Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាតុភូតធម្មជាតិ នឹង​ធ្វើឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់ រហូត ដល់​ថ្ងៃ​ទី​៣០​មិថុនា​

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​បាន​ព្យាករណ៍​អាកាសធាតុ ពី​បាតុភូតធម្មជាតិ​ពីរ គឺ​ខ្យល់មូសុង​និរតី និង​ជ្រង​សម្ពាធ​ទាប បាន​និង​កំពុង​មាន​ឥទ្ធិពល​លើ​កម្ពុជា ដែល​លក្ខណៈ​បែបនេះ នឹង​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ឡើងវិញ ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​។​

​ក្រសួង​ធនធានទឹក បានបញ្ជាក់​ថា បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញថា ខ្យល់​មូសុង និរតី បាននិងកំពុង​បង្កើន​ឥទ្ធិពល​សារជាថ្មី​ឡើងវិញ មក​លើ​តំបន់​មាត់សមុទ្រ ។ ជ្រលង​សម្ពាធ​ទាប នៅលើ​ផ្ទៃដី បាននិងកំពុង​អូសបន្លាយ​កាត់​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។ យោង​តាម​ការព្យាករណ៍ បាតុភូត​ធម្មជាតិ​ទាំងពីរ​ខាងលើនេះ នឹង​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ឡើងវិញ ពី​មធ្យម​ទៅ​ច្រើន​នៅក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ទី​៣០ ខែ​មិថុនា​ឆ្នាំ​២០១៨​។​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×