Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ហ្ស​ង់​ទីនៈ គ្រូបង្វឹក Sampaoli ត្រូវបាន​ដកហូត​អំណាច ខណៈពេល Messi មាន​សិទ្ធិ​ស្វ័យ​សម្រេច​ពី​ការរៀបចំ​កីឡាករ​ប្រកួត​ជាមួយ Nigeria

spot_img

ក្រោយពេល​លិចឮ​ពាក្យ​ចចាមអារ៉ាម​ពី​ភាពមិនប្រក្រតី​ពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​នោះ បើតាម Daily Mail សមាជិក​បង្គោល​នៃ​អតីត​ជើងឯក​រង​World Cup បាន​ទៅ​ជួប​នាយក​បច្ចេកទេស​នៃ​សម្ព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទីន លោក Jorge Burruchaga ដើម្បី​រាយការណ៍​ពី​រឿង​គ្រូបង្វឹក​ខាងលើ​។​

​គណៈកម្មាធិការ​សម្ព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទីន បានធ្វើការ​ជាមួយ​គ្រូបង្វឹក​រូបនេះ ហើយ​បន្ទាប់មក​ថ្វី​ត្ប​តិ​ពុំទាន់​បណ្ដេញចេញ តែ​គេ​បាន​ដកហូត​អំណាច​មួយផ្នែកធំ​របស់​គ្រូ​ង​បង្វឹក​វ័យ​៥៨​ឆ្នាំ​រូបនេះ​។​
​គ្រូ Sampaoli បាន​ត្រូវ​ដកហូត​អំណាច​មួយផ្នែកធំ​មានន័យថា ពួក​កីឡាករ​នឹង​ជា​អ្នក​ជ្រើសរើស​រៀបចំ​យុទ្ធសាស្ដ្រ​ប្រកួត​នៅ​ការប្រកួត​ចុងក្រោយ​នៃ​ក្រុម​នេះ​។

Lionel Messi​និង Javier Mascherano ដែលជា​ប្រា​ធាន​និង​អនុប្រធាន​ក្រុម​គឺជា​អ្នកមានអំណាច​កំណត់​សមាសភាព​និង​ទម្រង់​លេង​របស់​ក្រុម ។​

​អា​ហ្ស​ង់​ទីន​ពិតជា​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ដោយ​ស្មើ​ជាមួយ Iceland ហើយ​ចាញ់​ក្រុម​ក្រូ​អាត​ដល់​ទៅ​៣-០​ឯណោះ​។​

​យ៉ាងនេះ​ក្ដី​ឱកាស​សម្រាប់​ក្រុម​អា​ហ្ស​ង់​ទីន​ទោះបី​តិចតួច​ក្ដី​តែ​វា​នៅមាន ។​ពួកគេ​ត្រូវ​បង្ខំ​ឈ្នះ​ដាច់​Nigeria គួបផ្សំ​ជាមួយ​ក្ដីសង្ឃឹម​ពី​លទ្ធផល​នៃ​ការប្រកួត​រវាង Iceland និង​Croatia៕

សូយន

spot_img
×