Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់​ភាគី​ទំនាស់​របួស​ធ្ងន់ ដោយ​រឿង​បើក​ភ្លើង​ហ្វា គោយន្ត​ភ្ជួរ​ដី​និង​ម៉ូតូ ដាក់​គ្នា , ជន​ដៃ​ដល់ត្រូវ​ចាប់​ខ្លួន

spot_img

ព្រៃវែង៖ ប៉ុស្តិ៍រដ្ឋបាលអង្គរសរ បានចាប់ខ្លួនបុរសពីរនាក់ ក្នុងករណីហិង្សាដោយចេតនា ដោយគ្រាន់តែបើកភ្លើងហ្វា គោយន្តភ្ជួរដី និងម៉ូតូដាក់គ្នា ក៏កើតជាទំនាស់ ជនដៃដល់ពីរនាក់ បានយកកូនកាំបិតចុងស្រួច ចាក់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង​២២​និង​៥០​នាទី នៅលើផ្លូវថ្នល់ក្នុងភូមិសូរឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនបង្ក២នាក់ រួមមាន ឈ្មោះ ងួន សាបឿន ភេទប្រុស អាយុ៥១ឆ្នាំ និងឈ្មោះ សេក ប៊ុនថា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំចិន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។ ជនបង្កបាន យកកូនកាំបិតចិតបន្លែ មុតស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះ ម៉ី សាវុន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិសូរ ឃុំអង្គរសរ ស្រុកមេសាង ត្រូវចំស្មាខាងស្តាំ ចំនួន៣កន្លែង និងខ្នងពីក្រោយជាច្រើនកន្លែង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅពេទ្យខេត្តស្វាយរៀង។ រីឯជនសង្ស័យ បានឃាត់ខ្លួន នៅប៉ុស្តិ៍រដ្ឋបាលអង្គរសរ ដើម្បីបំពេញនីតិវិធី។

នគរបាលប៉ុស្តិ៍រដ្ឋបាលអង្គរសរ បានបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យកើតមានរឿងនេះឡើង ដោយភាគីទាំងពីរ បានបើកភ្លើងហ្វា គោយន្តភ្ជួរដី និងម៉ូតូ ដាក់គ្នា ទើបមានទំនាស់កើតឡើង៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×