Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​ផ្ទេ​កម្មសិទ្ធិ​ដោយ​ខ្លួនឯង​ផ្ទាល់ កុំ​ឲ្យ​គេ​រត់ការ ព្រោះ​ខ្លាច​អ្នក​រត់ការ​កិបកេង យក​តម្លៃ លើស​រដ្ឋ​កំណត់​

spot_img

​ភ្នំពេញ​៖ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​អញ្ជើញ​ចុះមក​អំ​ណេះ សំ​ណា​ល និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​នៅ​បុរី​ផ្ទះល្វែង​ចំការ​ល្មុត និង​ចំការ​ស្វាយ ភូមិ តា​ង៉ូ​វ​ក្រោម​ចំនួន​
៤០៧​គ្រួសារ ក្រោយពី​ពួកគាត់​រស់នៅ មិនមាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ឆ្នាំ​កន្លងមកនេះ​។​

​ពិធី​នេះ​ធ្វើ​នា​ព្រឹក​ថ្ងៃទី​២៤ មិថុនា​នេះ នៅក្នុង​​ភូមិ​តា​ង៉ូ​វ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយមាន​ការចូលរួម​ពី អភិបាលរង​រាជធានី មន្ទីរ​ពាក់ព័ន្ធ និង​លោក​ចេង មុន្នី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ រួម​និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​រយ​នាក់​ផងដែរ​។​

​លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​លើកឡើងថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​បានទទួល ប័ណ្ណកម្មសិទ្ធិ នាពេលនេះ​មាន​ចំនួន​៤០៧​គ្រួសារ​ឬ ខ្នង​ផ្ទះ ដែល​ពួកគាត់​បាន​នឹង​កំពុង​រស់នៅក្នុង​បុរី​ផ្ទះល្វែង​ចំការ​ល្មុត និង​ចំការ​ស្វាយ ស្ថិតក្នុង​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។ លោក​បន្តថា អ្វីដែល​ប្រជាពលរដ្ឋ​ត្រូវធ្វើ ជា​ជំហាន​ដំបូង​នោះ គឺ​ត្រូវ​បង់​ត្រឹមតែ​៨​ម៉ឺន​រៀល​ប៉ុណ្ណោះ ទទួលបាន​ប័ណ្ណ ពេល​បងប្អូន​បាន​ប័ណ្ណ​នេះហើយ បងប្អូន​អាច​យក​ប័ណ្ណ​នេះ​ទៅ​ផ្ទេរកម្មសិទ្ធិ តែម្តង ហើយ​តម្លៃ​នៃ​ការផ្ទេរ ឬ​បង់​ប័ណ្ណ​អ​ចនទ្រ​ព្យ​ចំនួន​នេះ​ត្រឹមតែ​៦០​ម៉ឺន​រៀល តែ​កុំ​ឲ្យ​គេ​រត់ការ​ឲ្យ​។​

លោក​បន្ដថា​៖​ប្រជា ពលរដ្ឋ​ដែល​ត្រូវ​បានទទួល​ប័ណ្ណកម្មសិទ្ធិ កាលពីមុន​បងប្អូន​ប​ង់​រហូតដល់​ទៅ ៥០០​ដុល្លារ ទៅ​៨០០​ដុល្លារ ឯ​ណ្ណោះ ។ ចំពោះ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​អចលនទ្រព្យ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា បានសម្រេច​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ មក​បង់ពន្ធ​ត្រឹមតែ ១​លើក​ប៉ុណ្ណោះ ចុងក្រោយ ។ ប៉ុន្តែ​ទោះបីជា​យ៉ាង ណា​ក្តី ចំពោះ​ការលើកលែង​នេះ គឺមាន​សុពលភាព​ត្រឹមតែ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៨​ប៉ុណ្ណោះ បើ​ហួស​ពី​ពេលនេះ​ទៅ គឺ​រដ្ឋាភិបាល នឹង​អនុវត្ត​ដដែល ដោយ​មិនមាន​ការលើកលែង​ទៀត​ទេ ។​

លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា ៖​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នេះ មាន​ផលប្រយោជន៍​២​យ៉ាង ពោលគឺ​ប្រជាពលរដ្ឋ ក៏បាន​ផលប្រយោជន៍​ច្រើន ហើយ​រដ្ឋ​ក៏បាន​ទទួលផល​ប្រយោជន៍​ផងដែរ ព្រោះ​ពេល​ប្រជាពលរដ្ឋ​មាន​លំនឹង​ពិតប្រាកដ ដោយមាន​ផ្ទះ​នៅ​ស្របច្បាប់ អាច​យកទៅដាក់​ធនាគា​រ​យកលុយ​មកប្រើប្រាស់​បាន​។​
លោក​បន្ដថា​៖ កន្លងមក​មាន​ប្រជាពលរដ្ឋ​មួយចំនួន មិនបាន​ផ្ទេរកម្មសិទ្ធិ​ស្របតាម​ច្បាប់​ទេ គឺ​ផ្ទេរ​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយទៀត ដោយ​មិនបាន​បង់​ព័ន្ធ​ប្រថាប់ត្រា ដោយមាន​ខ្លះ​ផ្ទេរ​បន្ត​គ្នា​ពីមួយ​ទៅមួយ​ទៀត រហូតដល់​៤​នាក់ ទៅ​៥​នាក់​បន្ត​គ្នា ហើយ​បើតាម​ច្បាប់ គឺ​ត្រូវ​ទៅ​បង់​ព័ន្ធ​ប្រថាប់ត្រា​នេះ តាម​ចំនួន​ដង​។​

លោក​បន្តថា ៖ ពេល​បងប្អូន​បាន​ប័ណ្ណ​នេះហើយ បងប្អូន​អាច​យក​ប័ណ្ណ​នេះ​ទៅ​ផ្ទេរកម្មសិទ្ធិ តែម្តង ហើយ​តម្លៃ​នៃ​ការផ្ទេរ ឬ​បង់​ប័ណ្ណ​អ​ចនទ្រ​ព្យ ត្រឹមតែ​៦០​ម៉ឺន​រៀល ហើយ​បងប្អូន សូម​ទៅ​ផ្ទេ​កម្មសិទ្ធិ​ដោយ​ខ្លួនឯង​ផ្ទាល់ កុំ​ឲ្យ​គេ​រត់ការ​អី ព្រោះ​ខ្លាច​អ្នក​រត់ការ​នោះ គេ​យក​តម្លៃ លើសពីនេះ គុណ​២​ដង និង​មានការ​ថ្នាំងថ្នាក់​ទៅ​ថ្ងៃក្រោយ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×