Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត​បាល់ទាត់ World Cup ថ្ងៃ​អង្គារ 26 /6/2018

spot_img

គូប្រកួត៖
Australia vs Peru (21:00)
Denmarkvs France(21:00)
Icelandvs Croatia (01:00)
Nigeriavs Argentina(01:00)

​វិភាគ​:
Australia vs Peru

​ក្រុម Australia អាច​នឹង​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ដោយ​សង្ឃឹម​នឹង​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​ក៏​បន់ស្រន់​ឲ្យ​ក្រុម​បារាំង​ដែល​ជាប់​ទៅ​វគ្គ​បន្ត​ហើយ​នោះ​យកឈ្នះ​ក្រុម​ដា​ណឺ​ម៉ាក ផងដែរ​។ ក្រុម Australia នឹង​ប្រឈម​មុខជា​មួយក្រុម Peru ដែល​បង្ហាញ​ភាព​អស្ចារ្យ​ច្រើន​កន្លងមក ។​

Peru ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ក្នុងឋានៈ​ជា​ក្រុម​តែមួយគត់​ក្នុង​ពូ​ល C ។​ក្រុម Peru មិនអាច​រកបាន​គ្រាប់​បាល់​ទេ​ក្នុង​៣​ប្រកួត​ចុងក្រោយ ហើយ​ប្រហែល​នេះ​ជា​ចំណុច​ដែល​ផ្តល់​ក្តីសង្ឃឹម​ដល់​ក្រុម Australia ប៉ុន្តែ​ក្រុម Australia ត្រូវតែ​ប្រឹងប្រែង​ខ្លាំងណាស់ ដោយសារតែ​ក្រុម Peru ទើបនឹង​ចាញ់​ពីរ​ប្រកួត​ក្នុង​១៧​ប្រកួត​ចុងក្រោយ​។​

​ក្នុង​៥​ប្រកួត​ចុងក្រោយ ក្រុម Australia រកបាន​ជ័យជម្នះ​ពីរលើក ស្មើ​ពីរ​និង​ចាញ់​មួយ​។ ពួកគេ​រកបាន​៨​គ្រាប់​និង​របូត​៤​គ្រាប់​។​

​ពួកគេ​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ល្អ​គួរសម ដោយ​រកបាន​៩​គ្រាប់​ក្នុង​១១​ប្រកួត​។ ទោះបីជា​យ៉ាងណា ពួកគេ​ត្រូវ​កែលម្អ​ស្ថិតិ​នៅ World Cup របស់ខ្លួន​។ សម្រាប់​ក្រុម Peru វិញ​មាន​ស្ថិតិ​ចាញ់​២ ស្មើ​១​និង​ឈ្នះ​២​ក្នុង​៥​ប្រកួត​ចុងក្រោយ​របស់ខ្លួន ដោយ​រកបាន​៥​គ្រាប់​និង​របូត​២​គ្រាប់​។

​ក្រុម Peru មិន​ធ្លាប់​របូត​លើសពីរ​១​គ្រាប់​ក្នុង​១៦​ប្រកួត​ចុងក្រោយ ។ ពួកគេ​ក៏មាន​ប្រព័ន្ធ​ប្រយុទ្ធ​ល្អ​គួរសម​ដែរ​។ ពួកគេ​រកបាន​គ្រាប់​បាល់​១២​គ្រាប់​ក្នុង​១៧​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ដូចជា​ក្រុម Australia ដែរ ពួកគេ​ត្រូវ​កែលម្អ​ស្ថិតិ​នៅ​World Cup ។​

​ក្រុម Peru មិន​ធ្លាប់​ឈ្នះ​ក្នុង​៨​ប្រកួត​នៅ​វើ World Cup និង​ខកខាន​មិនបាន​រក​គ្រាប់​បាល់​ក្នុង​៦​ប្រកួត​ចុងក្រោយ​នៅ​។ សរុបទៅ ក្រុម Peru ធ្លាប់​លេង​បាន​១៧​ប្រកួត​នៅ World Cup និង​ឈ្នះ​បួន​ប្រកួត​។ ៕

​ទស្សន​: Australia 2-1 Peru

Denmark vs France

​ក្រុម France បាន​ជាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ​បន្ទាប់ពី​យកឈ្នះ​ពីរ​ប្រកួត​បើកឆាក​ក្នុង​ពូ​ល​។ ពួកគេ​នាំមុខគេ​នៅលើ​ពូ​ល ដោយ​នាំមុខ​ក្រុម Denmark ២​ពិន្ទុ ដូច្នេះ​លទ្ធផល​ស្មើ​គឺ​គ្រប់គ្រាន់​សម្រាប់​ក្រុម​ទាំងពីរ​ដឹក​ដៃ​គ្នា​ទៅ​វគ្គ​បន្ត ។​

​ក្រុម France​អាច​យកឈ្នះ​ក្នុង​ពីរ​ប្រកួត​ដំបូង​របស់ខ្លួន ។ ការប្រកួត​នេះ​អាច​ពិបាក​ជាង​ការប្រកួត​ដែល​ពួកគេ​ជួប​កន្លងមក​។ កីឡាករ Mbappe​ធ្វើ​បានល្អ​មកដល់ពេលនេះ ហើយ​មើលទៅ​ហាក់ដូចជា​តារា​ម្នាក់​ក្នុងចំណោម​តារា​ល្បី​នៅ World Cup​។​

​ក្រុម France គ្រប់គ្រង​បាល់​តិចជាង​ក្រុម Peru ប្រសិនបើ​គូប្រកួត​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ល្អ​នោះ លទ្ធផល​ប្រហែលជា​ផ្ទុយ​ពីនេះ​។

​វា​ហាក់ដូចជា​ក្រុម Denmark អាច​ឡើងទៅ​វគ្គ​ចាញ់​ធ្លាក់​ដែរ ហើយ​សល់​មួយ​ប្រកួត​ក្នុង​ដៃ នៅពេល​ពួកគេ​នាំមុខ​ក្រុម Australia 1-0 មុន ប៉ុន្តែ​បេ​ច្ចេក​វិទ្យា VAR បានផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ឲ្យ​ក្រុម Australia ធ្វើ​ឲ្យ​លទ្ធផល​បញ្ចប់​ត្រឹម​១-១​។​

​ជ័យជម្នះ​លើ​ក្រុម France នឹងធ្វើ​ឲ្យ​ពួកគេ​បញ្ចប់​នៅលើ​កំពូល​តារាង ។​

​ប្រសិនបើ​ស្មើ ពួកគេ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​លេខ​២ ក្នុង​ពូ​ល ប៉ុន្តែ​បើ​ពួកគេ​ចាញ់​ក្រុម France ពួកគេ​ត្រូវ​រង់ចាំ​មើល​ពិន្ទុ​រវាង​ក្រុម Australia និង​ក្រុម Peru ហើយ​សង្ឃឹមថា ក្រុម Australia នឹងមិន​អាច​ឈ្នះ​ក្រុម Peru ៕

​ទស្សន​: Denmark 1-3 France

Iceland vs Croatia

​ក្រុម Croatia បាន​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ បន្ទាប់ពី​យកឈ្នះ​ពីរ​ប្រកួត​ដំបូង​នៅ World Cup ហើយ​ជា​លើកដំបូង​ហើយ​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លងទៅនេះ​។​

​ក្រុម​លេខ​២​ក្នុង​ពូ​ល D នឹង​ជួប​ជាមួយ​ក្រុម​លេខ​១​ក្នុង​ពូ​ល C ហើយ​ថា ទំនងជា​ក្រុម​បារាំង ដូច្នេះ​ក្រុម Croatia ត្រូវតែ​ឈ្នះ​ការប្រកួត​នេះ ដើម្បី​ជួប​ជាមួយ​ក្រុម Denmark ឬ​ក្រុម Australia ដែល​ធូរស្រាល​ជាង​។​

​ក្រុម Croatia ធ្វើ​បានល្អ​រហូតមកទល់​ពេលនេះ ហើយ​នៅពេលនេះ ពួកគេ​ត្រូវ​ប្រឈម​មុខជា​មួយក្រុម Iceland ដែល​ឈរ​នៅ​លេខ​រៀង​បន្ទាប់​ក្នុង​ពូ​ល​។ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៦​លើក​ហើយ​នៅ​World Cup ដោយ​ក្រុម Croatia យកឈ្នះ​៥​ប្រកួត​ដំបូង​និង​ចាញ់ Iceland 1-0 ១-០​ក្រៅ​ទឹកដី​កាលពី​ខែមិថុនា​ឆ្នាំមុន​។​

​ក្រុម Iceland ធ្វើ​បានល្អ ដោយ​ស្មើ​១-១​ជាមួយ​ក្រុម​អា​ហ្ស​ង់​ទីន​ក្នុង​ប្រកួត​ដំបូង​របស់ខ្លួន ប៉ុន្តែ​បែរជា​ចាញ់​ក្រុម Nigeria 2-0 ។ បរាជ័យ​នេះ​មានន័យថា ពួកគេ​ត្រូវតែ​យកឈ្នះ​ក្រុម Croatia ដើម្បី​មានឱកាស​ឆ្លងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជា​លើកដំបូង ។​

​ប៉ុន្តែ​ពួកគេ​នៅតែ​ប្រឈម​ការ​ខ្ទាត​ចេញ​ដដែល ប្រសិនបើ​ក្រុម​នី​ហ្សេ​រី​យ៉ា​ចាញ់​ក្រុម​អា​ហ្ស​ង់​ទីន ឬក៏​អាច​ចាញ់​ក្រុម​នី​ហ្សា​រី​យ៉ា​ដោយសារ​ចំនួន​គ្រាប់​បាល់​។ ក្រុម​celand​ធ្វើ​មិនសូវ​បានល្អ​ក្នុងជំនួប​ជាមួយ​ក្រុម​នី​ហ្សេ​រី​យ៉ា ហើយ​វា​ហាក់ដូចជា​ពិបាក​នឹង​យកឈ្នះ​ក្រុម​ក្រូ Croatia បន្តិច​។ ៕

​ទស្សន​: Iceland 2-3 Croatia

Nigeria vs Argentina

​ក្រុម Argentina ហាក់ដូចជា​ធ្វើ​មិនបាន​ល្អ​សោះ​ជាមួយ​ក្រុម Croatia ហើយ​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​នៃ​ការ​ខ្ទាត​ចេញពី​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ពួកគេ​ក៏មាន​បញ្ហា​ក្នុងការ​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​តំបន់​ផងដែរ​មុន​ឡើងមក​កាន់​វគ្គ​នេះ​។​

Messi​ខកខាន​មិនបាន​រក​គ្រាប់​បាល់ ហើយ​ក្នុងនោះ Messi​ទាត់​ប៉េ​ណា​ល់​ទី​មិនបាន​សម្រេច​ផងដែរ​ក្នុង​ប្រកួត​បើកឆាក​។ ប្រព័ន្ធ​ការពារ​របស់​ពួកគេ​គឺជា​កង្វល់​ដ៏​ធំ​នៅពេល​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ហើយ​កង្វល់​នេះ​បានបង្ហាញ​យ៉ាងច្បាស់​តាមរយៈ​ពីរ​ប្រកួត​កន្លងមកនេះ​។ នៅពេលនេះ ពួកគេ​ត្រូវ​ប្រឈម​មុខជា​មួយក្រុម Nigeria ដែល​គ្មាន​ហេតុផល​ត្រូវ​ខ្លាច​ពួកគេ​នោះ​។​

​ដោយសារ​ថា ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​កាលពី​ឆ្នាំមុន ហើយ​ក្រុម Nigeria បាន​តាម​ពីក្រោយ បន្ទាប់ពី​ត្រូវ​ក្រុម​អា​ហ្ស​ង់​ទីន​នាំមុខ​២-០​មុន​និង​យកឈ្នះ​វិញ​ក្នុង​លទ្ធផល​៤-២​ដូច្នេះ​ពួកគេ​ដឹងថា ប្រព័ន្ធ​ការពារ​របស់ Argentina ទន់ខ្សោយ​ប៉ុណ្ណា​។ ប៉ុន្តែ​ប្រព័ន្ធ​ការពារ​របស់​ក្រុម Nigeria ក៏​មិនជា​ល្អ​ណាស់ណា​ដែរ នៅពេល​ពួកគេ​ចាញ់​ក្រុម Croatia 20-0C ក្នុងជំនួប​បើកឆាក ។​

​អាច​សន្មត​ថា នេះ​គឺជា​ការប្រកួត​ដ៏​តឹងតែង​មួយ ពីព្រោះ​ក្រុម Argentina មិនអាច​លេង​អន់​ដូច​ពេល​ជួប​ជាមួយ​ក្រុម​ក្រូ​អាស៊ី​ទេ ហើយ​ក្រុម​នី​ហ្សេ​រី​យ៉ា​អាច​នឹង​ពង្រឹង​ប្រព័ន្ធ​លេង​របស់ខ្លួន​ឲ្យ​បាន​ប្រសើរ​ជាង​ពេល​ប្រកួត​ជាមួយ​ក្រុម Croatia ។ ចាំមើល​ក្រុម​ណា​ធ្វើបាន​ល្អ​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​៕

​ទស្សន​: Nigeria 2-2 Argentina​

spot_img
×