Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប​ង្រា​ប​បទល្មើស​នេសាទ ត្រូវ​ជនល្មើស​បើក​បំ​បុក ស្លាប់​នាយ​សង្កាត់​ជលផល ស្រុក​ពាម​ជរ និង​កម្មករ​២​នាក់ រងរបួស​

spot_img

​ព្រៃវែង​៖ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​ពាម​ជរ បាន​ស្លាប់​និង​កម្មករ​២​នាក់ រងរបួស​ក្នុងពេល ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ បែរជា​ទូក​បទល្មើស​បើក​បុក​ទូក​ជលផល បណ្ដាល​ឲ្យ​លិច​ទូក នៅ ចំណុច ក្បាលកោះ ស្ថិត​ក្នុងភូមិ​ខ្សាច់ ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ពិន ចាន់ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ មុខរបរ​ជានា​យស​ង្កា​ត់​រដ្ឋបាល​ជលផល​ស្រុក​ពាម​ជរ ត្រូវបាន​កម្លាំង​សមត្ថកិច្ច សហ​ការណ៍​ជាមួយ​ប្រជាពលរដ្ឋ រក​សព​ឃើញ​នៅ​ជិត​កន្លែង​កើ​ក​ហេតុ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ។​ ​ទី​២ ឈ្មោះ ទ្រី សុ​គិត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រងរបួស​ធ្ងន់ ជា​អ្នក​បើកទូក ទី​៣ ឈ្មោះ ខាន់ ទ្រី ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ​បាន​របួសធ្ងន់ អ្នក​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​កើតហេតុ​។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ជនដៃដល់​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×