Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​លឺ​គេ​រត់ពន្ធ​…​គ្រឿងញៀន តែ​ពេល​ឃើញ​មនុស្ស​ត្រូវបាន​គេ​រត់ពន្ធ​បែបនេះ ពិតជា​រឿង​គួរ​ឲ្យភ្ញាក់ផ្អើល​!!

spot_img

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​កងទ័ព​ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​រារាំង​សកម្មភាព​ប៉ុនប៉ង​រត់ពន្ធ​កម្មករ​មី​យ៉ាន់​ម៉ា​ចំនួន ៤០ នាក់ ពី​ព្រំដែន Ranong ទៅកាន់​ខេត្ត Chumphon និង​ចាប់ខ្លួន​អ្នកបើកបរ​ចំនួន​៣​នាក់ ។​

​កងទ័ព​មកពី​កងវរសេនាតូច​ថ្មើរជើង​ទី​២៥ បាន​គ្រប់គ្រង​បញ្ឈប់រថយន្ត​៣​គ្រឿង ដែល​ផ្ទុក​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​ត្រឹមត្រូវ បន្ទាប់ពី​ត្រូវបាន​ជូនដំណឹង​ដោយ​អ្នកភូមិ​ដែល​បាន​ប្រទះឃើញ​រថយន្ត​ទាំងនេះ ស្ថិតនៅលើ​ដងផ្លូវ​ដាច់ស្រយាល​មួយ​ឆ្ពោះទៅកាន់​ខេត្ត Chumphon ។​

​កងទ័ព​បាន​ចាប់ខ្លួន​បុរស​មី​យ៉ាន់​ម៉ា​ចំនួន ៣៤ នាក់​, ស្ត្រី ៦ នាក់ និង​ព្រមទាំង​អ្នកបើកបរ ដែល​ម្នាក់​មកជា​ជនជាតិ​ថៃ និង​២​នាក់​ទៀត ជា​ជនជាតិ​មី​យ៉ាន់​ម៉ា ។​

​បុរស​៣​នាក់​ដែលជា​តៃកុង​ឡាន បាន​សារភាពថា ពួកគេ​ម្នាក់ៗ​បាន​បង់លុយ​ចំនួន ២​ពាន់​បាត ដើម្បី​ដឹក​ជនអន្តោប្រវេសន៍​ទាំងនេះ ពី​ព្រំដែន​ជិត Koh Song របស់​មី​យ៉ាន់​ម៉ា ។ តាម​គ្រោងការណ៍ ជនអន្តោប្រវេសន៍​ទាំងនោះ នឹងត្រូវ​នាំយកទៅ​កាន់​ខេត្ត Chumphon ទីកន្លែង​ដែល​ពួកគេ​នឹងត្រូវ​ប្រគល់​ឲ្យ​ក្រុម​ដទៃទៀត ដែល​នឹង​ព្យាយាម​រត់ពន្ធ​ពួកគេ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ។​

​តាមរយៈ​រូបភាព​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​មី​យ៉ាន់​ម៉ា​ទាំងនោះ ដេក​នៅក្នុង​ទ្រុង​រថយន្ត ដោយ​គ្រប់​បិទបាំង​ជាមួយ​សាក់​កាដូ និង​ភួយ ប្រៀប​បីដូច​សត្វ​ធាត់​អីចឹង ។​

​អ្នកបើកបរ​រថយន្ត​ទាំងនោះ ក្រោយមក ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍ Ranong ដើម្បី​សាកសួរ មុនពេល​បញ្ជូន​ខ្លួន​កម្មករ​រត់ពន្ធ​ទាំងនោះ ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ ៕ ចន្ទី​

spot_img
×