Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ពី​ដើរ​រាំ​សប្បាយ ទុក​កូន ៣​ខែ នៅផ្ទះ ត្រូវ​ហ្វូង​កណ្តុរ​កកេរ​ស៊ី​សល់​តែ​ឆ្អឹង​

spot_img

​មិន​ថា​ប្រទេស​ណា​ទេ ក្មេង​គឺជា​មុខសញ្ញា​ត្រូវបាន​ការពារ​ជា​អាទិភាព​ដោយហេតុ​ពួកគេ ពុំទាន់​មាន​កម្លាំង​តតាំង​ការពារ​ខ្លួន​។ ប៉ុន្តែ​ជាមួយ​ស្ត្រី​ជា​ម្តាយ​និយម​សប្បាយៗ​រូបនេះ បាន​ធ្វើ​ឲ្យ​កូន​តូច​អាយុ ៣​ខែ របស់ខ្លួន បាន​ស្លាប់​យ៉ាង​អាណោច​អ​ធ័ម ។​

​ហេតុការណ៍​ដ៏​សែន​ខ្លោចផ្សា​នេះ​កើតឡើង​នៅ Johannesburg រដ្ឋធានី​អាហ្វ្រិក​ខាងត្បូង ខណៈពេល​ដែល​ទារិកា​វ័យ ៣​ខែ​ម្នាក់ ត្រូវ​ហ្វូង​កណ្តុរ​ធំ​កកេរ​ស៊ីសាច់ ខណៈពេល​ម្តាយ​វា​រវល់​ទៅ​ជប់លៀង​ទុក​វា​នៅ​ផ្ទះ​តែ​ម្នាក់ឯង​។​

​រឿងរ៉ាវ​បាន​កើតឡើង​ក្រោយ​ពេល​ស្ត្រី​ជា​ម្តាយ​អាយុ ២៦​ឆ្នាំ ពុំ​ត្រូវបាន​បង្ហាញ​អត្តសញ្ញាណ​បាន​វិលត្រឡប់​មក​ផ្ទះ​វិញ ក្រោយ​ពី​ទៅ​ចូលរួម​ពិធី​ជប់លៀង​រាំរែក ក៏​ឃើញ​ទិដ្ឋភាព​ដ៏​សែន​ខ្លោចផ្សា​នៅលើ​គ្រែ ។ ពេល​ឮ​សម្រែក​ស្រែក​ខ្លាំងៗ​របស់​ស្ត្រី​ជា​ម្តាយ​រូបនេះ អ្នកជិតខាង​នាំគ្នា​រត់​មក ហើយ​អ្វី​ដែល​ពួក​គេ​ឃើញ​គឺ​ពិតជា​គួរ​ឲ្យ​តក់ស្លុ​តណាស់ ។ អ្នកជិតខាង​ម្នាក់​បាន​ពណ៌នា​ថា ៖ ទារិកា​នេះ បាន​ស្លាប់​យ៉ាង​អាណោច​អធ័ម​បំផុត អណ្តាត ភ្នែក និង​ម្រាមដៃ​របស់​វា បាប​ត្រូវ​ពួក​កណ្តុរ​ខាំ​ទាញ​ស៊ី​ទាំង​រស់​… ហើយ​ក្រៅពី​អ្វី​ដែល​មិន​បាន​ឃើញ​នោះ ផ្នែក​រាងកាយ​ដែល​នៅសល់​ក៏ត្រូវ​ខាំ​ហែក​ឡើង​ខ្ទេច​របស់​ធ្មេញ​ពួក​កណ្តុរ​នេះ ។ ពួកគេ​និយាយថា ៖ “​នាង​នេះ​មិន​សក្តិសម​នឹង​ធ្វើ​ម្តាយ​គេ​ទេ វា​សម​តែ​ដេ​កឲ្យពុក​ឆ្អឹងក្នុង​គុក​” ។​

​តាម​ប្រជាជន​នៅ​ទីនោះ​ឲ្យដឹងថា នារី​រូបនេះ​តែង​ព្រងើយកន្តើយ ហើយ​ចូលចិត្ត​ដើរ​ស៊ីចុក​រាំលេង​សប្បាយ ។ សំណាង​ល្អ​ដែល​ថ្ងៃនោះ ជា​លើកដំបូង​ដែល​នាង​បាន​យក​កូនភ្លោះ​ប្រុស​ជា​មួយ​ទារិកា​រងគ្រោះ​ទៅតាម ពុំនោះសោត​ច្បាស់​ជា​វាសនា​ក្មេង​នោះ​មិន​ខុស​ពី​បងប្អូន​ស្រី​វា​ទេ ។​

​តាម​ប្រជាជន​នៅ​តំបន់​នោះ​ឲ្យដឹងថា ទីនេះ​មាន​កណ្តុរ​ធំៗ​ប៉ុន​ឆ្មា​ឯណោះ ពេល​ពួក​វា​ឃ្លាន​វា​ពិត​សាហាវ​ណាស់ ហើយ​មិន​ខ្លាច​នឹង​វាយលុក​រួមទាំង​មនុស្ស​ធំ​ទៀតផង ។​

​ស្ត្រី​ជា​ម្តាយ​វ័យ ២៦​ឆ្នាំ រូបនេះ​បាន​ត្រូវ​ប៉ូលិស​ចាប់​ឃុំខ្លួន ពី​បទ​ខ្វះ​ការទទួលខុសត្រូវ​មើលថែ​ក្មេង ។ ហើយ​ស្ត្រី​ជា​ម្តាយ​ក៏​សារភាព​ខ្លួនឯង​ថា កូន​របស់​ខ្លួន​បាន​ស្លាប់​ព្រោះតែ​កណ្តុរ​ខាំ​ហើយ​ស៊ីសាច់ ។​

​ពួក​កណ្តុរ​ធំៗ​នៅ​អាហ្វ្រិក​ខាងត្បូង ពិត​ជា​សាហាវ ហើយ​មាន​ទំហំ​ធំៗ​ណាស់ ៕ សូ​យ​ន​

spot_img
×