Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​រូប​ស្អាត​ធ្វើ «​ទង្វើរ​មួយ​នេះ​» ជាមួយ​បុរស​ម្នាក់​ពិការភ្នែក ហើយ​ថែមទាំង​គ នៅលើ​យន្តហោះ ​ធ្វើ​ឲ្យ​គ្រប់គ្នាឃើញ​ហើយ​… (​វីដេអូ​)

spot_img

​សារព័ត៌មាន CBS News បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្មេង​ជំទង់​កាលីហ្វ័រ​នីញ៉ា​ម្នាក់ ដែល​បាន​ជួយ​បុរស​ពិការភ្នែក​និង​ថ្លង់​ម្នាក់ ដែល​នៅ​ម្នាក់ឯង​នៅលើ​ជើងហោះហើរ​ឆ្លង​ប្រទេស បាន​កំពុង​ទទួល​ការកោតសរសើរ​ជាខ្លាំង​នៅលើ​អ៊ិនធើរណេត ។​

​ក្មេងស្រី​ជំទង់​នេះ​មាន​ឈ្មោះថា Clara Daly កំពុង​ស្ថិតនៅលើ​ជើងហោះហើរ Alaska Airlines ជាមួយ​ម្តាយ​របស់​នាង​ឈ្មោះ Jane កាលពី​សប្តាហ៍​មុន ។ បន្ទាប់ពី​យន្តហោះ​បានចេញ​ដំណើរ និង​នៅពេលនោះ ការប្រកាស​មួយ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​អូ​ប៉ា​ល័​រ (Speaker) របស់​យន្តហោះ ដើម្បី​សួរថា​តើ​មាន​អ្នកណា​ចេះ​ភាសាគ​ទេ​? ។​

Clara ដែល​បានចាប់ផ្តើម​យល់ដឹង​ពីស​ញ្ញា​ភាសាគ បាន​រយៈពេល​ប្រហែល​១​ឆ្នាំ​មកហើយ ក្នុងការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​គ​យ៉ាង​ល្អ បាន​ស្ម័គ្រចិត្ត​ជួយ​ដល់​ពួកគេ ។​

Clara បាន​ប្រាប់ CBS Los Angeles ថា​៖ «​អ្នកបំរើ​លើ​យន្តហោះ​បានគិត​ថា បុរស​វ័យ​ចំណាស់​នោះ​នឹង​អាច​ត្រូវការ​អ្វីមួយ ហើយ​ពួកគេ​ពិតជា​ពុំ​ចេះ​ប្រើ​ភាសាគ​ថ្លង់​បានទេ​» ។​

​បុរស​ពិការភ្នែក និង​ថ្លង់​នោះ​មានឈ្មោះ Tim Cook កំពុង​ស្ថិតនៅ​លើផ្លូវ​ធ្វើដំណើរ​របស់គាត់ ទៅកាន់​ប្រទេស​ប៉ូឡូញ​វិញ បន្ទាប់ពី​គាត់​បាន​ទៅលេង​បងស្រី​របស់គាត់​នៅ Boston ។ នេះ​បើ​យោងតាម CNN ។​

Clara បាន​ប្រើ​សញ្ញា​អក្សរ​នីមួយ ទៅនឹង​បាតដៃ​របស់​បុរស​នោះ និង​ជួយ​គាត់​ទំនាក់ទំនង​ជាមួយ​អ្នកបំរើ​លើ​យន្តហោះ ដូចជា​ជួយ​គាត់​ស្នើសុំ​ទឹក និង​តើ​យន្តហោះ​ចាកចេញ​នៅ​ម៉ោង​ប៉ុន្មាន​ជាដើម ។​

​នៅ​ចុង​ពេលវេលា​ហោះហើរ ៦ ម៉ោង លោក Cook បានស្នើ​សុំ​នាង​ឲ្យ​ជួយ​គាត់​ម្តងទៀត ។​

Clara បាន​និយាយថា​៖ «​គាត់​មិន​ត្រូវការ​អ្វីៗ​ទេ ។ គាត់​គ្រាន់​មាន​អារម្មណ៍​ឯកោ និង​ចង់​និយាយ​ទៅកាន់​អ្នកដទៃ​ប៉ុណ្ណោះ​» ។​

Jane ថតរូប​នៃ​សកម្មភាព​របស់ Clara ជួយ​បុរស​វ័យ​ចំណាស់​នេះ និង​ចែករំលែក​រូបភាព​ទាំងនោះ​នៅលើ Facebook បន្ទាប់ពី​ពួកគេ​បាន​ចុះចត​មកដល់​ផ្ទះ​វិញ​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ។​

​អ្នក​ដទៃទៀត​នៅលើ​ជើងហោះហើរ​នេះ ក៏បាន​បង្ហោះ​រូបភាព​អំពី​ហេតុការណ៍​គួរ​ឲ្យ​សរសើរ​នេះ នៅលើ Facebook ផងដែរ ក្នុងនោះ អ្នកដំណើរ​ម្នាក់​ឈ្មោះ Lynette Scribner ដែល​បាន​ថតរូប​មួយ​ពី​ខណៈពេលដែល Clara កំពុងមាន​ទំនាក់ទំនង​ជាមួយ​បុរស​នោះ ។ រូបភាព​បង្ហោះ​នោះ ត្រូវបាន​ចែករំលែក​ជាង​កន្លះ​លាន​ដង ៕ ចន្ទី​

  

spot_img
×