Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេច​ធ្លាយ​ធុង​ហ្គាស​បង្ក​ការ​ផ្ទុះឡើង​កក្រើក​ផ្លូវ រថយន្ត​ឡើង​ខ្ទេច រីឯ​អ្នកបើកបរ​ត្រូវ​…

spot_img

​មនុស្ស​ជាច្រើន​បាន​ប្រើប្រាស់​ធុង​ហ្គាស នៅក្នុង​ផ្ទះបាយ​របស់​ពួកគេ ដើម្បី​ចម្អិន​អាហារ ហើយ​យើង​បានដឹង​យ៉ាងច្បាស់ ក្នុងការ​ធានាថា​ធុង​ហ្គាស​មាន​សុវត្ថិភាព នៅក្នុង​ទីតាំង​ផុតពី​គ្រោះថ្នាក់​មួយ ។ ប៉ុន្តែ បើ​ពុំ​ដូច្នោះ​ទេ នោះ​ការ​លេច​ធ្លាយ​ធុង​ហ្គាស នឹងមាន​គ្រោះថ្នាក់​ខ្លាំងណាស់ ហើយ​អាច​ឈានដល់​ការផ្ទុះ​ទៀតផង ។​

​ជាក់ស្តែង កាលពី​ថ្ងៃទី​១៥ មិថុនា កន្លងទៅ​ថ្មីៗ​នេះ បុរស​ម្នាក់​អាយុ ៤៨ ឆ្នាំ ម្នាក់ បាន​ជួប​ហេតុការណ៍​ដ៏​រន្ធត់ នៅពេលដែល​គាត់​កំពុង​ផ្ទេរ​ធុង​ហ្គាស​របស់គាត់ ចូលទៅក្នុង​រថយន្ត ។ ធុង​ហ្គាស​នោះ ស្រាប់តែ​លេច​ធ្លាយ និង​ផ្ទុះឡើង​បង្ក​ឲ្យ​គាត់​រងរបួស​យ៉ាងធ្ងន់ធ្ងរ​តែម្តង ។ យោងតាម Oriental Daily ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ Subang Jaya នៅពេលដែល​បុរសរងគ្រោះ​កំពុង​ផ្ទេរ​ធុង​ហ្គាស​មួយ ដាក់ចូល​ក្នុង​កៅអី​ផ្អែក​ខាងមុខ​រថយន្ត នៅវេលា​ម៉ោង​ប្រហែល ៤ និង ៤៣ នាទី ល្ងាច ។​

​គាត់​មិនបាន​ដឹងថា គាត់​បានដាក់​ធុង​ហ្គាស​មិន​ត្រឹមត្រូវ ដែល​នាំ​ឲ្យ​វា​លេច​ធ្លាយ ធ្វើ​ឲ្យ​គាត់​ពុំ​បានដឹង​បែបនេះ​ទេ ។

​លទ្ធផល​នេះ​ការផ្ទុះ​ធុង​ហ្គាស​នេះ បានធ្វើ​ឲ្យ​ដំបូល​រថយន្ត​ត្រូវ​របើក​ចេញ​, ទ្វារ និង​កញ្ចក់​មុខ បាន​រង​ការខូចខាត​យ៉ាងដំណំ ខណៈ​អ្នកបើកបរ​រងរបួស​ធ្ងន់ធ្ងរ ៕ ឧ​ត្ត​ម​

spot_img
×