Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​បង្អួត​គេ​លើ​បណ្តាញ​សង្គម ស្ត្រី​ចិន​ម្នាក់​បាន​បង្ក​គ្រោះថ្នាក់​ក្រោយពេល​ជួល​រថយន្ត Ferrari តម្លៃ 660.000 USD

spot_img

​គ្រាន់តែ​ជួល​បាន​រថយន្ត​ភ្លាម​ស្ត្រី​ចិន​រូបនេះ​បាន​បើកបរ​ក្នុង​ល្បឿន រួច​បុក​ចំរ​បាំង​ចែកផ្លូវ បង្ក​ឲ្យ​ចរាចរណ៍​កកស្ទះ​រីឯ​រថយន្ត​នោះ​វិញ​ត្រូវ​ខ្ទេច​ផ្នែក​ខាងមុខ ។​

​តាមរយៈ​កាមេរ៉ា​គមនាគមន៍​នៅ ទីក្រុង​វេន​លិញ​ខេត្ត​ចឺ​ជាំង បាន​ថត​នូវ​ទិដ្ឋភាព​មួយ​នូវ​រថយន្ត​បើក​បុក​រនាំង​បាំង​ផ្លូវ ក្រោយពេល​ជួល​រថយន្ត​មិន​បាន​ប៉ុន្មាន​នាទី​ផត នេះ​បើ​តាម Next Shark ចុះផ្សាយ ។​

​រថយន្ត BMW ដែល​នៅ​ម្ខាង​ផ្លូវ ហើយ​រង​ការប៉ះទង្គិច​ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត Nissan មួយគ្រឿង​ទៀត ធ្វើឲ្យ​ចរាច​រណ៍នៅ​តំបន់​នោះ​ពិតជា​ច្របូកច្របល់ ។​

​នេះ​ជា​រូបភាព​ដែល​ស្ត្រី​បង្ក​គ្រោះថ្នាក់​បាន​ថត​រថយន្ត​មុន​ពេល​បើក​ចេញទៅ ។​

​ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​គេ​ឃើញ​ស្ត្រី​រូបនេះ និង​មនុស្ស​ម្នាក់​ទៀត​ដែល​រួម​ដំណើរ ពុំ​រងរបួស​ធ្ងន់ធ្ងរ​ឡើយ ហើយ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន បម្រើ​ឲ្យ​ការស៊ើបអង្កេត ។ ចំណាយ​ជួសជុល​កំពូល​រថយន្ត​មួយ​គ្រឿង​នេះ តាម​អ្នកឯកទេស​គឺ​មិន​ក្រោម ៣០០.០០០​ដុល្លារ​ឡើយ ពោល​គឺ​ស្មើនឹង​តម្លៃ​រថយន្ត​ថ្មី​ពាក់កណ្តាល​ឯណោះ ៕

spot_img
×