Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ និង ថ្នាំញៀន អាវុធខ្លី​ម៉ាក K-54 ១​ដើម​

spot_img

​ប៉ៃលិន​៖ សមត្ថកិច្ច​ខេត្ត​ប៉ៃលិន បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​ប្រើប្រាស់ និង​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ ចំនួន​មួយ​កន្លែង​នៅ​ជិត​ផ្ទះសំណាក់​វ៉ាន​ធី ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង ១១:៣០ នាទី ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤​នាក់ និង ថ្នាំញៀន អាវុធខ្លី​ម៉ាក K-54 ១​ដើម ។​

​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា ជនសង្ស័យ​បាន​ចំនួន ៤​នាក់ ទី​១ ឈ្មោះ ស៊ឹម សេរីភាព ហៅ​អាមោក ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​២ ឈ្មោះ និត សុខ​ភ​ត្រា ភេទ ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទី​៣ ឈ្មោះ នុត មករា ហៅ​អាឈុយ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​សិស្ស និង​ទី​៤ ឈ្មោះ អែម វិន​ជិង ហៅ​ស្រី​អូន អាយុ ១៩​ឆ្នាំ មុខរបរ​នៅផ្ទះ គ្មាន​សារធាតុ​ញៀន រួម​និង​វត្ថុតាង​រួមមាន ម្សៅ​ក្រាមព៌​ណស​ថ្លា (ICE) ចំនួន ៤​កញ្ចប់​ធំ ទម្ងន់​ស្មើនឹង ៧,៤៥​ក្រាម ថ្លឹង​ទាំង​ថង់ប្លាស្ទិក ជញ្ជឹង​ថ្លឹ​ថ្នាំញៀន ១​គ្រឿង អាវុធខ្លី​ម៉ាក K-54 ចំនួន​១​ដើម គ្រាប់​ចំនួន ២​គ្រាប់ ឧបករណ៍ សម្រាប់​ប្រើប្រាស់ និង​ថង់​វេច​ខ្ចប់​មួយចំនួនទៀត ។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×