Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​នៅ​កូរ៉េ ភាគតិច​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា

spot_img

​ទីក្រុង​សេ​អ៊ូ​ល ​៖ ក្រុមបាតុករ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​កូរ៉េ បាន​ធ្វើ​ការទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​​កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា ។​

ក្រុម​បាតុករ​ដែល​ដឹកនាំ​ដោយ លោកស្រី មួ​រ សុខ​ហួរ ថ្នាក់ដឹកនាំ​អតីត​ចលនា​សង្គ្រោះ​ជាតិ​បាន​បង្កើត​អោយមាន​បា​តុ​មម្ម​នេះ​ឡើង នា​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ នេះ​ឡើង ដោយមាន អ្នកចូលរួម​ប្រមាណ​ពី ៨០០​នាក់ ទៅ ១០០០​នាក់ ស្មើនឹង ប្រមាណ​១,៥​ភាគរយ ប៉ុណ្ណោះ ក្នុងចំណោម ប្រជាពលរដ្ឋ និង​បងប្អូន​ពលករ​ខ្មែរ ប្រមាណ​ជាង ៦​ម៉ឺន​នាក់​។​

មន្ត្រី​ស្ថានទូត​ខ្មែរ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ថា ពលរដ្ឋ​ខ្មែរ​ច្រើន​លើសលប់ ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា នៅ​សាធារណរដ្ឋ​កូរ៉េ ពួកគាត់​រក្សា​ភាព​ស្ងៀមស្ងាត់ ខិតខំ​រក​លុយ​ផ្ញើ​ជូន​ក្រុមគ្រួសារ​របស់​ពួកគេ នៅ​ស្រុកកំណើត ដោយ​មិន​ខ្វាយខ្វល់​ពី​ជន មួយ​ក្តាប់​តូច ដែល​ដឹកនាំ​ចលនា​ខុសច្បាប់ ធ្វើឲ្យ​អាប់មុខអាប់មាត់ កិត្តិយស​ជាតិ ខាត​ប្រយោជន៍​ប្រជាជន និង​អាច​ឈាន​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​កាត់​បន្ដ​កូតា​ក្នុង​ការនាំ​ពលករ​ខ្មែរ​មក​បំពេញ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ហើយ​ក្រុមបាតុករ​មួយចំនួន​តូច​នេះ​ទៀតសោត គឺធ្វើឡើង​ពោរ​ពេញ ដោយ​ភាព​ញុះ​ញ៉ុង ជេរប្រមាថ ចោទប្រកាន់​រាជរដ្ឋាភិបាល ដោយ​គ្មាន​ភស្តុតាង ក្នុង​ចេតនា​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ខាងលើនេះ ត្រូវបាន​ក្រុម​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា ចាត់ទុកថា នេះ​គឺជា​បរាជ័យ​ដ៏​អាម៉ាស របស់​ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ និង​ជា​ពិសេស លោកស្រី មួ​រ សុខ​ហួរ និង​លោក ញ៉យ ចំរើន ដែល​ខំ​ស្កាត់​ពី​អាមេរិក​មក​ដល់​កូរ៉េ​ដើម្បី​ចូលរួម ការពារ​ជន​ក្បត់ជាតិ កឹម សុខា និង​អ្នកនយោបាយ​មានទោស​ផ្សេងទៀត ។ ក្នុង​បាតុកម្ម​នោះ ដើម្បី​ស្រែក ផ្អើល​ប្រទេស​កូរ៉េ​ខាងត្បូង​នោះ ក៏​បាន​ដាក់​ហឹប ដើម្បី​រ៉ៃ​អង្គាសរក​ថវិកា​ពី​អ្នកចូលរួម ដើម្បី​ជួយ​ទ្រទ្រង់​បក្ស ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×