Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​កំហឹង​មិត្តស្រី​សុំ​បែក និង​ប្រាប់​បញ្ឈឺចិត្ត​ទៅ​ជួប​ប្រុស​ផ្សេង បុរស​ម្នាក់​សម្លាប់​​និង​កាត់​សាកសព​នាង​ជា​បំណែកៗ​ច្រក​ថង់​យ៉ាង​ព្រៃផ្សៃ (វីដេអូ)

spot_img

​អត្តសញ្ញាណ​របស់​ស្ត្រី​ម្នាក់​ដែល​បំណែក​សាកសព​របស់​នា​ង ត្រូវបាន​គេ​រកឃើញ​នៅ​ផ្លូវ​ដាច់ស្រយាល​មួយ​ក្នុង​សង្កាត់ Klong Samwa នៃ​ទីក្រុង​បាងកក កាលពី​ល្ងាច​ថ្ងៃ​សុក្រ ត្រូវបាន​គេ​បញ្ជាក់ថា​មានឈ្មោះ Roi Et woman Lakkhana Kamlangkeng អាយុ ២៤ ឆ្នាំ ដែល​ធ្វើការ​នៅ​ហាង​បោះ​ពុ​ម្ភ​មួយកន្លែង​នៅ​តំបន់ ។​

​ចំណែក​ឃាតករ​របស់​នាង ត្រូវបាន​ដឹងថា​ជា​អតីត​មិត្ត​ប្រុស​របស់​នាង មាន​ឈ្មោះថា Thanakrit Prakob ដែល​ក៏​ជា​បុគ្គលិក​ធ្វើការ​នៅ​ហាង​បោះ​ពុ​ម្ភ​នោះ​ផងដែរ ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​សៅរ៍ និង​បាន​សារភាពថា រូបគេ​ពិតជា​បានសម្លាប់ Lakkhana មែន ។​

​ឃាតករ​រូបនេះ​បាន​ប្រាប់​ប៉ូលីស​ថា នាង​វិល​ត្រឡប់មក​បន្ទប់​រប​ស់​ខ្លួន ដើម្បី​ប្រមូលយក​របស់របរ​រប​ស់​នាង​វិញ ហើយ​ពួកគេ​ក៏​កើតមាន​ជម្លោះ​ខ្លាំងក្លា​មួយ បន្ទាប់ពី​នាង​បាន​ប្រាប់​ខ្លួន​ថា នាង​សុំ​បែក​ពី​ខ្លួន ដើម្បី «​រួមរស់​ជាមួយ​បុរស​ផ្សេង​ម្នាក់​» នៅក្នុង​ខេត្ត Nonthaburi ។​

Thanakrit បន្តថា ពួកគេ​បន្ទាប់មក បាន​ឈ្លោះប្រកែក​គ្នា​កាន់តែខ្លាំង​ឡើងៗ ដែល​ធ្វើ​ឲ្យ​គាត់​ទ្រាំលែងបាន ក៏​កើត​គំនិត​សម្លាប់​នាង​តែម្តង ដោយ​វាយ​ទៅលើ​ក្បាល​របស់​នាង​ច្រើនដង មុនពេល​កាត់​បំបែក​សាកសព​របស់​នា​ង ដើម្បី​លាក់បាំង​អំពើ​ឃាតកម្ម​របស់ខ្លួន ។​

​យោងតាម​វីដេអូ​ពី​កាមេរ៉ា​ផ្ទះល្វែង​របស់ Thanakrit នោះ​នារី​រងគ្រោះ Lakkhana ត្រូវ​បានឃើញ​ធ្វើដំណើរ​ទៅកាន់​បន្ទប់​មួយ នៅវេលា​ម៉ោង ៦ និង ៤៤ នាទី​ល្ងាច​ថ្ងៃទី​១២ មិថុនា និង​បន្ទាប់មក នៅ​ម៉ោង ៤ និង​២៤ នាទី​ព្រឹក​ថ្ងៃទី​១៤ ជនសង្ស័យ​ត្រូវ​បានឃើញ​យូរ​ស្បោង​មួយ (​ផ្ទុក​បំណែក​សាកសពរ​បស់​នាង​) ចេញពី​អាគារ​នោះ ។

យ៉ាងណាមិញ នៅក្នុងវីដេអូ​មួួយ បាន​បង្ហាញ​ឲ្យ​ឃើញ​មហា​ជន​ពោរពេញ​ដោយ​កំហឹង​ នៅកន្លែង​រកឃើញ​សាកសព​ ​នាំ​បុកទម្លុះ​ខ្សែ​ហាម​ឃាត់​​របស់ប៉ូលីស ក្នុង​បំណង​ដើម្បី​សម្លាប់​ឃាតករ​ដោយ​ផ្ទាល់ដៃ​របស់ពួកគេ​តែម្តង ខណៈ​ព្យាយាម​រារាំង​ពួក​គេ​​ស្ទើរ​តែពុំជាប់ ៕ ចន្ទី

  

spot_img
×