Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ពោធ​មហា​កុដិ​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ព្រៃ​គគីរ​ដួច​

spot_img

​ខេត្ត​ស្វាយរៀង​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក លី យូ​គៀក តំណាង​លោក​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អញ្ជើញ​ជា​អធិ​ប​តី​ក្នុង​ពិធី​សម្ពោធ​មហា​កុដិ​សមិទ្ធផល​នានា ក្នុង​វត្ត​ព្រៃ​គគីរ​ដួច ស្ថិតនៅ​ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក តូច តា​រ៉ា និង​លោកស្រី ព្រមទាំង​ប្រជាពលរដ្ឋ ប្រមាណ​ជិត​៥០០​នាក់​ផង​ដែរ​។​

​លោក លី យូ​គៀក ក៏​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក​ពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល​។​

​លោក​បន្ត​ទៀត​ថា ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ បាន​ដឹកនាំ​ប្រទេស ឲ្យមាន​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ​ទាំង​អាណាចក្រ និង​ពុទ្ធចក្រ​។ តួរ​យ៉ាង​ដូចជា​ពេល​នេះ ដែល​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ស្រុក​ចន្ទ្រា​ឃើញស្រាប់​ហើយ នូវ​សមិទ្ធផល​ជាច្រើន​ឥត​គណនា នៅ​ទូទាំង​ស្រុក ក៏​ដូច​នៅ​ទី​អា​រ៉ា​ម​មួយ​នេះ​ផង​ដែរ​។​

​លោក លី យូ​គៀក ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ថែរក្សា​ស្ថេរភាព​នយោបាយ ថែ​​រក្សា​ការពារ​នូវ​សមិទ្ធិផល ដែល​បាន​ពី​ការខិតខំ​របស់​រាជរដ្ឋភិបាល កម្ពុជា​។​

​លោក​ថ្លែងថា យើងទាំងអស់គ្នា ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​​ជ្រើសតាំង តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នាពេលខាងមុខ ឲ្យបាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន គណបក្ស​ប្រជាន​កម្ពុជា លេខ​រៀង​ទី​២០ ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅ​អាណត្តិ​ទី​៦ និង​អាណត្តិ​ក្រោយៗ​បន្តបន្ទាប់ ដើម្បី​រក្សា​សុខ​សន្តិភាព កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ បន្ថែម​ជាងនេះទៀត​៕​ វ៉ៃកូ​

spot_img
×