Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សិត​បិសាច​នេះ ខុស​ពី​ផ្សិត​ផ្សេងៗ​ទាំងស្រុង ដោយសារ​តែ​វា​…

spot_img

​មាន​សត្វ និង​រុក្ខជាតិ​រាប់​លាន​រស់នៅ និង​ដុះ​នៅ​លើ​ផែនដី​យើង​នេះ ហើយ​បើ​តាម​អ្នកវិទ្យាសាស្ត្រ​​បានធ្វើការ​ប៉ាន់ប្រមាណ​ថា មាន​ពូជ​សត្វ និង​រុក្ខជាតិ​ជាង ៨,៧​លាន​ដែល​រស់នៅ​លើ​ដី និង​ក្នុង​សមុទ្រ​។​

​ទោះយ៉ាងណា ប្រភេទ​ពូជ​សត្វ និង​រុក្ខជាតិ​ទាំងនោះ មិនទាន់​ត្រូវបាន​គេ​រកឃើញ​នៅ​ឡើយ​ទេ ខណៈ​​ដែល​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា ទើប​តែ​រក​ឃើញ​បានតែ ១៥​ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន ៨,៧​លាន​ពូជ​។​

​ដូច្នេះហើយ ពូជ​សត្វ និង​រុក្ខជាតិ​រាប់​លាន​ពូជ​កំពុង​ស្ថិត​ក្នុង​ភាពអាថ៌កំបាំង ដូច្នេះ​ផ្សិត​ចម្លែក​នេះ​​ជាដើម​។ វា​មាន​លក្ខណៈ​ខុសគ្នា​ទាំងស្រុង​ពី​ផ្សិត​ផ្សេងៗ ដោយសារ​តែ​វា​ញាស់​ចេញពី​ពង ដូច​បក្សី​​អញ្ជឹង​។​

​ផ្សិត​បិសាច​នេះ មាន​ដើមកំណើត​នៅក្នុង​ប្រទេ​សញ៉ូវ​ហ្សឺ​ឡែន និង​អូស្ត្រាលី​។ វា​ត្រូវ​បាន​គេ​ដាក់ឈ្មោះថា​​ម្រាមដៃ​បិសាច (Devil’s Finger) ហើយ​វា​គឺជា​ប្រភេទ​ផ្សិត​ចម្លែក​បំផុត​ក្នុង​ពិភពលោក​។​

​ភាពខុសប្លែក​របស់​វា​ពី​ផ្សិត​ដទៃ​គឺថា វា​មិន​ដុះ​ចេញពី​ដី​នោះ​ទេ តែ​វា​ចាប់ផ្តើម​លូតលាស់​ចេញពី​ក្នុង​ពង​។ នៅពេល​វា​ចាប់ផ្តើម​ញាស់​ចេញពី​ពង ជា​ទូទៅ​វា​មាន​ចេញ​ដៃ ពី ៤​ទៅ ៨ ដែល​មើល​ទៅ​ដូច​ជា​​ដៃ​មឹក​អញ្ជឹង​ដែរ​។​

​បើ​តាម​ឯកសារ ផ្សិត​បិសាច​នេះ អាច​ហូប​បាន​នៅ​ពេល​វា​កំពុងស្ថិត​នៅ​ក្នុង​ពង​របស់​វា ប៉ុន្តែ​យើង​​មិន​អាច​ហូប​វា​បាន​នោះទេ នៅពេល​វា​ញាស់​ចេញ​៕ សុភ័ក្ត្រ​

  

spot_img
×