Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាណិត​នាយ​ស្លេក​ណាស់ ការកូន​ដំបូង​បែ​ជា​ជួប​រឿង​មិន​សមប្រកប

spot_img

កាលពី​ថ្ងៃទី​ទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅ​ថ្មីៗ​នេះ នាយ​ស្លេក សមាជិក​ក្រុម​កំប្លែង CTN បាន​រៀប​ពិធីមង្គលការ​កូន​ដំបូង ដែល​ក្នុង​គេ​ឃើញ​មាន​ញាតិមិត្ត​ប្រុស​ស្រី​ជាច្រើន​នាក់​ចូលរួម​ពិសា​ភោជនាហារ ខណៈដែល​អាកាសធាតុ​ពុំ​អំ​ណោ​ច​ផល​ទាល់តែសោះ ។

​យោងតាម​សំណេរ​របស់លោក សុវណ្ណ ឬ​ទ្ធី ហៅ​លោកតា វិចទ័រ បានឱ្យដឹងថា ក្នុងឱកាស​ពិធី​អាពាហ៍ពិពាហ៍​របស់​កូន​នាយ ស្លេក គឺថា​មាន​ភ្លៀង​ធ្លាក់​មិន​ឈប់​ឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា​គេ​សង្កេតឃើញថា ក៏​នៅតែមាន​ភ្ញៀវ​មក​ចូលរួម​ជាច្រើន​នាក់​ផងដែរ ។

​លោកតា​វិចទ័រ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃទី​23​ខែមិថុនា​ឆ្នាំ​2018​នេះ ការកូន​អ៊ំ​ស្លេក​ខ្ញុំ ។​តែ​ព្រះ​ភិ​រុណ​មិន​ប្រណី​សោះ​បង្អោរ​ហូត​។​តែ​ទោះ​យ៉ាងណាក៏ដោយ​ក៏​ភ្ញៀវ​មិន​ចោល​អ៊ំ​ស្លេក​ដែរ​។​ខ្ញុំ​សូម​អរគុណ​បងប្អូន​ជំនួស​អ៊ំ​ស្លេក​។​សូម​ត្រជាក់ត្រជុំ​ទាំងអសគ្នា​!!! » ៕ សាវុធ​

spot_img
×