Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនជាតិ​ម៉ាឡេស៊ី​ផ្ទុះ​កំហឹង បន្ទាប់​​​ស្រី​ស្រស់​​​​២​​នាក់​ជា​​ភ្ញៀវទេសចរ​ នាំគ្នា​ធ្វើ​សកម្មភាព​«​មិន​គោរព​»​នៅ​វិហារ​ឥស្លាម​មួយ​នេះ (​វីដេអូ​)

spot_img

​វា​ជា​រឿង​​ធម្មតា​មួយ​សម្រាប់​គ្រប់គ្នា ត្រូវ​សម្តែង​ឥរិយាបថ​គោរព ចំពោះ​ទីកន្លែង​សាសនា ឬ ទីកន្លែង​ដ៏​បរិសុទ្ធ​នានា ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ​ណាស់ ដែល​ប៉ុន្មាន​ថ្ងៃ​មកនេះ អ្នកលេង​អ៊ិនធើរណេត​ជាច្រើន បាន​ផ្ទុះ​កំហឹង​នឹង​ភ្ញៀវទេសចរ​១​ក្រុម ដែល​បានធ្វើ​រឿង​មិន​សមរម្យ​នៅ​វិហារ​ឥស្លាម​ដ៏​សំខាន់​ទី​២​មួយ ទីក្រុង Kota Kinabalu ប្រទេស​ម៉ាឡេស៊ី ។​

​វិហារ​ឥស្លាម​ក្រុង Kota Kinabalu ថ្មីៗ​នេះ​បាន​ហាមឃាត់​អ្នកទេសចរ​មិន​ឲ្យ​មក​ទស្សនា​តំបន់​នោះ​ទៀត​ទេ បន្ទាប់ពី​វីដេអូ​បង្ក​ការរិះគន់​ខ្លាំងក្លា​មួយ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​២​នាក់ ស្ថិតក្នុង​សម្លៀកបំពាក់​សិច​ស៊ី នាំគ្នា​សម្តែង​រាំ​នៅលើ​របង​វិហារ​នេះ ដោយ​គ្មាន​ការគោរព​បែបនេះ ។​

​យោងតាម​ប្រធាន​វិហារ​នេះ លោក Datuk Jamal Sakaran បាន​និយាយថា​៖ នារី​ភ្ញៀវទេសចរ​ទាំងនេះ ត្រូវបាន​ពន្យល់​ណែនាំ​ខ្លះ អំពី​សកម្ម​ភាពមិន​ស​ម​រម្យ​របស់​ពួកគេ ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក បាន​និយាយថា​៖ «​សកម្មភាព​ភ្លាមៗ​របស់​យើងខ្ញុំ គឺ​បិទ​វិហារ​មិន​ឲ្យ​អ្នកទេសចរ​មក​ទស្សនា ។ ហើយ​រាល់​រថយន្តក្រុង ឬ តាក់ស៊ី​ផ្សេងៗ មិន​អនុញ្ញាត​ឲ្យ​ដឹក​ភ្ញៀវទេសចរ​មកកាន់​ក្នុង​បរិវេន​ព្រះវិហារ​ទៀតឡើយ​» ។​

​លោក​បាន​បន្ថែមថា​៖ «​ប៉ុន្តែ មានតែ​តាក់ស៊ី​ណា​ដែល​បាន​ចុះឈ្មោះ​ជាមួយ​អ្នកគ្រប់គ្រង​វិហារ​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដឹក​ភ្ញៀវ​ចូល​» ៕​ ឧត្តម

spot_img
×