Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Nokia 2: សាក​តែម្តង លេង​ម៉ា​ឆ្អែត មិនមាន​ការរំខាន​រឿង​អស់​ថ្ម​ទៀតឡើយ​

spot_img

ប្រទេស​កម្ពុជា​៖ HMD Global ដែលជា​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ផ្តាច់មុខ​ទូរស័ព្ទ Nokia នៅ​ថ្ងៃ​១០ វិច្ឆិកា ២០១៧ បានប្រកាស​សម្ពោធ​បង្ហាញ​រូបរាង​ទូរស័ព្ទដៃ​ថ្មី​ម៉ូ​ឌែ​ល Nokia 2 នៅ​ប្រទេស​កម្ពុជា​។ ទូរស័ព្ទ​Nokia គឺជា​ប្រភេទ​ទូរស័ព្ទ​ដែល​ល្បីឈ្មោះ ចំពោះ​សមត្ថភាព​ក្នុងការ​កាន់​ថ្ម​បានយូរ ហើយ​ថ្ងៃនេះ​ផងដែរ ក្រុមហ៊ុន​បានប្រកាស​ចេញ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី នាំមក​នូវ​ភាព​អស្ចារ្យ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ជាមួយនឹង​ថាមពល​ថ្ម​ដែល​កាន់​បានយូរ​រហូតដល់​ទៅ 2​ថ្ងៃ ទូរស័ព្ទដៃ​ថ្មី​ម៉ូ​ឌែ​ល Nokia 2 ត្រូវបាន​ផលិតឡើង ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ប្រើ​បានយូរ មិន​ងាយ​អស់​ថ្ម ខុសប្លែក​ពី​ទូរស័ព្ទ​ដទៃទៀត ដែល​ត្រូវការ​សាក​ថ្ម ជា​ញឹកញាប់​។​

​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុងការ​កាន់​ថ្ម​បានយូរ​ដល់​ទៅ 2​ថ្ងៃ មិនបាន​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​អន់ថយ ក្នុង​ប្រតិបត្តិការ​ដទៃទៀត​នោះឡើយ​។ ទូរស័ព្ទដៃ​ថ្មី​ម៉ូ​ឌែ​ល​Nokia 2 ផ្ដល់នូវ​បច្ចេកវិទ្យា រួមបញ្ចូល​គ្នា​រវាង​ប្រតិបត្តិ​ករ Qualcomm:registered: Snapdragon Mobile Platform អេក្រង់ 5 អ៊ី​ញ ថែមទាំង​គុណភាព display ខ្ពស់ និង​ប្រព័ន្ធ​ប្រតិបត្តិការ AndroidTM ចុងក្រោយ​បំផុត ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ដើម្បី​បំពេញតម្រូវការ​ជាទី​ពេញចិត្ត​ដល់​អ្នកប្រើប្រាស់​គ្រប់ពេលវេលា និង​ជា​រៀងរាល់ថ្ងៃ​។​

​លោក ជូ​ហូ សា​វី​កាស (Juho Sarvikas) ប្រធាន​ផ្នែក​ផលិតផល​នៃ​ក្រុមហ៊ុន HMD Global បាន​មានប្រសាសន៍ថា​៖ “​បច្ចុប្បន្ន មនុស្ស​ជាច្រើន​ពឹង​អា​ស្រ​យ័​លើ​ទូរស័ព្ទ​របស់គាត់ ហើយ​ពួកគាត់​ត្រូវ​មានការ​ក្រើនរំឭក​រឿង​សាក​ថ្ម​ទូរស័ព្ទ​របស់គាត់​ពេលចេញ​ទៅណា​មក​ណា ដើម្បី​រក្សា​ទំនាក់ទំនង​បាន​ពេញ​មួយថ្ងៃ​។

​យើង​គិតថា ការប្រើប្រាស់​ទូរស័ព្ទ​មិនត្រូវ​បង្អាក់​ឡើយ ហើយ​នេះ​ជា​មូល​ហេតុដែល​យើង​បង្កើត​ស្មា​ត​ហ្វូ​ន ដែល​អាច​ឲ្យ​អ្នក​ប្រើ​ទូរស័ព្ទ​បាន​រយៈពេល​យូរ នៅពេល​ឧបករណ៍​ផ្សេងទៀត​ត្រូវ​ផ្អាក​ដំណើរការ​ដើម្បី​សាក​ថ្ម​”​។ “​ជាមួយនឹង​ទូរស័ព្ទ Nokia 2 យើង​ចង់​សង្កត់​បន្ថែម​លើ​បទពិសោធន៍​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ដ៏​ពិសេស បន្ថែម​ពីលើ​ថាមពល​ថ្ម​កាន់​បានយូរ ដែល​អតិថិជន​ទាំងអស់​រំពឹង​ចង់បាន​ពី​ទូរស័ព្ទ Nokia​។ ដើម្បី​ធ្វើ​ឲ្យ​ការរំពឹងទុក​នេះ​ក្លាយទៅជា​ការពិត គ្រប់ផ្នែក​ទាំងអស់​នៃ​ទូរស័ព្ទ​Nokia 2 រាប់​ចាប់ពី display ទៅដល់​ថាមពល​ថ្ម ពី​chipset ទៅដល់​ការ​រចនា​ប្រព័ន្ធ​ខាងក្នុង ទាំងអស់នេះ​ត្រូវ​ផលិត ឡើង​ឲ្យ​ស៊ី​ថាមពល​តិច​បំផុត​ពី​បន្ទះ​ថ្ម​ដ៏​ធំ​មួយ ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ស្មា​ត​ហ្វូ​ន​ដែល​កាន់​ថ្ម​បានយូរ ដែល​អ្នកប្រើប្រាស់​អាច​ពឹងផ្អែក​បានជា​និច្ច​ពេល​ត្រូវការ​”​។​

​ផលិតឡើង​ដើម្បី​ដំណើការ​រយៈពេល​យូរ និង​គ្រប់​កាលៈទេសៈ​៖ ទូរស័ព្ទដៃ​ថ្មី​ម៉ូ​ដែល Nokia 2 រចនា​ឡើង​ផ្ដោតលើ​ភាព​ធន់​មាំ​ជាងគេ និង​ចំណុច​សំខាន់ៗ​ឆ្លុះបញ្ចាំង​ពី​កេរ្តិ៍ឈ្មោះ​របស់​ទូរស័ព្ទ Nokia គឺ​គុណភាព ភាពសាមញ្ញ និង​ភាព​អាច​ជឿជាក់​បាន​។ ស៊ុម​រលោង​របស់​ស្មា​ត​ហ្វូ​ន Nokia 2 ត្រូវ​ផលិតឡើង​យ៉ាង​ម៉ត់ចត់ ពី​អាលុយមីញ៉ូម ស្រប​ពេលដែល​កញ្ចក់ Corning:registered: Gorilla:registered: ត្រូវបាន​បំពេញបន្ថែម​ដោយសារ​ធាតុ​បូ​លីកា​បូ​ណេ​ត នៅ​ផ្នែក​ខាងក្រោយ​នាំមក​នូវ​អារម្មណ៍​ដ៏​អស្ចារ្យ ព្រមទាំង​គុណភាព​ល្អឥតខ្ចោះ​ដែល​អ្នកប្រើប្រាស់​រំពឹងទុក​ពី​ស្មា​ត​ហ្វូ​ន Nokia​។ សមាសធាតុ​ដ៏​ល្អ​ប្រណីត និង​រចនាបទ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត និង​ងាយស្រួល​ក្នុងការ​ប្រើប្រាស់ រួមគ្នា​បង្កើតបាន​នូវ​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ដ៏​រស់​រវើក រូបរាង​ទាន់សម័យ ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​រីករាយ​នឹង​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​សមរម្យ ជាប់​ធន់ នឹង​កាន់​ថ្ម​បានយូរ​។​

​សេរីភាព​ក្នុង​ការធ្វើការងារ​បាន​ច្រើន​​ទូរស័ព្ទដៃ​ថ្មី​ម៉ូ​ឌែ​ល Nokia 2 មិន​ត្រឹម​តែមាន​ថាមពល​ថ្ម​ខ្ពស់​ដល់​ទៅ 4100 mAh បំពាក់​ដោយ​អេក្រង់​ទំហំ 5 អ៊ី​ញ ប្រភេទ LTPS LCD HD display ផ្តល់នូវ​រូបភាព​ភ្លឺ​ថ្លា​ត្រជាក់​ភ្នែក ស្រប​ពេលដែល​ថាមពល​ស៊ី​ថ្ម​តិច​បំផុត​នោះទេ​។ Nokia 2 ថែមទាំង ផ្តល់​ឲ្យ​អ្នក​នូវ​សេរីភាព​នៃ​ការកម្សាន្ត​ដ៏​សម្បូរបែប ចាប់ផ្តើម​ពី​ការ ទស្សនា​វីដេអូ HD រូបថត​គុណភាព​ច្បាស់ ស្តាប់​បទ​ចម្រៀង​ដែល​អ្នក​ចូលចិត្ត ការកម្សាន្ត​លើ​បណ្តាញ​សង្គម​នានា និង​ការ​ឆែក​អ៊ី​ន​ធើ​ណេ​ត​ជាដើម ដោយ​មិន​ព្រួយបារម្ភ​ពី​ការ​អស់​ថ្ម​ឡើយ​។​
​ទូរស័ព្ទដៃ​ថ្មី​ម៉ូ​ឌែ​ល Nokia 2 អាច​ឲ្យ​អ្នក​ថតរូប​ភាព​បាន​យ៉ាង​ស្រស់ស្អាត​អស្ចារ្យ​គ្រប់ពេល ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល​ដែលមាន​មុខងារ automatic scene detection និង auto focus​។ រីឯ​កាមេរ៉ា​ខាងមុខ​ទំហំ 5MP អាច​ឲ្យ​អ្នក​អាច​ចាប់​រូបភាព​បាន​គ្រប់​ជ្រុងជ្រោយ​។ អ្នកនឹង​ទទួលបាន​ទំហំ​ផ្ទុក​សម្រាប់​រូបភាព​តាម​ដែល​អ្នក​ចង់បាន​ទៅក្នុង​memory card slot និង​ទំហំ​ផ្ទុក​រូបភាព និង​វីដេអូ​ឥត​ដែន​កំណត់​ទៅក្នុង Google Photos​។

​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​ល្អឥតខ្ចោះ មាន​សុវត្ថិភាព និង​អាចធ្វើ​បច្ចុប្បន្នភាព​ជានិច្ច ​ស្មា​ត​ហ្វូ​ន Nokia 2 តែងតែ​ផ្តល់ជូន​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​ល្អឥតខ្ចោះ មាន​សុវត្ថិភាព និង​បច្ចុប្បន្ន​ភាពទាន់សម័យ​ជានិច្ច ជាមួយនឹង​មុខងារ​ដ៏​វៃឆ្លាត​ដូចជា Google Assistant​។ ដំណើរការ​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android Nougat និង Android Oreo ready អាច​ឲ្យ Nokia 2 ទទួលបាន​បច្ចុប្បន្នភាព​សុវត្ថិភាព​ប្រចាំខែ ដូច្នេះ​អ្នក​អាច​ទុកចិត្តបាន​ថា ទូរស័ព្ទ​របស់​អ្នកមាន​សុវត្ថិភាព និង​មាន​បច្ចុប្បន្នភាព​ជានិច្ច​។​

​ពណ៌ និង​តម្លៃ​Nokia 2 ពណ៌​ខ្មៅ​មាន​លក់​នៅ​ទីផ្សារ​កម្ពុជា ដែល​រាល់​ការទិញ​Nokia 2 ក្នុងតម្លៃ​ត្រឹមតែ 109 ដុល្លារ​តែប៉ុណ្ណោះ នឹងមាន​ការ​ថែម​ជូន លេខ​ទូរស័ព្ទ Smart តម្លៃ​29 ដុល្លារ និង​គម្រោង Smart ធំ​ហ្ម៎ង​! សម្រាប់ 8 សប្តាហ៍​។

​គួរ​រំឭក​ដែរ​ថា ប្រមាណ​២​សប្តាហ៍​ចុងក្រោយ​នេះ ក្រុមហ៊ុន HMD Global នៅ​កម្ពុជា​បានចេញ ស្មា​ត​ហ្វូ​ន​ចំនួន ២ ម៉ូ​ដែល គឺ Nokia 8 ដែលជា​ស្មា​ត​ហ្វូ​ន​នាំមុខគេ ក្នុងចំណោម​ស៊េរី​ទូរស័ព្ទ Nokia ហើយ​សរុប​ទាំងអស់ HMD Global នៅ​កម្ពុជា​បានចេញ ស្មា​ត​ហ្វូ​ន​ចំនួន 5 ម៉ូ​ដែល Nokia 3 Nokia 5 Nokia6 Nokia 8 និង Nokia 2 ដែលជា​ម៉ូ​ដែល​ចុងក្រោយ​គេ​បង្អស់​ជាមួយ​តម្លៃ​យ៉ាង​សមរម្យ ហើយ​មាន​សមត្ថភាព​កាន់​ថ្ម​ខ្ពស់​បាន​រហូតដល់​ទៅ​២​ថ្ងៃ​។

លក្ខណៈពិសេស​នៃ​បច្ចេកវិទ្យា របស់ Nokia 2 ៖ បណា្ដ​ញ​: GSM: 850/900/1800/1900​។ WCDMA: 1, 2, 5, 8 ។ LTE: 1, 3, 5, 7, 8, 20, 28, 38, 40​។ បណ្តាញ​: LTE Cat. 4, 150Mbps DL / 50Mbps UL, VoLTE, Video Calling, VoWiFi​។ CPU: កម្មវិធី Qualcomm:registered: Snapdragon:tm: Mobile Platform​។ ប្រព័ន្ធ​ប្រតិបត្តិការ​: Android Nougat ។ RAM: RAM 1GB DDR3​។ ទំហំ​ផ្ទុក​: 8GB (​អាច​ថែម​មេម៉ូរី​ក្រៅ​បាន​ហូត​ដល់​ទៅ 128GB ជាមួយ​កាត MicroSD) ។ អេក្រង់​: 5.0 “HD 1280 x 720 LTPS LCD, In-Cell Touch, Corning:registered: Gorilla:registered: Glass 3 ។ កាមេរ៉ា​: កាមេរ៉ា​ខាងក្រោយ​: ការផ្តោត​អារម្មណ៍​ដោយ​ស្វ័យប្រវត្តិ 8MP ជាមួយ LED flash​។ កាមេរ៉ា​ខាងមុខ​: 5MP fixed focus ។​ការតភ្ជាប់​: 802.11 b / g / n, BT 4.1, GPS / AGPS / GLONASS / Beidou, FM / (RDS)​។ ឧបករណ៍​ចាប់​សញ្ញា​: Ambient light sensor, Proximity sensor, Accelerometer (G-sensor), E-compass, ។ ថ្ម​: 4100 MAH ។​រន្ធ​ដោត​ស៊ីម​កាត 2 រន្ធ Nano-SIM + 1 USD (​ស៊ីម​២) / Nano-SIM + 1 USD (​ស៊ីម​១) ។ Input / output: Micro USB (USB 2.0), 3.5mm audio jack ។​ទំហំ​: 143.5 x 71.3 x 9.30 មី​ល្លី​មែត្រ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​: ការិយាល័យ​សារព័ត៌មាន​របស់ HMD: press@hmdglobal.com៕ ដោយ​៖​កូ​ឡាប​

spot_img
×