Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​កាណាដា​រង​ការពិន័យ​ព្រោះ​មិន​រាយការណ៍​ពី​កាដូ​មិន​បាន​ទទួល​

spot_img

Justin Trudeau ត្រូវ​បង់ប្រាក់​ពិន័យ ៧៥​ដុល្លារ ព្រោះតែ​មិន​បាន​រាយការណ៍​ពី​វ៉ែន​តាខ្មៅ​ពីរ ត្រូវបាន​មេដឹកនាំ​ខេត្ត Wade Maclauchlan កាដូ​ឲ្យ និង​អភិបាល​កោះ​ព្រះអង្គម្ចាស់ Edward ដែល​ជា​កោះ​មួយ​របស់​កាណាដា បាន​កាដូ​ឲ្យ​នាយករដ្ឋមន្ត្រី Justin Trudeau នូវ​វ៉ែន​តាខ្មៅ​ចំនួន​ពីរ ពេលដែល​លោក​ទៅ​ទស្សនកិច្ច​នៅ​តំបន់​នោះ ។​

នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau

​តាម Global News វ៉ែនតា​នេះ​មានតម្លៃ​ប្រមាណ ៣០០​ដុល្លារ​កាណាដា (​ប្រហែល 225USD) ។​

​តាម​ច្បាប់​ប្រឆាំង​ជម្លោះ​ផលប្រយោជន៍​កាណាដា នោះ​រាល់​កាដូ​អ្វី​ក៏ដោយ​ដែល​មាន​តម្លៃ​លើសពី 200 ដុល្លារ​កាណាដា គឺ​ត្រូវ​រាយការណ៍​ក្នុង​រង្វង់ ៣០​ថ្ងៃ ចាប់ពី​ពេល​ដែល​មេដឹកនាំ ទទួលបាន​កាដូ ។

​ការិយាល័យ​ទទួលបន្ទុក​បញ្ហា​ជម្លោះ​ការិយាល័យ និង​សីលធម៌​បាន​បង់​ប្រាក់​ពិន័យ​នេះ​រួច​ហើយ ហើយ​បើ​តាម​លេខា​សា​ព័ត៌មាន​របស់​នាយករដ្ឋមន្ត្រី Trudeau ឲ្យដឹងថា បញ្ហា​បណ្តាលមកពី​កំហុស​រដ្ឋបាល​ធ្វើឲ្យ​លិខិត​នេះ​ពុំ​ត្រូវបាន​រាយការណ៍​ជូន​មុន​កាលបរិច្ឆេទ​កំណត់ ៣០​ថ្ងៃ ៕ សូ​យ​ន

spot_img
×