Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គួរឲ្យ​ជឿ​! អណ្តើក​មួយ​ក្បាល​នេះ​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​អស់​រយៈពេល ៣០​ឆ្នាំ តែ​ម្ចាស់​វា​រកឃើញ​នៅ​រស់​ក្នុង​បន្ទប់​ដាក់​ឥ​វ៉ាន់​

spot_img

​នៅក្នុង​វប្បធម៌​ចិន សត្វ​អណ្តើក​ត្រូវបាន​គេ​ចាត់ទុក​ជា​និមិត្តរូប​នៃ​អាយុ​វែង មិន​ត្រឹមតែ​តំណាង​ឲ្យ​អាយុវែង​នោះទេ វា​ក៏​ត្រូវបាន​គេ​តំណាង​ឲ្យ​ភាពក្លាហាន​មុះ​មុត​ផងដែរ​។​

​រឿង​អណ្តើ​ត​មួយ​បាន​កើតឡើង​នៅក្នុង​ទីក្រុង Rio de Janeiro ប្រទេសប្រេ​ស៊ីល ដោយ​គ្រួសារ​មួយ​បាន​យក​អណ្តើក​មួយ​ក្បាល​មក​ចិញ្ជឹម និង​បាន​ដាក់ឈ្មោះ​វា​ថា Manuela​។​

​ថ្ងៃមួយ​អណ្តើក​នោះ​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង ហើយ​គ្រួសារ​នោះ​មាន​ការ​ពិបាកចិត្ត​យ៉ាងខ្លាំង​​ដោយសារ​តែ​សត្វ​ចិញ្ជឹម​ជាទី​ស្រឡាញ់​រ​បស់​ពួកគេ​បាត់ខ្លួន​។ សមាជិក​ក្នុង​គ្រួសារ​បាន​ស្វែងរក​​អណ្តើក Manuela គ្រប់​ច្រកល្ហក​ក្នុងផ្ទះ ប៉ុន្តែ​ពួកគេ​នៅតែ​មិន​អាចរ​កវា​ឃើញ​។​

​ប៉ុន្តែ ៣០​ឆ្នាំ​ក្រោយមក នៅ​ពេល​ឪពុក​នៃ​គ្រួសារ​នោះ​បាន​ស្លាប់ កូនៗ​របស់​គាត់​ចង់​សម្អាត និង​រៀប​​ចំ​ក្នុង​បន្ទប់​ដាក់​អីវ៉ាន់​ចេញ​ម្តង ដោយសារ​បន្ទប់​នោះ​មាន​ដាក់​របស់របរ​ឪពុក​ពួកគេ​។ ពេល​កំពុង​​រៀបចំ ពួកគេ​បាន​ប្រទះ​ឃើញ​អណ្តើក​នោះ ហើយ​គ្រប់គ្នា​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ដោយ​រក​ឃើញ​Manuela​វិញ បន្ទាប់​ពី​បាត់​ខ្លួន​អស់ ៣០​ឆ្នាំ​។ នៅពេល​ជាមួយគ្នា​នោះទេ ពួកគេ​ក៏​មាន​ការ​ភ្ញាក់​​ផ្អើល និង​ឆ្ងល់​ថា តើ​អណ្តើក​របស់​ពួកគេ​អាច​រស់នៅ​បាន​យ៉ាង​មិច​ទៅ​នៅ​ក្នុង​បន្ទប់​ដាក់​ឥ​វ៉ាន់ ក្នុង​រយៈពេល ៣០​ឆ្នាំ ដោយ​គ្មាន​អាហារ និង​ទឹក​?

​ពួកគេ​បាន​ទៅ​ពិភាក្សា​ជាមួយនឹង​ពេទ្យសត្វ ដើម្បី​សួរ​ពី​បញ្ហា​អណ្តើក​របស់​ពួកគេ ថា​តើ​វា​រស់នៅ​​បាន​ដោយ​របៀប​ណា ដោយ​គ្មាន​អាហារ​រយៈពេល ៣០​ឆ្នាំ​? ពេទ្យសត្វ​បាន​ឆ្លើយថា អណ្តើក​ជើង​​ក្រហម​ជា​សត្វ​ស៊ី​ចំណី​មិន​រើស ហើយ​វា​ស៊ី​ចំណីអាហារ​គ្រប់​ប្រភេទ​ទោះ​សត្វល្អិត ឬ​បន្លែ​ក៏ដោយ​។​

​ពពួក​អណ្តើក​ជើង​ក្រហម​នេះ អាច​រស់នៅ​ដោយ​គ្មាន​អាហារ​រយៈពេល ២ ឬ ៣​ឆ្នាំ​បាន ហើយ​អណ្តើក​ដែល​បាត់​ខ្លួន​អស់ ៣០​ឆ្នាំ​នោះ ប្រហែល​ស៊ី​ឈើ និង​កណ្តៀរ​ជា​អាហារ​របស់​វា​ហើយ ទើប​វា​អាច​រស់​​នៅ​បាន​រហូត ៣០​ឆ្នាំ​បែប​នេះ​៕​ សុភ័ក្ត្រ

​ប្រភព​៖ Good Times

spot_img
×