Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ឡាំប្រឺតា ផលិត​នៅ​ឥណ្ឌា នាំគ្នា​យក​ឯកសារ ទៅធ្វើ​ស្លាក​លេខ​

spot_img

​ភ្នំពេញ ៖ ម្ចាស់​ឡាំប្រឺតា​ផលិត​នៅ​ប្រទេស​ឥណ្ឌា ដែល​បាន​រត់​ឈ្នួល​គិត​គីឡូម៉ែត្រ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចាប់​ឃាត់ទុក​ពាក់ព័ន្ធ​នឹង​អត់​មាន​ស្លាក​លេខ​ចំនួន​១៧០​គ្រឿង នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បាននាំគ្នា​កាន់​ឯកសារ​ពាក់ព័ន្ធ​ទៅ​ជួប​ជាមួយ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ដ្រី​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ និង​ធ្វើ​ស្លាក​លេខ​ជូន​ភ្លាមៗ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​ឲ្យ​ដឹងថា “​ម្ចាស់​ឡាំប្រឺតា មិនមាន​ឯកសារ​ត្រឹមត្រូវ តម្រូវ​ឲ្យ​ទំនាក់ទំនង ទៅ​ម្ចាស់​ឃ្លាំង​រក​ឯកសារ ដើម្បី​ធ្វើ​បែបបទ​ស្នើសុំ​ស្លាក​លេខ ហើយ​សម្រាប់​ម្ចាស់​ឡាំប្រឺតា ដែល​ជួល​គេ តម្រូវ​ឲ្យ​ជួប​ម្ចាស់​អាជីវកម្ម ដើម្បី​រក​ឯកសារ​ពាក់​ព័ន្ធ​មក​បង្ហាញ ស្នើសុំ​ធ្វើ​បែបបទ ពាក់​ស្លាក​លេខ​”​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ក៏បាន​ប្រកាសថា សូម​ឲ្យ​បងប្អូន​ដែល​នៅ​សេសសល់​នោះ​កុំ​គេច​វ៉េ​ស​អញ្ជើញ​ចូលមក​ធ្វើ​ស្លាក​លេខ​ក្នុងតម្លៃ​តែ​៤៧០០០​រៀល​ប៉ុណ្ណោះ បើ​ម៉ូតូ​បងប្អូន​មាន​ក្រដាស់​ពន្ធ​ត្រឹមត្រូវ​គឺ​ខាង​មន្ទីរ​សាធារណការ​នៅចាំ​ធ្វើ​ស្លាក​លេខ​ភ្លាម​ជូន​បងប្អូន​។ ចំពោះ​បងប្អូន​នៅ​ខេត្ត​ក៏​អាចធ្វើ​ស្លាក​លេខ​ជូន​បាន​ដូចគ្នា ហើយក៏​គ្មាន​សេវា​ក្រោម​តុ​អ្វី​ទាំងអស់​។ នាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​បន្ថែមថា ចំពោះ​បងប្អូន​ខ្លះ​បាន​ជួល​គេ​យកមក​រត់​ធ្វើ​អាជីវកម្ម​វិញ​នោះ បងប្អូន​មិនបាច់​បង់លុយ​ស្លាក​លេខ​នោះទេ​គឺ​ទុក​ឲ្យ​ភាគី​ក្រុមហ៊ុន ឬ​ហាង​ដែល​ជួល​ឲ្យ​បងប្អូន​នោះ​ចេញមុខ​បង់ថ្លៃ​ធ្វើ​ស្លាក​លេខ​ជូន​បងប្អូន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ថ្លែងថា “​អ្វីដែល​អាជ្ញាធរ​ចុះ​ប្រមូល​មក​ទីនេះ គឺ​បងប្អូន​កំពុង​ល្មើសច្បាប់​ហើយ​។ ពាក្យ​ថា​ល្មើសច្បាប់​នេះ​គឺ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក ព្រោះថា​ច្បាប់​តម្រូវ​ឲ្យ​បងប្អូន​មាន​ស្លាក​លេខ​សម្គាល់​យានយន្ត ចៀសវាង​ជនខិលខូច​មួយចំនួន​ខ្លះ​គាត់​គៀបស៊ី​ភ្ញៀវ​ទេសចរណ៍ ភ្ញៀវ​ភ្លេច​សម្ភា​រៈលើ​រ៉ឺម៉ក​បងប្អូន​គាត់​មកប្តឹង​សមត្ថកិច្ច ហើយ​ពេល​សមត្ថកិច្ច​ម៉ូតូ​នោះ​ស្លាក​លេខ​ប៉ុន្មាន​? តែ​ភ្ញៀវ​អត់​ស្គាល់​ស្លាក​លេខ ចឹ​ង​ឲ្យ​សមត្ថកិច្ច​ទៅរក​ឯណា​ឃើញ​? នេះ​ជា​បញ្ហា​។ សូម​ឲ្យ​បងប្អូន​រួម​សង្គមជាតិ​ទាំងអស់គ្នា​”​។​

​មកទល់ពេលនេះ មន្ដ្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​រា​ធានី​ភ្នំពេញ បាននិងកំពុង​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង ដើម្បី​រៀបចំ​ធ្វើ​ស្លាក​លេខ និង​កិប​ជូន​ភា្ល​មៗ​ផងដែរ​។ ជាមួយគ្នា​នោះ ម្ចាស់​កង់​បី​ឥណ្ឌា (​ឡាំប្រឺតា​) មួយចំនួនទៀត បាន​ស្ម័គ្រចិត្ត​បើក​ចូលមក​ស្នងការដ្ឋាន​ន​គ​របាល​រាជធានី​ភ្នំពេញ ហើយក៏​បាន​កាន់​ឯកសារ មក​ស្នើសុំ​ធ្វើ​ស្លាក​លេខ​តែម្ដង ក្រោយពី​កម្លាំង​នគរបាល​តាម​បណ្ដា​ខណ្ឌ ចាប់​ឃាត់​កាលពី​ម្សិលមិញ​។​
​សូមជម្រាបថា ម៉ូតូ​កង់​បី​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ដែល​គេ​ស្គាល់​ថា ជា​កង់​បី​រត់​ឈ្នួល​គិត​គីឡូ​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចាប់​ឃាត់ទុក​ប្រមាណ​១៧០​គ្រឿង ព្រោះតែ​ពុំបាន​ចុះបញ្ជី និង​បំពាក់​ស្លាក​លេខ​បាន​ត្រឹម​ត្រូវបាន​ច្បាប់​កំណត់ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​សេចក្តី​ជីន​ដំណឹង អោយ​ម្ចាស់​ម៉ូតូ​កង់​បី​ទាំងនេះ មក​បំពេញ​ឯកសារ ដើម្បី​ធ្វើ​ស្លាក​លេខ​ជូន​ដោយ​មិន​គិតលុយ​ផងដែរ ដែល​ក្នុង​សេចក្តីជូនដំណឹង​នោ​ញ​បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាបជូន​ដំណឹង​ដល់​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ម៉ូតូ​កង់​បី (​ផលិត​នៅ​ប្រទេស​ឥណ្ឌា​) ប្រមាណ​ជា ១៧០​គ្រឿង ដែល​កំពុង​ប្រកប​អាជីវកម្ម​រត់​ឈ្នួល​នៅ​រាជធានី​ភ្នំពេញ ដោយ​ពុំបាន​ចុះបញ្ជី និង​ពុំមាន​ស្លាក​លេខ​សម្គាល់​ត្រឹមត្រូវ មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

ក៏ប៉ុន្តែ ដោយ​មើលឃើញ​ពី​ការខ្វះខាត​ជីវភាព​របស់​ម្ចាស់​ម៉ូតូ​កង់​បី​មួយចំនួន ក៏ដូចជា​ដើម្បី​សម្រួល​ការងារ​ដល់​បង​ប្អូន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់​មន្ត្រី​ជំនាញ​រៀបចំ​បំពេញបែបបទ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​ជូន​ម៉ូតូ​កង់​បី​ទាំងអស់​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផ្ទាល់ ដោយ​ពុំមាន​ការផាកពិន័យ ចាប់ពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្អែក​នេះ​តែម្តង​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ម្ចាស់​ម៉ូតូ​កង់​បី​កំពុង​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រៀម​ឯកសារ​ពាក់ព័ន្ធ និង​ទៅ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​ឱ្យបាន​ត្រឹមត្រូវ​ទាំងអស់គ្នា​។ ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូមបញ្ជាក់​ជូន​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ពុំមាន​ចេតនា​បង្ក​ការរំខាន ឬ​ធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​របស់​បងប្អូន​ម្ចាស់​ម៉ូតូ​កង់​បី​ខាងលើ​នេះឡើយ ផ្ទុយទៅវិញ នេះ​ជាការ​អនុវត្ត​ច្បាប់ ពិសេស​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ពង្រឹង​នីតិរដ្ឋ​តែប៉ុណ្ណោះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×