Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការចែករំលែក​អាហារ​ក្នុង​ពិភព​សត្វ​ដែល​ស្ទើរតែ​មិន​ជឿ​ (មានវីដេអូ)

spot_img

ក្អែកខ្មៅ​មួយ​ក្បាល​កំពុងស៊ី​នំប៉័ង​មួយ​កង់​នៅ​លើ​ឥដ្ឋ ស្រាប់តែ​មាន​កណ្តុរ​មួយ​ក្បាល​ប្រហែលជា​ឃ្លាន​ខ្លាំង​បាន​ឆ្ពោះ​មករក ។ ប៉ុន្តែ​ហាក់ដូចជា​វា​ទទួល​អារម្មណ៍​ថា ពុំ​អាច​មាន​ឱកាស​នឹង​ដណ្តើម​បាន​ចំណី​នេះ ក៏​ងាកក្រោយ​លូន​យឺតៗ​ចេញទៅ ។ ទង្វើ​បន្ទាប់​មក​របស់​សត្វ​ក្អែក​ទើប​ធ្វើឲ្យ​គេ​ស្រឡាំងកាំង​! វា​បាន​ប្រើ​ជំ​ពុះ​ដើម្បី​ចឹក​យក​នំប៉័ង​មួយ​ដុំ​តូច រួច​ពាំ​សំដៅ​ទៅ​កាន់​កន្លែង​ដែល​កណ្តុរ​កំពុង​លាក់ខ្លួន ។ វា​ទម្លាក់​ដុំ​នំប៉័ង​នោះ​ចុះ​ទាញ​មែកឈើ​មក​គ្រប ហើយ​បញ្ចេញ​សញ្ញា​ហាក់ដូច​ចង់​ប្រាប់ថា នេះ​ជា​របស់​ឯង​! ។​

​ការចែករំលែក​អាហារ​ក្នុង​ពិភព​សត្វ​ដែល​មានអម្បូរ​ដូចគ្នា​គឺជា​រឿង​ធម្មតា តែ​ការចែករំលែក​អាហារ​ដល់​អម្បូរ​សត្វ​ខុសគ្នា គឺជា​រឿង​មួយ​កម្រ​កើតមាន​ណាស់​! ៕ ចន្ទ្រា​

spot_img
×