Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​កន្លែង​សម្រាប់​ដាក់​អ្នកទោស​ដែល​ជា​អ​និតិ​ជន​មាន​ទីតាំង​ក្នុង​ខេត្តកណ្តាល និង​អាច​ដាក់​អោយ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៩

spot_img

​​ភ្នំពេញ​៖ នៅ​ថ្ងៃ ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អនុញ្ញាត​ឲ្យ លោកស្រី Pauline Tamesis តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ជួប​សម្តែង​ការ​គួ​សម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការក្រសួង​។​

​លោក វង សូ​ត បាន​ប្រាប់​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ថា ក្រសួង​បាន​រៀបចំ​ទីតាំង​ថ្មី​មួយ សម្រាប់ ដាក់​អ្នកទោស​ជា​អ​និតិ​ជន ដែល​បច្ចុប្បន្ន​នេះ ពួកគេ​យ៉ាងហោច​ណាស់​មាន​ជាង ១៤០០​នាក់​កំពុង​ជាប់​ឃុំឃាំង​ជាមួយ​អ្នកទោស​ដែល​ជា​មនុស្ស​ពេញ វ័យ​នៅ​តាម​ពន្ធនាគារ​នានា​។ កន្លែង​សម្រាប់​ដាក់​អ្នកទោស​ដែល​ជា​អ​និតិ​ជន​នេះ​មាន​ទីតាំង​ក្នុង​ខេត្ត កណ្តាល និង​អាច​ដាក់​អោយ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៩ ខាងមុខ​។​

​លោក វង សូ​ត បាន​លើកឡើង​ថា បច្ចុប្បន្ននេះ មាន​ក្មេង​មិន​ទាន់​គ្រប់​វ័យ ឬ ដែល​យើង​ហៅ​ថា​អ​និតិ​ជន​យ៉ាងហោច​ណាស់​ជាង ១៤០០​នាក់ កំពុង​ជាប់​ឃុំឃាំង​ជាមួយ​អ្នកទោស ដែល​ជា​មនុស្ស​ពេញវ័យ​នៅតាម​ពន្ធនាគារ​នានា ហើយ​នៅពេល​ខាងមុខ​យើង​នឹង​ញែក​ពួក​អោយទៅ​នៅ កន្លែង​ផ្សេង​ដាច់ដោយឡែក​ពី​អ្នកទោស​ដែល​ជា​មនុស្ស​ពេញវ័យ ដោយ​ក្រសួង​សង្គមកិច្ច​ត្រូវ​រៀបចំ​កន្លែង ថ្មី​សម្រាប់​ពួកគេ​នៅក្នុង​ខេត្ត​កណ្តាល ហើយ​អាច​នឹង​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការ​ដាក់​អ្នកទោស​ជា​អ​និតិ​ជន​អោយ​នៅ​ដាច់​ដោយឡែក​ពី​អ្នកទោស ជា​មនុស្ស​ពេញវ័យ​គឺជា​រឿង​សំខាន់ គឺជា​រឿង​ដែល​យើង​ត្រូវធ្វើ ព្រោះ​ជា​ការផ្តល់​ឱកាស​អោយ​យើង​អាច អប់រំ​គេ​បាន​ច្រើន ដើម្បី​កុំអោយ​គេ​ប្រព្រឹត្ត​បទល្មើស​ជាថ្មី​ម្តងទៀត​នៅក្រោយ​ការ​រួច​ទោសទណ្ឌ ឬ​ក្រោយ ការចាកចេញ​ពី​មណ្ឌល​អប់រំ​កែប្រែ​។​

​លោកស្រី Pauline Tamasis តំណាង​អង្គការសហប្រជាជាតិ​ថ្មី​ប្រចាំ​កម្ពុជា​បាន បាន​ថ្លែង កោត​ស​សើរ​ចំពោះ​ការបំពេញ​កិច្ចការ​សង្គមកិច្ច​បាន​យ៉ាង​ល្អ​របស់​ក្រសួង​សង្គមកិច្ច​។ ភាគី​សហប្រជាជាតិ​នឹង​នៅតែ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​ជា​បន្ត​ទៀត​ដើម្បី​រក្សា​និរន្តរភាព ការងារ និង​ការផ្តល់​អត្ថប្រយោជន៍​ទៅ​ដល់​ក្រុម​ជន​ដែល​ជា​គោលដៅ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×