Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្ត​ចំនួន​៤​ នៅក្នុង​សង្កាត់​បាវិត​ ទទួួ​លបាន​ទេយ្យ​ទានពីប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​សង្កាត់​បាវិត​ក្រុង​បាវិត​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ចាន់ សារ៉ាន់ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​សង្កាត់ បាវិត ក្រុង បាវិត ខេត្ត​ស្វាយរៀង និង​លោកស្រី កែវ សា​រុំ តំណាង​លោក មឹុង សំផន ប្រធាន​ក្រុមការងារ​ថ្នាក់ ខេត្ត​ចុះ​ជួយ​ក្រុង​បាវិត​និង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ​បាន​នាំយក​នូវ គ្រឿងឧបភោគ បរិភោគ និង​ទៀន​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន​៣​វត្ត​ស្ថិតក្នុុង សង្កាត់ បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​ក្រុមការងារ បងប្អូន​ប្រជាពលរដ្ឋ លោកតា លោកយាយ ចូលរួម​យ៉ាងច្រើន​កុះករ​នៅ ក្រុង បាវិត ខេត្ត​ស្វាយរៀង​។​ហើយ​វត្ត​ចំនួន​៣​ដែល​ទេយ្យទាន ទី​​១.​វត្ត ពោធិ៍៍​ថ្មី ទី​២.​វត្ត តាឡុ​ក ទី​៣.​វត្ត បុពា​រាម , ទី​៤.វត្ត តា​ពៅ ក្នុង​វត្ត​និមួយៗ​ទទួួលបាន​ទៀនវស្សា ១​គូ គ្រឿង ឧបភោគ បរិភោគ និង ថវិកា​ចំនួួន​៣០០០០០៛ ព្រះសង្ឃ​ចំំ​នួន​៣៩​អង្គ​ក្នង​មួយអង្គៗ​ទទួួល​បាន​សាដ​កមួ​យ​ ​ថវិការ​៣០០០០៛ តាជី យាយជី​ចំនួួន​២០​នាក់ ក្នុង​ម្នាក់ៗ​ទទួួល​បានត្រ​ណាត់ស​១​ដុំ ថវិកា​១០០០០៛​ផងដែរ​។​

​លោក ចាន់ សារ៉ាន់ បាន​មានប្រសាសន៍​លើកឡើងថា​៖ ប្រទេស​មាន​សុខសន្តិភាព​ទើប​យើង​មាន​ឪ​កាស​បាន​ធ្វើ​បុណ្យ​ធ្វើ​ទាន​និង​អភិវឌ្ឍន៍​ប្រទេស​ឥតឈប់ឈរ​ដូច​សព្វថ្ងៃ​នេះ​ដូច្នេះ​ហើយ​យើង​ត្រូវ​រួម​គ្នា​រក្សា​តំលៃ​នៃ​សន្តិភាព​នេះ​អោយ​ស្ថិតស្ថេរ​គង់វង្ស​យូ​អង្វែង​។​

លោក បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ​៖ ​ក្រោម​ដឹកនាំរ​បស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពុជាតែងតែ​នៅ​រួមសុខ​រួមទុក្ខ ជាមួយ​ប្រជាពលរដ្ឋ ហើយ​បាន​កសាង​ប្រទេស​តាំងពី​បាតដៃ​ទរ​ទេឲ្យ​មានភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​ជាពិសេស​នាំមក​នូវ​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​ដែល​គ្មាន​គណបក្ស​ណា​អាច​ធ្វើបាន​នោះ​ឡើយ​ហើយ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ខាង​មុខ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ឆ្នោត​បាន​លេខ​រៀង​ទី​២០​ដែល​ជា​លេខ​នាំ​មក​សំណាង ដល់​គណបក្ស​ប្រជាជន​យើង​។​

​លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំឲ្យ​ជឿការ​ញុះញង់​របស់​បុ​គ្គល​មួយចំនួន​ដែល​ឃោសនា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ហើយ​សមត្ថកិច្ច​ត្រូវ​ចាត់​វិធានការ​ចំពោះ​បុគ្គល​ទាំងនោះ មក​អប់រំ​ផងដែរ​។​

​ក្នុងឱកាស​នោះ​លោក​ចាន់ សារ៉ាន់ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ត្រៀម​ឯកសារ​ដែល​ពាក់ព័ន្ធ ដើម្បី​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់គ្នា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយ​មិន​ត្រូវ​ជឿ​តាម​ការ​ញុះញង់ របស់​បុគ្គល​មួយចំនួន​នោះឡើយ​។​ជាមួយគ្នា​នេះ​សូមឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន កម្ពុជា​នៅ​ថ្ងៃទី​២៩​ខែ កក្កដា​ឆ្នាំ​២០១៨ ខាងមុខ​នេះ​មាន​លេខ​រៀង​ទី ២០ ដើម្បី​បន្ត​រក្សា​បាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ ៕ ​វ៉ៃកូ​

 

spot_img
×