Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក ស្នើ​ឲ្យ​បញ្ជូន​ខ្លួន​ជនអន្តោប្រវេសន៍​ខុស​ ច្បាប់​ជាបន្ទាន់ ដោយ​មិនចាំបាច់​បើកសវនាការ​

spot_img

កាលពី​ថ្ងៃអាទិត្យ​ប្រធានាធិបតី​អាមេរិក Donald Trump បានស្នើ​ឲ្យ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅវិញ​ជាបន្ទាន់​នូវ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​ចូលមកក្នុង​សហរដ្ឋអាមេរិក​ដោយ​គ្មាន​ពាក្យបណ្តឹង​តុលាការ​។​

​​ប្រធានាធិបតី​អាមេរិក Donald Trump

ក្នុង​បទ​អត្ថាធិប្បាយ​ជាច្រើន​បន្តបន្ទាប់​លើ​បណ្តាញ​សង្គម Twitter លោក Trump បានប្រកាសថា បានប្រកាសថា​: «​ប្រព័ន្ធ​របស់​យើង​គឺជា​ការ​ចំអក​ដល់​គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​ល្អ ច្បាប់ និង​សណ្តាប់ធ្នាប់​ស​ង្គ​ម‍​»​។​

មេដឹកនាំ​អាមេរិក​រូបនេះ​បាន​អះអាងថា ច្បាប់​អន្តោប្រវេសន៍​អាមេរិក «​ត្រូវបាន​គេ​សើចចំអក​ពេញ​ទូទាំង​ពិភពលោក ហើយ​វា​មិន​យុត្តិធម៌​ដល់​អ្នក​ដែល​ឆ្លងកាត់​ប្រព័ន្ធ​ច្បាប់​និង​រង់ចាំ​តាម​នីតិវិធី​ច្បាប់​អស់​រយៈពេល​រាប់​ឆ្នាំ​នោះ​ទ‍េ​»​។​

ការទាមទារ​ដ៏​ខ្លាំងក្លា​របស់​ប្រធានាធិបតី​អាមេរិក Donald Trump ដើម្បី​បញ្ចប់​ដំណើរការ​ផ្លូវច្បាប់​នឹងត្រូវ​ប្រឈម​នឹង​ការប្រឆាំង​នៅក្នុង​សភា ដែល​ជាប់គាំង​ទៅលើ​ការផ្លាស់ប្ដូរ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​អា​មេ​រិ​ក​និង​មិនអាច​ចេញ​ច្បាប់​អន្តោប្រវេសន៍​ថ្មី​បាន​។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ សហរដ្ឋអាមេរិក​បាន​បើកសវនាការ​ករណី​ជនអន្តោប្រវេសន៍​ដែល​រត់​ភៀសខ្លួន​ពី​ប្រទេស​ម៉ិ​កស៊ិក៕

សូយន

spot_img
×