Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាស់​ដីធ្លី នៅ​ស្រុក​ត្រាំកក់ រវាង​ប្រជាពលរដ្ឋ​និង​អ្នកមានអំណាច ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ចេញ ស​.​ជ​.​ណ ប្រគល់​ដី​ជូន​តាម​ទំហំ​នៃ​ការរស់នៅ អាស្រ័យ​ផល​ជាក់ស្តែង​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ដើម្បី​បញ្ចប់ទំនាស់​

spot_img

តាកែវ ៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្រា​ពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​ជិត​៣០០​គ្រួសារ​ដែល​កន្លងមក​តែងតែមាន​ទំនាស់ដីធ្លី​មិនដែល​ដាច់​ជាមួយនិង​ភាគី​ពីរ​ផ្សេងគ្នា​នោះ ពេលនេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ចេញ ស​.​ជ​.​ណ ប្រ​គាល់​ដី​និង​ធ្វើ​ប្លង់រឹង​ជូន​ពួកគាត់​តាម​ទំ​ហុំ​ដី​នៃ​ការរស់នៅ​អាស្រ័យ​ផល​ដើម្បី​បញ្ចប់ទំនាស់​។​

ការយក​សេចក្តីជូនដំណឹង​ទៅ​បង្ហាញ​ប្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់មាន​បញ្ហាដីធ្លី​កន្លងមកនេះ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែលមាន​ឯ​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​បាន​ផ្សព្វផ្សាយ​នោះ​មាន លេខ​៩៦៨​ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​លើ​ករណី​បណ្តឹង​របស់​តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៣៧​គ្រួសារ សុំ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី ជាមួយ​ក្រុមហ៊ុន ស៊ុន ហួរ នៅ​ចំណុច​ស្រែ​ជើង​រាស្ត្រ ភូមិ​បុស្ស​តា​ផង់ ក្នុង​ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​សេចក្តីជូនដំណឹង​លេខ​៩៦៩​ស​.​ជ​.​ណ លើ​ករណី​បណ្តឹង​ប្រជាពលរដ្ឋ​១៣៨​គ្រួសារ សុំ​អន្តរាគមន៍​ដោះស្រាយ​ដីធ្លី​ពួកគាត់​ជាមួយ​ឈ្មោះ តូច បញ្ញា លើដី​ទំហំ​៩១៥ ហិកតា នៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង​។​

​នៅក្នុង​ឱកាស​ចុះ​ផ្សព្វផ្សាយ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​មានប្រសាសន៍​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ទីនោះ​ថា ដោយ​មើលឃើញ​ពី​ការលំបាក​និង​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់មាន​កន្លងមក សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឯកភាព​បញ្ចប់ទំនាស់​នេះ​តាមរយៈ​ការចេញ​សេចក្តីជូនដំណឹង ដោយបាន​ប្រគល់​ដីជូ​ន​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ជាមួយនឹង​ឈ្មោះ ស៊ុន ហួរ និង​ឈ្មោះ តូច បញ្ញា មកវិញ​តាម​ទំហំ​ដី​ដែល​ពួកគាត់​បាន​កាន់កាប់ និង​បង្កបង្កើនផល​តាម​ការ​រស់នៅ​ជាក់ស្តែង ហើយ​ក្នុងនោះ​ក៏បាន​រៀបចំ​ផ្តល់​ជូ​លន​នូវ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ផងដែរ ដើម្បី​ជា​គុណប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ ប្រើប្រាស់ អ​ស្រ័យ​ផល និង​ចាត់ចែង​ដោយ​ស្របច្បាប់ និង​ពុំមាន​ការភ័យខ្លាច​តទៅ​ទៀត​។

​តាមរយៈ​ការបញ្ចប់​ទំនាស់​និង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់​នេះ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ដែលមាន​សម្តេច​អគ្គមហាសេនា​ប​តិ​តេ​ជោ ហ៊ុន សែន ក្នុង​ការជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពិសេស​គឺ​ការជួយ​ដល់​ពួកគាត់​ឲ្យ​មាន​ដី​ប្រើប្រាស់​បង្កបង្កើនផល​ដើម្បី​ជីវភាព​ក្នុង​គ្រួសារ​ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ​។​

​ក្រោយពី​បាន​ស្តាប់​ការប្រកាស​ផ្សព្វផ្សាយ​ស​.​ជ​.​ណ​របស់​រាជរដ្ឋាភិបាល​រួចមក ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ខាងលើ​បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ​យ៉ាង​ក្រៃលែង ព្រមទាំង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​លោក​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ហើយ​បានប្រគល់​ដី​និង​ធ្វើ​បណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់​ជូន​ពួកគាត់​៕ តាកែវ​


spot_img
×