Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប ផ្តល់​ជំនួយ​ចំនួន ៣,៥​លាន​អឺរ៉ូ ដល់​សាលាក្តី​ខ្មែរក្រហម​

spot_img

​ភ្នំពេញ​៖ សហភាព​អឺរ៉ុប បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​៣,៥​លាន​អឺរ៉ូ ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​របស់ អ​.​វ​.​ត​.​ក សម្រាប់​ឆ្នាំ​២០១៨ ដែល​ក្នុងនោះ ទឹកប្រាក់​ចំនួន​២,២៥ លាន​អឺរ៉ូ នឹង​ផ្តល់​ជូន​ភាគី​អន្តរជាតិ​ ​និង​១,២៥ លាន​អឺរ៉ូ នឹង​ផ្តល់​ជូន​ភាគី​ជាតិ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់ សាលាក្តី​ខ្មែរក្រហម និង​សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ បានឲ្យដឹងថា​ ​សហភាព​អឺរ៉ុប ផ្តល់​ជំនួយ​ដល់ អ​.​វ​.​ត​.​ក សម្រាប់​ឆ្នាំ​២០១៨​។ សហភាព​អឺរ៉ុប គឺជា​ម្ចាស់ជំនួយ​ធំ​មួយ​ ​ក្នុងចំណោម​ម្ចាស់ជំនួយ​ធំៗ​បំផុត​របស់ អ​.​វ​.​ត​.​ក ហើយ​ការផ្តល់​ជំនួយ​ចុងក្រោយ​នេះ ធ្វើឲ្យ​ជំនួយ​ហិរញ្ញវត្ថុ ដែល​សហភាព​អឺរ៉ុប​ បាន​ផ្តល់​ដល់ អ​.​វ​.​ត​.​ក មាន​ចំនួន​សរុប ២២,៧០ លាន​អឺរ៉ូ ចាប់ពី​សាលាក្តី​ខ្មែរក្រហម ចាប់បដិសន្ធិ​នៅ​ឆ្នាំ ២០០៦​មក​។​

​លោក​ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី និង​លោក Knut Rosandhaug អនុប្រធាន​ការិយាល័យ​រដ្ឋបាល អ​.​វ​.​ត​.​ក​ បាន​មានប្រសាសន៍ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​ថា ” តាង​នាម​ឲ្យ អ​.​វ​.​ត​.​ក យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ ការបន្ត​ឧបត្ថម្ភ​គាំទ្រ​ ​ដ៏​ថ្លៃថ្លា​របស់​សហភាព​អឺរ៉ុប​។ ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​នេះ នឹង​រួមចំណែក បន្ត​និរន្តរភាព​កិច្ចការ​របស់​សាលាក្តី​ ​ដើម្បី​សម្រេចបាន​យុត្តិធម៌ ចំពោះ​អំពើ​ឃោរឃៅ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩”​។​

​សូមបញ្ជាក់​ថា សហភាព​អឺរ៉ុប គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់ របស់​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ​ហើយក៏​ជា​ប្រទេស​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​មួយ ក្នុងចំណោម​ប្រទេស​ផ្តល់​ជំ​នួន​អភិវឌ្ឍន៍​ធំៗ​បំផុត​។ សហភាព​អឺរ៉ុប​ មាន​តំណាង​នៅក្នុង​ប្រទេស​កំពុង អភិវឌ្ឍន៍​តាមរ​យៈ​គណៈប្រតិភូ​របស់​ខ្លួ​ន ចំនួន​១៣៩ ប្រទេស ដោយ​កសាង​បណ្តាញ​ទំនាក់ទំនង​ ​និង​ភាព​ជា​ដៃគូ និងលើក កម្ពស់​គុណ​តម្លៃ និង​ផលប្រយោជន៍​របស់​សហ​ភាព​អឺរ៉ុប ក្នុងនោះ​រួមមាន ការលើកកម្ពស់ សិទ្ធិមនុស្ស​ ​និង​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង ការអភិវឌ្ឍ​ប្រកបដោយ​បរិយា​ប័ន និង​និរន្តរភាព​។​

​នៅក្នុង​ឆ្នាំ​២០១៨ នេះដែរ ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម បាន​ទទួល​ជំនួយ​ថវិកា ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ ថវិកា​ចំនួន​៨​ម៉ឺន​ដុល្លារ​ ​និង​ប្រទេស​ឥណ្ឌា​ចំនួន ៥០.០០០​ដុល្លារ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

FILE – In this Oct. 19, 2011 file photo released by the Extraordinary Chambers in the Courts of Cambodia, court officers of the U.N.-backed war crimes tribunal are seen through windows during a hearing of former Khmer Rouge top leaders in Phnom Penh, Cambodia. Cambodian translators angry that they have gone without pay for three months stopped working at the genocide trial of former Khmer Rogue leaders on Monday, March 4, 2013, a new setback for an international justice effort that has been hobbled by conflicts with the Cambodian government. Khmer Rouge tribunal spokesman Neth Pheaktra said that about 30 Cambodian staff members from the translation section announced they were going on strike just before the court was to hear testimony from a foreign expert. (AP Photo/Extraordinary Chambers in the Courts of Cambodia, Nhet Sok Heng, File) EDITORIAL USE ONLY

spot_img
×