើ​អន្តរការី នៃ​អំពើ​ពពោះ​ជំនួស ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​៥​នាក់ និង​រំដោះ​បាន​នារី​រងគ្រោះ​ចំនួន​៣៣​នាក់​។ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​ការ​ពពោះ​ជំនួស​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​វីឡា​លេខ​២A ផ្លូវ​៣៤៨ និង​ផ្ទះ​វិឡា​លេខ​៩A ផ្លូវ​៣៤៨ ស្ថិតនៅក្នុង​បុរី វិមាន​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​លេខ​៥ ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ដោយមាន​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​បើតាម​កម្លាំង​នគរបាល ប្រតិបត្តិការ​នេះ​ស្ថិតក្រោម​ការសម្របសម្រួល​ពី លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដឹកនាំ​បង្ក្រាប​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ផែន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ កិត្តិ​ខុម បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ ផ្ទះ​ទី​១៖​ផ្ទះ​លេខ​២A ផ្លូវ​៣៤៨ ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​២៥​នាក់ ប្រុស​២​នាក់ ដែល​បុរស​ម្នាក់ ឈ្មោះ LlU QlANG អាយុ​៤៩​ឆ្នាំ និង​រថយន្ត​១​គ្រឿង​ម៉ាក់​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ​2A-6883 ម៉ូតូ​ហុងដា Today ពណ៌​ខ្មៅ មួយគ្រឿង និង​ផ្ទះ​ទី​២៖ ផ្ទះ​លេខ​៩A ផ្លូវ​៣៤៨ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​១៨​នាក់ រួមទាំង​ក្មេង​២​នាក់ និង​រថយន្ត​មួយគ្រឿង ម៉ាក Lexus 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-8863 និង​ដកហូត​ឯកសារ​មួយចំនួន លិខិតឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​។​

​តាម​ប្រភពព័ត៌មាន​ពី​នារី​រងគ្រោះ បាន​បញ្ជាក់ថា ដោយ​រាល់ថ្ងៃ​ខ្លូន​ធ្វើការ​នៅ​រោច​ក្រ បន្ទាប់មក​ក៏មាន​មិត្តភក្តិ បបួល ដោយ​និយាយថា បាន​លុយ​ច្រើន រហូតដល់​១​ម៉ឺន​ដុល្លារ ពេល​គិតៗ​ទៅ​ក៏​យល់ព្រម ពេលនោះ​មិត្តភក្តិ ក៏បាន​ឲ្យ​ម៉ូតូឌុប ឌុប​យកទៅ​បុរី​វិមាន​ភ្នំពេញ​តែម្ដង​។ នារី​រងគ្រោះ​បាន​បន្តទៀតថា ពេល​រូបនាង​បានសម្រេច​ចិត្ត​ធ្វើ​ការងារ​ស៊ីឈ្នួល​ពពោះ​នេះ ពេល​នោះគេ​ក៏បាន​នាំទៅ​មន្ទីរពេទ្យ ដើម្បី​បាញ់​មេជី​វិត​ចូល​ដោយបាន​ឈ្នួល​ក្នុងតម្លៃ ពពោះ​កូន​១ បាន​ចំនួន​១​ម៉ឺន​ដុល្លារ គិត​ចាប់ពី​ខែ​ដំបូង​ឲ្យ​ចំនួន​៥០០​ដុល្លារ ខែ​បន្ទាប់ៗ​មកទៀត​៣០០​ដុល្លារ រហូតដល់​កើត​ទើប​ទទួលបាន​ចំនួន​៦០០០​ដុល្លារ​បន្ថែមទៀត​។​

​ក្រោយ​ប្រតិបត្តិការ ស្ត្រី​ពពោះ​ជំនួស​ចំនួន​៣៣​នាក់ ត្រូវបាន​ប​ញ្ជួ​ន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ចំណែក​ជនសង្ស័យ​ទាំង​៥​នាក់​ប្រុស​ស្រី រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី រីឯ​អ្នក​មិន​ពាក់ព័ន្ធ បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×