Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកគាំទ្រ​ហួសចិត្ត​ជាខ្លាំង ព្រោះតែ​ក្រុម​តារា​ស្រី «Black Pink» កំពុង​សម្តែង​សុខៗ ស្រាប់តែ​ត្រូវគេ​បញ្ឈប់​ទាំង​កណ្តាល​ទី​បែបនេះ ដោយសារ​…(​វីដេអូ​)

spot_img

​វប្បធម៌ K-Pop បាន​កំពុង «​គ្រប់​ដណ្តប់​» យ៉ាង​សន្សឹមៗ​នៅលើ​ពិភពលោក ខណៈពេលដែល​មនុស្ស​ជាច្រើន ក៏​កំពុងតែ​ស្រលាញ់​ចូលចិត្ត​វប្បធម៌​កូរ៉េ​មួយ​នេះ​យ៉ាងខ្លាំង ។ ជាការ​ពិតណាស់ មួយ​ក្នុងចំណោម K-Pop ដ៏​ល្បីៗ​បំផុត គឺ​ក្រុម​ចម្រៀង​ស្រី​ដែលមាន​ឈ្មោះ «Black Pink» បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ជាមួយ​បទ​ចម្រៀង​ថ្មី​ដ៏​ល្បី​របស់​ពួកគេ គឺ​បទ «Boombayah» ។​

​ជាមួយនឹង​ប្រជាប្រិយភាព​នៅ​ទូទាំង​ពិភពលោក​របស់​ពួកគេ សមាជិក​នៃ​ក្រុម Black Pink បាន​ក្លាយជា idol និង​ជា​គំរូ​ដ៏​សំខាន់​មួយ ចំពោះ​មនុស្ស​ជាច្រើន ។ ទោះយ៉ាងណា អ្នកគាំទ្រ​ជាច្រើន​បាន​មានការ​ស្រ​ងាកចិត្ដ​ជាខ្លាំង ចំពោះ​ការសម្តែង​ថ្មីៗ​របស់​ក្រុម​តារា​ស្រី​ទាំងនេះ នៅ​ពិធីបុណ្យ «Lotte Duty Free Family» ។​

​យោងតាម​របាយការណ៍ ក្រុម​តារា​ស្រី​ទាំងនេះ ត្រូវបាន​គេ​កំណត់​ឲ្យ​សម្តែង​ជាមួយ​បទ​ចម្រៀង​ចំនួន ៤ បទ ដែល​ក្នុងនោះ​រួ​មាន​៖ “As If It’s Your Last”, “Stay”, “Forever Young” និង “DDU-DU DDU-DU” ។ ប៉ុន្តែ នៅ​ពាក់កណ្តាល​នៃ​ការសម្តែង​ក្នុង​បទ ‘Forever Young’ របស់​ពួកគេ ស្រាប់តែ​បុគ្គលិក​ស្រី​ម្នាក់ បានរត់​​ឡើង​បង្ហាញខ្លួន​លើ​ឆាកយ៉ាងលឿន និង​បាន​ឲ្យ​សញ្ញា​ទៅ​បុគ្គលិក​ដទៃទៀត​បិទ​ចម្រៀង ។ បុគ្គលិក​ស្រី​នោះបាន​ពន្យល់​ពី​ស្ថានការណ៍​អ្វីមួយ ទៅដល់​ក្រុម​តារា​ស្រី​ទាំងនោះ និង​បាន​នាំ​ពួកគេ​ចាក​ចេញពី​ឆាក​ភ្លាមៗ​តែម្តង ។​

​ជាក់ស្តែង ដោយសារ​តែមាន «​បញ្ហា​ផ្ទៃក្នុង​» ហេតុនេះ ការសម្តែង​ក៏ត្រូវ​បញ្ឈប់ ។ ពិធីករ​បាន​និយាយ​ទៅកាន់​ទស្សនិកជន​ថា ក្រុម​តារា​ស្រី​នេះ​នឹង​មកកាន់​លើ​ឆាក​វិញ​ក្នុងពេល​ឆាប់ៗ ដើម្បី​បន្ត​ការសម្តែង​របស់​ពួកគេ ប៉ុន្តែ ពួកគេ​ពុំ​ត្រូវ​បានឃើញ​បង្ហាញ​វត្តមាន​នោះទេ ៕ ចន្ទី​

spot_img
×