Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​ប្រជាពលរដ្ឋ​ក្រីក្រ រស់​នៅលើ​បឹង ក្រោយ​វត្ត​តំបូក​ខ្ពស់ ជាច្រើន​គ្រួសារ ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​អស់​

spot_img

​ភ្នំពេញ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​លើ​បឹង ក្រោយ​វត្ត​តំបូក​ខ្ពស់​ជាច្រើន​គ្រួសារ ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​អស់​។​
​តាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា កាលពី​ម៉ោង​៥​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ មាន​អគ្គិភ័យ​កើតឡើង ក្រោយ​វត្ត​ដំបូក​ខ្ពស់ បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង ត្រូវ​ឆេះ​បំផ្លាញ​។​

​ក្នុង​ហេតុការណ៍​នេះ គេ​បានឃើញ កម្លាំង​ប៉ូលិស​ពន្លត់​អគ្គិភ័យ បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ ប៉ុន្តែ​ដោយ​ទី​តាង​កើតហេតុ មិន​អំណោយផល គឺ​ផ្លូវ​ចូល​តូចចង្អៀត ចូល​បាន​តែមួយ​ឡាន​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​បន្ត ពី​ផ្ទះមួយ​ទៅផ្ទះ​មួយទៀត យ៉ាង​សន្ធោរ​សន្ធៅ​។​

​សូមបញ្ជាក់ថា ផ្ទះ​ដែល​ឆេះ​នេះ គឺ​ធ្វើ​ពី​ឈើ ប្រក​ស័ង្កសី ជា​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ក្រីក្រ​៕ ដោយ​៖​កូ​ឡាប​

spot_img
×