Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការ គ​.​ជ​.​ប ៖ មន្ត្រី​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ប្រកាន់​ជំហរ អព្យាក្រឹត​ឥត​លម្អៀង​

spot_img

​ភ្នំពេញ ​៖ មន្ត្រី​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​ការងារ​រៀបចំ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ជំហរ​អព្យាក្រឹត ឥត​លម្អៀង​ដើម្បី​សម្រេច​បាន​ការបោះឆ្នោត មួយ​ប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ប្រធាន គ​ធ​.​ខ​ប លគ​ធ​.​ខ​ប សមាជិក​ទទួលបន្ទុក​បណ្តុះបណ្តាល និង​ភាគី​ពាក់ព័ន្ធ ស្តីពី​ការបោះឆ្នោត​ការរាប់​សន្លឹកឆ្នោត និង​ការ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត ក្រោម​អធិបតីភាព លោក​ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​បនា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ​។​

​លោក​ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​បន្ថែមថា ” តាមរយៈ​ការបណ្តុះបណ្តាល​នេះ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា អ្នកចូលរួម​ទាំងអស់ នឹង​ទទួលបាន​នូវ​ចំណេះដឹង ថ្មីៗ​បន្ថែមទៀត ដើម្បី​ជា​មូលដ្ឋាន ក្នុង​ការអនុវត្ត​និង​ចូលរួម​អនុវត្តន៍​ការងារ​បោះឆ្នោត នៅតាម​រាជធានី ខេត្ត ពិសេស​ការអនុវត្ត បន្ត​ការងារ​បណ្តុះបណ្តាល ជូន​ដល់​មន្ត្រី​បោះឆ្នោតនៅតាម​ថ្នាក់​រាជធានី ខេត្ត ថ្នាក់ ឃុំ សង្កាត់ និង​ការិយាល័យ​បោះឆ្នោត ដើម្បី​ឲ្យ​មន្ត្រី​បោះឆ្នោត ទាំងអស់នេះ អាច​អនុវត្តន៍​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន បាន​ត្រឹមត្រូវ មានគណនេយ្យ ភាព និង​ភាព​អាច​ម្ចាស់ការ​បាន​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​”​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក បាន​អំពាវនាវ ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​ស​ហាករ និង​បន្ត​សហការ​តាម​តួនាទី ជាមួយ គ​.​ជ​.​ប​ក៏​ដូចជា​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត គ្រប់​លំដាប់ថ្នាក់ ដើម្បី​អនុវត្តន៍​សម្រេច​ការងា​រ​រៀបចំ​ការបោះឆ្នោតនិង​សូម​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ទាំងអស់ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ជ្រើសរើស​តំណា​ថ្នាក់ដឹកនាំ​ប្រទេស ព្រោះ​ការបោះឆ្នោត គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការអនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ​សេរី ពហុបក្ស​។

​សូមជម្រាបថា វគ្គ​បណ្តុះបណ្តាល​នេះ គ្រូ​ឧទ្ទេស​នាម​ជំនាញ​របស់​គ​.​ជ​.​ប បង្ហាញ​លើ​ប្រធានបទ ដូចជា សមាសភាព រចនាសម្ព័ន្ធ តួនាទី និង​ភារកិច្ច​របស់​គណៈកម្មកា​រ​ការិយាល័យ​បោះឆ្នោត គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត​។ នីតិវិធី​នៃ​ការបោះឆ្នោត ការបិទ​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការត្រួតពិនិត្យ​និង​បូក​សរុប​លទ្ធផល​នៃ​ការបោះឆ្នោត ព្រម​ទាំង​ការ​វេច​ខ្ចប់ និង​ប្រគល់ ទទួល​សម្ភារៈ ឯកសារ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត ។

​ឯកសារ​សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត ព្រម​ទាំង​នីតិវិធី​នៃ​ការស្នើ​សុំ និង​ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត​។ នីតិវិធី​នៃ​ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ក្នុង​ដំណើរការ​បោះឆ្នោត​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×