Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡដ្ឋាន​ស្រុក​កោះធំ ត្រូវបាន​បើកដាក់​អោយប្រើ​ប្រាស់ មាន​តារាង​បាល់ទាត់​ទំហំ​ស្តង់ដារ​អន្តរជាតិ និង​ទីលានកីឡា​ផ្សេងៗ​

spot_img

​នៅ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​កីឡដ្ឋាន​ស្រុក និង​ប្រកាស​បើក​ការប្រកួត​កីឡា​បាល់​ទាល់​មហាជន​ពានរង្វាន់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កីឡាករ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១,៨៣៥​នាក់​។​

​កីឡដ្ឋាន​នេះ​សាងសង់ឡើង​ដោយ​ចំណាយ​ថវិកា​អស់​សរុប​ប្រមាណ ៤២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុងនោះ​​តារាង​បាល់ទាត់​មាន​ប្រវែង​១០៥ ម៉ែត្រ និង​ទទឹង​៦៨​ម៉ែត្រ សាងសង់ឡើង​តាម​ស្តង់ដា​អន្តរជាតិ កាលពីមុន​ជា​ដី​លេច​ទឹក​មិនអាច​ធ្វើការ​ហ្វឹកហាត់​បា​ន និង​បច្ចុប្បន្ន​កីឡដ្ឋាន​នេះ​ត្រូវបាន​ប្រែ​ក្លាយទៅជា​មជ្ឈ​មណ្ឌល​​កីឡា​មួយ​យ៉ាងសំខាន់​សម្រាប់​សិស្សានុសិស្ស​ហ្វឹកហាត់ កីឡា​ដើម្បី​សុខភាព​។​

​ជាមួយគ្នានេះ​ផងដែរ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឧកញ៉ា ប៉ាង ណាំ ប្រធាន​ក្រុមហ៊ុន​កាំ​ត្រង់​ស៊ី​ប ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ផ្នែក​ថវិកា​ឱ្យ​ការសាងសង់​កីឡដ្ឋាន នេះ​សម្រេច​ជា​រូបរាង​ឡើង​នៅពេលនេះ​។​

​លោក ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ សូម​បំពេញ​កាតព្វកិច្ច​ចូលរួម​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ ក៏ដូចជា​ស្រុក​កោះធំ​ឱ្យមាន​ការរីក​ចម្រើនប​ន្ថែ​ម​ទៀត​។​

​លើសពីនេះ​ទៀត លោក ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អង្គពិធី​ទាំងមូល អំពី​គំនិត​ផ្តួចផ្តើម​កំណែទម្រង់ សំខាន់ៗ និង​សកម្មភាព​នានា​ដែល​បាន និង​កំពុង​អនុវត្ត​បន្ត​នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទាក់​ទង​នឹង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ផងដែរ​។​

​លោក ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ ក៏ដូចជា​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កីឡាករ​កីឡាការិនី ជាពិសេស​សិស្សានុសិស្ស​ទាំង​អស់ សូម​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ជៀស វាង​កុំ​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលអោយ​ស្លាប់​បាត់បង់​ជីវិត មិនត្រូវ​សេព​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន បើ​បើក​បរកុំ ពិសា​គ្រឿង​ស្រវឹង បើ​ពិសា​គ្រឿង​ស្រវឹង​កុំ​បើកបរ​។​

​ជា​ចុងក្រោយ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ផ្តាំ​ដល់​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កីឡាករ និង​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទាំងមូល​នោះ​ថា​៖ “​កុំ​សួរថា តើ​កម្ពុជា​អាចធ្វើ​អ្វី​ដើម្បី​អ្នក ត្រូវ​សួរថា​អ្នក​អាចធ្វើ​អ្វី​ដើម្បី​កម្ពុជា​”​ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×