Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​វៀតណាម​ម្នាក់ ករណី​ធ្វើ​សកម្មភាព ភ្ជង់​ប្លន់​ប្រដាប់អាវុធ​

spot_img

កំពត​៖ កងកម្លាំង​អាវុធហត្ថ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ជនជាតិ​វៀតណាម និង​បក្ខពួក ក្នុង​ករណី​ប្លន់​អាវុធខ្លី​ចំនួន ២​ដើម បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ ជនរងគ្រោះ​ចំនួន​បួន​នាក់ មាន​នៅ​វេលា​ម៉ោង ១៨ និង ១៥​នាទី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ត្រពាំង​ពោន ឃុំ​បន្ទាយ​មាស ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

​កងកម្លាំង​អាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឡេ វ៉ាន់​ណាំ ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ទី​ក្រុងហ្វី​ញើន ខេត្ត​ប៊ិញជិន ប្រទេស​វៀតណាម និង​ជនរងគ្រោះ​ឈ្មោះ​ដូច​ខាងក្រោម​៖ ១.​ឈ្មោះ តាំង ជុង​លី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ភ្នំពេញ​។ ២.​ឈ្មោះ លឺ​ន កាំ​គៀម ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ទីក្រុង​ហូជីមិញ ៣.​ឈ្មោះ ញ៉ គឺ​ម​អាន់ ភេទ​ស្រី អាយុ ៤២​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ទីក្រុង​សៃ​ហ្ក​ន ៤.​ឈ្មោះ អេ វ៉ាន់​គាន់ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិ​ចិន​ហុងកុង សម្ភារៈ​បាត់​បង់ប្រាក់ ១.០០០​ដុល្លារ​, លិខិតឆ្លងដែន​, ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​មួយ និង​ឯកសារ​មួយចំនួនទៀត​។​

​ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​រួច កម្លាំង​អាវុធហត្ថ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡេ វ៉ាន់​ណាំ និង​ដកហូត​រថយន្ត​ចំនួន​មួយ​គ្រឿង​ម៉ាក ORLANDO LTZ CHEVROLET ពណ៌​ស​ពាក់​ស្លា​លេខ 51.G485.63 ពណ៌​ស​។​

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន នៅ​មន្ទី​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×