Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​សញ្ជាតិ​អូស្ត្រាលី​មាន​សុភមង្គល​យ៉ាងខ្លាំង​ក្រោយពេល​បោះបង់​ទីក្រុង​ចូល​ក្នុង​ព្រៃ​របស់​នៅ​ដោយ​ពុំ​ត្រូវការ​សម្លៀកបំពាក់​

spot_img

Freelee ឈ្មោះ​ពិត​គឺ Leanne Ratcliffe មាន​ដើមកំណើត​នៅ Queensland នាង​បាន​មក​រស់នៅ​អាមេរិក​ខាងត្បូង ក្នុង​ជីវភាព​ជា​មនុស្ស​ព្រៃ ហើយ​រៀងរាល់​ថ្ងៃ​ស្ទើរ​មិន​មាន​សម្លៀកបំពាក់​បិទ​បាំង​កាយ ពុំ​ប្រើ​គ្រឿងសម្អាង​អ្វី​ទាំងអស់ ។

Freelee បោះបង់​ទីក្រុង​ចោល ។

​តាម​គណនី Instagram និង youtube របស់ខ្លួន Freelee​បាន​ចែករំលែក​ដល់​អ្នក​តាម​សកម្មភាព​រៀងរាល់ថ្ងៃរ​បស់​នាង ធាក់​កង់​លេង ហាលថ្ងៃ បរិភោគ​ផ្លែឈើ​ដែល​ខ្លួន​ឯង​ដាំ ។​

​នាង​រស់នៅ​តំបន់​ព្រៃ​ត្រូពិក​នេះ​ជាមួយ​មិត្តប្រុស ហើយ​បាន​បញ្ជាក់​ប្រាប់ថា ជីវភាព​នេះ​បាន​ជួយ​ឲ្យ​នាង​សន្សំសំចៃ​នូវ​ទឹកប្រាក់​រាប់ពាន់​ដុល្លារ ហើយ​ថែមទាំង​នាំមក​នូវ​ជីវភាព​ស្ងប់ស្ងាត់​សុខសាន្ត​ដូច​ឋានសួគ៌ ។ នាង​ថា ពេល​រស់​នៅ​ទីក្រុង​ដែល​ទាមទារ​ត្រូវ​ធ្វើការ ៩​ម៉ោង​/១​ថ្ងៃ និង ៥​ថ្ងៃ​/១​សប្តាហ៍ ពុំ​ដែល​ទទួល​បាន​ភាព​ស្រណុក​សុខ​ស្រួល​បែប​នេះ​ឡើយ ។​

Freelee និង មិត្ត​ប្រុស បាន​រស់នៅ​ក្នុង​ជីវភាព​សាមញ្ញ​ប្រកបដោយ​សុភមង្គល ១២​ខែ​មក​ហើយ ។​

Freelee បកស្រាយ​ពី​មូលហេតុ​នៃ​ជម្រើស​មក​រស់នៅ​ក្នុង​ព្រៃ​ថា ៖ នៅ​ទីក្រុង​ពេល​ខ្ញុំ​ភ្ញាក់​ពី​ដំណេក ខ្ញុំ​ពិតជា​នឿយណាយ​រួចស្រេច គ្រា​គិតដល់​ការងារ​មួយ​ថ្ងៃ ដែល​ពោរពេញ​ដោយ​សម្ពាធ ។ ខ្ញុំ​ពិតជា​ចង់​ឈឺ គ្រា​ដែល​ខ្លួន​ខំ​ប្រឹង​ធ្វើការ​ដើម្បី​ធ្វើឲ្យ​មនុស្ស​មួយចំនួន​ទៀត​មានបា​ន ។ ខ្ញុំ​ធុញទ្រាន់ ចង់​ផ្លាស់ប្តូរ ហេតុ​នេះ​នៅ​ព្រឹក​មួយ​នោះ ខ្ញុំ​ចាប់ផ្តើម​រៀបចំ​ផែនការ​ស្វ័យ​រំដោះខ្លួន ។ ខ្ញុំ​លត់​ដំ​កម្លាំងកាយ និង​ទម្លាប់​បរិភោគ​អាហារ​តាម​បែប​មនុស្ស​ព្រៃ ។ ខ្ញុំ​អាច​រស់​បាន​ដោយ​បរិភោគ​អាហារ​តាម​បែប​អ្នក​បួស រួច​ខ្ញុំ​ក៏​ចាប់ផ្តើម​ចាកចេញ​ពី​ទីក្រុង ។​

​ស្ត្រី​វ័យ ៣៧​ឆ្នាំ រូប​នេះ​ប្រាប់​ថា អាហារ​ប្រចាំថ្ងៃ​របស់​នាង​សុទ្ធសឹង​ជា​ផ្លែ​ឈើ ជាអាទិ៍ ម្នា​ស់ ២​ផ្លែ ស្វាយ ៥​ផ្លែ ទឹកក្រូច​ច្របាច់ ២​លីត្រ ឬ​ចេក ២០​ផ្លែ ទើប​មិត្តភក្តិ​ខ្ញុំ​គេ​ឲ្យ Nice nam ថា “​នាង​ចេក​” ៕ ចន្ទ្រា​

spot_img
×