Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅសល់តែ ៣៤ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ថ្ងៃ​បោះឆ្នោត​នឹង​មកដល់​

spot_img

​​ភ្នំពេញ​ ៖ សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៤​ខែមិថុនា តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី ៧ កក្កដា​ខែ​ក្រោយ​នេះ ការឃោសនា​បោះឆ្នោត​នឹង​ចាប់​ដំណើរការ​ជា​ផ្លូវការ​នៅ​ទូទាំង​ប្រទេស (​មាន​រយៈពេល​២០​ថ្ងៃ​គត់​)​។​

​ខ្ញុំ​សូម​អំពាវនាវ​អោយ​គ្រប់​គណបក្ស​នយោបាយ និង​បេក្ខជន​ទាំងអស់​គោរព​គ្នា​ទៅវិញទៅមក កុំ​ប្រើ​ពាក្យ​អសុរោះ​ជេរ​បញ្ចោរ ហើយ​ត្រូវ​គោរព​សីលធម៌ និង​សេចក្តីថ្លៃថ្នូរ​។ សូម​ឃោសនា​តែ​អំពី​គណបក្ស​របស់​ខ្លួន គឺ​មិន​ត្រូវ​បន្តុះបង្អាប់​គណបក្ស​ឬ​បេក្ខជន​នៃ​គណបក្ស​ដទៃ​ឡើយ​។​

​សូម​ជនរួមជាតិ ក្មួយៗ​យុវជន ព្រមទាំង​កូនក្មួយ​កម្មករ កម្ម​ការ​នី​ត្រូវ​ចូលរួម​បោះឆ្នោត​ទាំងអស់​គ្នា​។​

​ដើម្បី​ធានាបាន​នូវ​សន្តិភាព និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ ជម្រើស​ដ៏​ល្អ​បំផុត​របស់​ជនរួមជាតិ និង​កូនក្មួយ​គឺ បោះឆ្នោតអោយ “​គណបក្ស​ប្រជាជន​កម្ពុជា​” ដែល​មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា លេខ​រៀង​ទី ២០​។​

​ខ្ញុំ​សន្យា​នឹង​នៅ​ជាមួយ​ជនរួមជាតិ និង​កូនក្មួយ​យ៉ាងហោចណាស់​១០​ឆ្នាំ​ទៅ​មុខ​ទៀត​!

​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ជួប​តែ​សេចក្តីសុខ និង​បាន​សម្រាក​សប្បាយរីករាយ ក្នុង​ថ្ងៃ​អាទិត្យ​នេះ​។ សូម​បើកបរ​ជិត​ឆ្ងាយ មាន​សុខ​សុវត្ថិភាព​គ្រប់ៗ​គ្នា​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×