Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ស្រវឹងស្រា លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ទូកដ ២​ថ្ងៃក្រោយ ទើប​ឃើញ​សព​អណ្តែត​

spot_img

​កណ្តាល ៖ យុវជន​ម្នាក់​បាន​សម្រេច​លោត​ពីលើ​ទូកដរ ចូល​ក្នុង​ទឹក​ទន្លេបាសាក់ ខណៈ​កំពុង​ឆ្លងទន្លេ ហើយ​២​ថ្ងៃ​ក្រោយមក​គឺ​នៅ​ថ្ងៃតី​២៤​ខែ​មិថុនា​នេះ ទើប​សាកសព​អណ្តែត ដោយ​មាន​សភាព​ហើមប៉ោង ។ សព​ឈ្មោះ ទាង​ហោ ស៊ុយ អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ព្រែក​ឃុំ ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ កសិករ ។​

​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា តាម​សាក្សី​(​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​ជា​អ្នកបើកបរ​រ៉ឺម៉ក បាន​ប្រាប់​សមត្ថកិច្ច​អោយដឹងថាៈ នៅ​ថ្ងៃ​ទី ២២​មិថុនា​២០១៨ វេលា​ម៉ោង ២៤ គាត់​ឃើញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ឆ្លង​ទូកដរ​(​កំពង់ចម្លង​ព្រែក​តូច​) ដោយ​មាន​សភាព​ស្រវឹង​ខ្លាំង ពេលនោះ​គាត់​អង្គុយ​មើល​ទូរស័ព្ទ មិន​បាន​មើល​ស្គាល់មុខ ជន​រងគ្រោះ​ថា​ជា​អ្នក​ណា​ទេ ។ ឯ​ជនរងគ្រោះ​ចេះ​តែ​ឈរ​រេ​រា ក្បែរ​រ៉ឺម៉ក​របស់គាត់ លុះ​ទូកដរ​ចេញ​ដំណើរ​ឆ្លង​ដល់​ចំងាយ​ប្រហែល​ជាង ៣០​ម៉ែត្រ ពី​ច្រាំងទន្លេ ជនរងគ្រោះ​បាន​និយាយថា ខ្ញុំ​ទៅ​មុន​ហើយ រួច​ក៏​បាន​លោត​ទៅ​ក្នុង​ទឹក​បាត់​ខ្លួន​តែម្ដង ពេល​នោះ​អ្នក​បើក​ទូកដរ បាន​ស្រែកហៅ និង​បាន​បើក​ទូក​ក្រឡឹង​រកមើល​ជា​ច្រើនលើក​ច្រើនសារ តែ​មិន​ឃើញ​ជនរងគ្រោះ​ឡើយ ។ បន្ទាប់​ពី​រក​ជនរងគ្រោះ​មិនឃើញ ម្ចាស់​ទូកដរ​ក៏​បាន​រាយ​ការណ៍ និង​ប្រគល់​ម៉ូតូ​របស់​ជនរងគ្រោះ ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្វាយ​ប្រទាល ដើម្បី​ជួយ​ស្រាវជ្រាវ​រក ។

ចំណែក​ក្រុម​គ្រួសារ ដោយ​បាត់​ដំណឹង​កូន​យូរពេក រហូតដល់​ទៅ​មួយ​យប់​មួយ​ថ្ងៃ ក៏​ខិតខំ​ស្វែង​ដើររក ក្រែង​មាន​ដំណឹង លុះ​ទទួលបាន​ព័ត៌មាន​ថា មាន​មនុស្ស​លោតទឹក​សម្លាប់ខ្លួន នៅ​ចំណុច​ខាងលើ ពួកគាត់​ក៏​បាន​មក​ពិនិត្យមើល​ម៉ូតូ​ជនរងគ្រោះ ដែល​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្វាយ​ប្រទាល ទើប​ឃើញ​ហើយ​ស្គាល់​ច្បាស់​ថា ជា​ម៉ូតូ​របស់​កូន​គាត់​ជិះ​ប្រាកដ​មែន ចំណែក​ឯ​សមត្ថកិច្ច​ប៉ុស្តិ៍ ក៏​បាន​សួរនាំ​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​អោយបាន​ច្បាស់លាស់ និង​បាន​ប្រគល់​ម៉ូតូ​នោះ ជូន​ក្រុមគ្រួសារ​យក​ទៅ​វិញ​ដែរ ។​

លុះដល់​ថ្ងៃ​ទី ២៤​មិថុនា​២០១៨ វេលា​ម៉ោង​៨ ទើប​ប្រទះឃើញ​សាកសព​អណ្តែកទឹក​ក្នុង​ទន្លេបា​សាក់ ស្ថិតនៅ​ភូមិ​ពោធិ​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ។

ក្រោយ​បាន​ទទួល​ព័ត៌មាន​ភ្លាម សម្ថ​កិច្ច​ប៉ុស្តិ៍​ត្រើយ​ស្លា ស្វាយ​ប្រទាល បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ​ពិនិត្យ​កន្លែងកើតហេតុ​ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ បាន​ចុះ​ពិនិត្យ​សាកសព ឃើញថា ពុំ​មាន​ស្លាកស្នាម អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ ដោយ​សន្និដ្ឋានថា ជន​នោះ ស្លាប់​ដោយសារ​ឈ្លក់ទឹក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×