Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​បញ្ជូន​មឈូស​១០០​ទៅកាន់​ព្រំដែន​កូរ៉េខាងជើង​

spot_img

អ្នកនាំពាក្យ​របស់​បញ្ជា​ការដ្ឋាន​កងទ័ព​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​លោក​វរសេនីយ៍ឯក Chad Carroll ក៏បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ផងដែរ​ថា មឈូស​លោហៈ​ចំនួន ១៥៨ ត្រូវបាន​បញ្ជូន​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​រប​ស់​សហរដ្ឋអាមេរិក​នៅ​ជិត​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ដាក់​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិកាំង​បញ្ជូន​មកកាន់​សហរដ្ឋ​អាមេរិក​វិញ​។​

អាមេរិក​បញ្ជូន​មឈូស​១០០​ទៅកាន់​ព្រំដែន​កូរ៉េខាងជើង​ដើម្បី​ទទួលយក​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​។​

កូរ៉េខាងជើង​បាន​ឯកភាព​ជាមួយនឹង អាមេរិក​នៅក្នុង​កិច្ចប្រជុំ​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un នឹង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃទី ១២ ខែមិថុនា នៅក្នុង​ប្រទេស​សិង្ហ​បុរី​ថា នឹង​ប្រគល់​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិកាំង​ដែល​បាន​បាត់​ខ្លួន​សម័យ​សង្គ្រាម​(​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣) ដល់​សហរដ្ឋអាមេរិក​វិញ​។​

តាំងពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០៥ ក្រុម​ស្វែងរក​របស់​ទាហាន​ចម្រុះ​របស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង បានធ្វើ​ប្រតិបត្តិ​ការរុករក​ចំនួន ៣៣ ដង ដែល​ប្រមូលបាន​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ចំនួន ២២៩​។​ប៉ុន្តែ កិច្ចប្រឹងប្រែង​នៅក្នុង​ការស្វែងរក និង​បញ្ជូន​អដ្ឋិធាតុ​ផ្សេងទៀត​ត្រូវបាន​ជាប់គាំង​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ដោយសារតែ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង និង​ដោយសារតែ​ការអះអាង​របស់​សហរ​ដ្ឋ​អាមេរិក​ដែលថា សុវត្ថិភាព​របស់​ក្រុម​អ្នកស្វែងរក​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជូនទៅ​នៅក្នុង​អំឡុងពេល​លោក George W. Bush ធ្វើជា​ប្រធានាធិបតី មិនត្រូវ​បាន​គេ​ធានា​ឲ្យ​បាន​គ្រប់គ្រាន់​នោះទេ​៕

សូយន

spot_img
×