Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យសំណង់មិនរៀបរយ ភូមិក្បាលទំនប់៣ចំនួន ៣៥ គ្រួសារទទួលអំណោយពីកាកបាទក្រហមកម្ពុជារាជធានី

spot_img

ភ្នំពេញ ៖ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យនៅតំបន់សំណង់មិនរៀបរយ ភូមិក្បាលទំនប់៣សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យចំនួន ៣៥គ្រួសារបានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយៈកាកបាតរាជធានីភ្នំពេញ ក្រោយពីផ្ទះរបស់ពួកគាត់ត្រូវអគ្គីភ័យ ឆាបឆេះអស់គ្មានសល់នោះ។

ពិធីប្រគល់អំណោយនេះធ្វើឡើង នារសៀលថ្ងៃអាទិត្យ​ ទី២៤ ខែមិថុនា នៅទីស្នាក់ការ ភូមិក្បាលទំនប់ ៣ ផ្លូវ៦៥BT ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អភិបាលរងនិង អាជ្ញាធរដែនដីជាច្រើនរូបទៀត។

អំណោយដែលត្រូវប្រគល់ជូនក្នុង១គ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម មី១កេស ទឺកសុទ្ធ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ម៉ុង១ ភួយ១ កំសៀវទឹក១ ចានបាយ៥ ចានសម្លរ២ ស្លាបព្រា៥ វែក១ ចានកាធុន១ ធុងទឹកចំណុះ៨០លីត្រ១ តង់ចំនួន១និងថវិកាចំនួន១០ម៉ឺនរៀល ។ បន្ទប់ពីនេះបើខ្វះខាតអ្វីទៀតអាចទៅទំនាក់នៅគណបក្សប្រជាជនកម្ពុជាខណ្ឌ សម្រាប់ការដោះស្រាយប្រចាំថ្ងៃលោក ឃួង ស្រេង ក្នុងបានសម្តែងការសោគស្តាយ ដោយយើងខំជួយខ្លាំដែរ ។ តែផ្លូវតូចចង្អៀចរថយន្តទឹកចូលមិនដល់។

គួរបញ្ជាក់ផងដែរថា កាលពី​វេលាម៉ោង៥ព្រឹក ថ្ងៃអាទិត្យ​ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសំណង់មិនរៀបរយ ផ្លូវ៦៥BT ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានគ្រោះអគ្គីភ័យមួយបានកើតឡើង ដោយបំផ្លាញផ្ទះថ្មចំនួន៦ខ្នង ផ្ទះដំបូលស័ង្កសី និងផ្ទះឈើ១៤ខ្នងផ្ទះដំបូលស័ង្កសី។ តែករណីអគ្គិភ័យនេះ មិនបានបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន២៨គ្រឿង រួមមាន រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៥គ្រឿង, រថយន្តអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន ១៣គ្រឿង, រថយន្តក្រសួងមហាផ្ទៃចំនួន៣គ្រឿង, រថយន្តស្រាបៀរកម្ពុជា​០១គ្រឿង, រថយន្តទីក្រុងកោះពេជ្រចំនួន២គ្រឿង និងរថយន្តជ្រោយចង្វារចំនួន៤គ្រឿង ទើបរលត់ទៅវិញ ១០០ភាគរយ នៅវេលាម៉ោង៦និង៣០នាទីថ្ងៃខែឆ្នាំដដែល ៕ ដោយ ៖ កូឡាប

spot_img
×