Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក មុឹង​ សំផន អំពាវ​នាវ​អោយ​ពល​រដ្ឋ​រួម​គ្នា​ថែ​រក្សា​សន្តិ​ភាព​និង​ត្រៀម​ឯក​សារ​អោយ​បាន​គ្រប់​គ្រាន់​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន

spot_img

ស្វាយរៀង ៖ លោក  ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៨នេះ បានថ្លែងអំពាវនាវអោយពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព ដោយយើងមានសន្តិភាព និងស្ថេរភាពនយោបាយ ទើបយើងទទួលបានការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន។មិនតែប៉ុណ្ណោះលោកមុឹងសំផនក៏បានអំពាវនាវពលរដ្ឋអោយមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងត្រៀមឯកសារអោយបានគ្រប់គ្រាន់ដើម្បីនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខមុខនេះ។

ការថ្លែងបែបនេះ ក្នុងឱកាសដែលលោក  ម៉ឹង សំផន អញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសាលាឃុំ ទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាកសាងឡើងដោយ លោកលីសុវណ្ណប្រធានក្រុមការងារចុះជួយឃុំទួលស្តីនិងនិងសមាជិកក្រុមការងារដែលចំណាយការសាងសង់អស់ថវិការ៦៤១៨៧ដុល្លា។

ក្នុងឱកាសនោះ លោក ម៉ឹង ​សំផន បានថ្លែងទៅកាន់ប្រជាពលរដ្ឋជិត១០០០នាក់ ដោយបាន​នាំនូវការផ្តាំផ្ញើ​សាកសួរសុខពីសំណាក់ សម្តេចតេជោ ហ៊ុ​ន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ។

បើតាមលោកប្រធានក្រុមការងារបានមានប្រសាសន៍បន្តទៀតថាៈ ​ប្រទេសកម្ពុជា គឺធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ហេដ្ឋា​រចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ក្នុងរបបប្រល័ យពូជសាសន៍ប៉ុលពត តែ​ក្នុងរយៈពេល​៣៩ឆ្នាំ កន្លងមកនេះ ក្រោមការដឹកនាំ​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើន​ទាំងក្នុង កម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបាន ផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរយូអង្វែង និងការពារដាច់ខាតកុំឲ្យកើតមានសង្គ្រាម។

លោក មឹុង សំផន ផ្តាំផ្ញើ ​ដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវផ្តល់សេវាសាធារណៈ ឲ្យបានរហ័សនៅក្នុងមូលដ្ឋាន។ បន្ថែមជាងនេះ ត្រូវរួមគ្នាថែរក្សាសមិទ្ធផល ដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋ​ឲ្យមានជីវភាពធូធារ។

លោក ម៉ឹង ​សំផន បានបន្ថែមទៀតថាការងារឥឡូវបានមកដល់គៀកនិងផ្ទះសម្បែងយើងហើយដោយនៅខេត្តស្វាយរៀងនេះ រាជរដ្ឋាភិបាលបានបង្កើតអោយមានរោងចក្រសហគ្រាសជាច្រើន កន្លែងអាចស្រូបយកកម្មករបានរាប់មុឺននាក់ដូច្នេះត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តការងារអភិវឌ្ឍ ឲ្យរីកចម្រើនជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ក្រោមការដឹកនាំ ក្រុមការងារគណៈពង្រឹងរបស់លោក ម៉ឹង សំផន ជាប្រធានក្រុមការងារ ធ្វើមូលដ្ឋានស្រុកចន្ទ្រា ចាប់ផ្តើមកសាងសាលាឃុំ ជាបន្តបន្ទាប់ និងបំពាក់ សម្ភារៈល្អៗ ដើម្បីបំរើការងាររដ្ឋបាល តាមឃុំនីមួយៗ ឲ្យបានឆាប់រហ័ស ជាពិសេសសេវាសាធារណៈ មិនតែប៉ុណ្ណោះ ផ្លូវគមនាគមន៍ ក៏បានធ្វើជាបណ្តើរៗ ទាំងផ្លូវក្រាលខ្សាច់ភ្នំ និងចាក់កៅស៊ូ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកកសិផលបានយ៉ាងងាយស្រួល។ នៅក្នុងឱកាសនោះ ក៏មានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំកម្លាំងផងដែរ ៕ វ៉ៃកូ

spot_img
×